Update៖ ហេសបូឡា អះអាងថាការរំសាយអាវុធរបស់ខ្លួនជាបញ្ហាផ្ទៃក្នុងរបស់លីបង់!

កាលពីថ្ងៃពុធ(ទី៣០ខែកក្កដា) អគ្គលេខាធិការHezbollah លោក Naim Qassem បាននិយាយថាក្រុមរបស់លោកនឹងមិនចុះចាញ់ទម្លាក់អាវុធរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់អ៊ីស្រាអែលនោះឡើយ។ ដោយអះអាងថាការរំសាយអាវុធរបស់ខ្លួនជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលីបង់។
ប្រភពពីសារព័ត៌មានAnadolu Agency។

លោក Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថាប្រសិនបើមនុស្សមួយចំនួនកំពុងភ្ជាប់ការរំសាយអាវុធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់មួយ ខ្ញុំប្រាប់ពួកគេថាអាវុធគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសលីបង់ ហើយមិនមានជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែលនោះទេ។

លោក បាននិយាយថាយើងនឹងមិនប្រគល់ អាវុធរបស់យើងដល់អ៊ីស្រាអែលទេ។ការរំសាយអាវុធមិនមែនជាអាទិភាពទេនៅពេលនេះ អាទិភាពគឺការកសាងឡើងវិញ និងបញ្ចប់ការឈ្លានពាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version