Update៖ ក្រុមហាម៉ាស់ អះអាងថាអ៊ីស្រាអែលមានចេតនាគេចវេសមិនបន្តកិច្ចព្រមព្រៀងបទឈប់បាញ់!!

ក្រុមហាម៉ាស់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថាសំណើថ្មីកំពុងត្រូវបានបង្ហាញក្នុងគោលបំណងដើម្បីគេចចេញពីកិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ សមាជិកព្រឹទ្ធសភាអាមេរិក ស្នើឱ្យស៊ើបអង្កេតលើលោកត្រាំនិងលោកMuskដែលផ្សព្វផ្សាយក្រុមហ៊ុនTeslaនៅសេតវិមាន!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)សមាជិកព្រឹទ្ធសភាអាមេរិកបានជំរុញឲ្យបើកការស៊ើបអង្កេតពាក់ព័ន្ធសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតី Donald Trumpជាមួយ Elon Musk ដែលផ្សព្វផ្សាយក្រុមហ៊ុនTeslaនៅសេតវិមានក្នុងសប្តាហ៍នេះ។ ប្រភពពីសារព័ត៌មានAnadolu Agency។

Update៖ ឆេះយន្តហោះក្រុមហ៊ុន អាកាសចរណ៍ American Airlinesក្រោយពេលចុះចតនៅអាកាសយានដ្ឋាន Denver!

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានឱ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយបានឆេះនៅលើដីនៅឯអាកាសយានដ្ឋានអន្តរជាតិ Denver កាលពីល្ងាចថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)។ ប្រភពពីសារព័ត៌មានAANews។

Update៖ រុស្ស៊ី យល់ស្របនឹងសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន!

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា ប្រទេសរបស់លោកយល់ស្របនឹងសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថាបទឈប់បាញ់ណាមួយនឹងត្រូវដោះស្រាយជាមួយនឹងមូលហេតុដើមនៃជម្លោះ។

Update៖ លោក Duterte កំពុងស្ថិតក្នុងការឃុំខ្លួន នៅទីក្រុងឡាអេ!

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងក្នុងទីក្រុង Scheveningen ដែលជាសង្កាត់មួយក្នុងទីក្រុងឡាអេ។ CNA។

ចំនួន​អ្នក​ស្លាប់​នៅ​តំបន់ហ្គាហ្សា​ បានកើនល់៤៨.៥២៤នាក់ ខណៈ​សាកសព​ច្រើន​ទៀត​ ត្រូវ​បាន​រក​ឃើញក្នុង​គំនរ​បាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,524នាក់។

Update៖ សេតវិមាន ស្នើឱ្យអាមេរិកបង្កើនកម្លាំងកងទ័ពនៅព្រែកជីកប៉ាណាម៉ា!

NBC News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍(ទី១៣ខែមីនា)ថាសេតវិមានបានស្នើឱ្យយោធាអាមេរិកបង្កើនកម្លាំងកងទ័ពនៅក្នុងប្រទេសប៉ាណាម៉ា។

Update៖ លោក ពូទីន ធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់Kursk!

កាលពីថ្ងៃពុធ(ទី១២ ខែមីនា)ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរាយការណ៍ថាបានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់Kursk ស្ថិតនៅភាគខាងលិចនៃប្រទេសជាលើកដំបូង ចាប់តាំងពីកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកនិងគ្រប់គ្រងទឹកដីមួយចំនួនក្នុងតំបន់នេះ កាលពីខែសីហា ឆ្នាំ២០២៤មក។

Update៖ រុស្ស៊ី បន្តវាយប្រហារលើអ៊ុយក្រែនដោយប្រើមីស៉ីល៣គ្រាប់និងយន្តហោះដ្រូន១៣៣គ្រឿង! 

យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ(ទី១២ខែមីនា)ថា រុស្ស៊ីបានបាញ់មីស៉ីល៣គ្រាប់ និងយន្តហោះដ្រូន១៣៣គ្រឿង ក្នុងការវាយប្រហារកាលពីវេលាយប់កន្លងទៅ។បន្ទាប់ពីក្រុមមន្រ្តីអ៊ុយក្រែន បានព្រមទទួលយកសំណើបទឈប់បាញ់៣០ថ្ងៃ អំឡុងជំនួបជាមួយក្រុមមន្រ្តីអាមេរិកនៅអារ៉ាប៊ីសាអូឌីតហើយពេលនេះកំពុងរង់ចាំមើលការឆ្លើយតបពីទីក្រុងមូស្គូ។

Update៖ អឺរ៉ុប នឹងយកពន្ធគយលើទំនិញ អាមេរិកដែលមានតម្លៃ២៨ពាន់លានដុល្លារ!

សហភាពអឺរ៉ុបកាលពីថ្ងៃពុធ(ទី១២ខែមីនា)នឹងយកពន្ធគយលើទំនិញអាមេរិកដែលមានតម្លៃរហូតដល់ទៅ ២៦ពាន់លានអឺរ៉ូ (២៨,៣ពាន់លានដុល្លារ)ជាការសងលឹកនឹងអាមេរិក។ ប្រភពពីសារព័ត៌មានReuters។

Exit mobile version