Update៖ រុស្ស៊ី តម្រូវឱ្យអាមេរិកនិងអឺរ៉ុបបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន!

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា រុស្ស៊ីតម្រូវឱ្យអាមេរិកនិងអឺរ៉ុបបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន អំឡុងពេលមានបទឈប់បាញ់ណាមួយ។

ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ ២០២៥។

លោក Peskov បញ្ជាក់ថាបើមិនដូច្នេះទេ វានឹងក្លាយជាអត្ថប្រយោជន៍សម្រាប់អ៊ុយក្រែន។ អ៊ុយក្រែននឹងអាចបន្តការចល័តកងទ័ពរបស់ខ្លួនទៅកាន់សមរភូមិជួរមុខ។ អ៊ុយក្រែននឹងប្រើប្រាស់រយៈពេលនេះ ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាថ្មី និងឱ្យបុគ្គលិកដែលមានស្រាប់បានសម្រាកសិន។ ដូច្នេះហេតុអ្វីបានជាយើងត្រូវផ្តល់ប្រយោជន៍បែបនេះដល់អ៊ុយក្រែន?។
ដោយរំលឹកពីកិច្ចសន្ទនាជាមួយលោក ត្រាំ លោក Peskov បានបន្ថែមថា បទឈប់បាញ់ត្រូវបានគាំទ្រពីលោកប្រធានាធិបតី ពូទីន ប៉ុន្តែមានសួរសំណួរច្រើនដែលលោកចោទសួរ ឥឡូវនេះកងទ័ពរុស្ស៊ីកំពុងរីកចម្រេីននៅសមរភូមិ៕

Leave a Reply

Your email address will not be published. Required fields are marked *