Update៖ អតីតមេបញ្ជាការដ្ឋានពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសថៃ!

ឧត្តមសេនីយ៍ Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានសង្គ្រាមពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ថៃ ដើម្បីជំនួសលោក Phumtham Wechayachai។ ប្រភពពីសារព័ត៌មាន The Nation។ The Nation បញ្ជាក់ថា តំណែងរដ្ឋមន្ត្រីការពារជាតិនឹងត្រូវបានប្រគល់ឲ្យលោក Sunai…

Update៖ អ៊ីរ៉ង់ សងសឹកដោយបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា-អ៊ីរ៉ាក់

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អ៊ីរ៉ង់ បានបើកការបាញ់ប្រហារដោយប្រើមីស៉ីលជាច្រើនគ្រាប់ សំដៅលើមូលដ្ឋានកងទ័ពអាមេរិក នៅប្រទេសកាតា និង អ៊ីរ៉ាក់។ ប្រភពពីសារព័ត៌មាន Reuter។ ភ្លាមៗ រដ្ឋាភិបាលកាតា បានចេញបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់បានដោយជោគជ័យរាល់មីស៉ីលដែលអ៊ីរ៉ង់បាញ់ចូលមកគោលដៅ មូលដ្ឋានទ័ពអាមេរិកផងដែរ៕

Update៖ អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើអ៊ីរ៉ង់ និងពន្ធនាគារ Evin!

អ៊ីស្រាអែល នៅ(ថ្ងៃចន្ទទី២៣នេះ) បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើអ៊ីរ៉ង់ ដោយទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុត លើរដ្ឋធានីតេអេរ៉ង់ និងបានវាយប្រហារចំពន្ធនាគារEvin។ ប្រភពពីសារព័ត៌មាន Reuters។ ពន្ធនាគារ Evin ត្រូវបានគេស្គាល់ថា ជាកន្លែងឃុំខ្លួនអ្នកទោសនយោបាយ និងជាកន្លែងប្រហារជីវិត ជាផ្នែកមួយនៃនិមិត្តសញ្ញាដ៏មានឥទ្ធិពលបំផុតនៃប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល…

Update៖ កូរ៉េខាងជើង ថ្កោលទោសអាមេរិក ដែលវាយប្រហារលើទីតាំងផលិតនុយក្លេអ៊ែរអ៊ីរ៉ង់!

នៅថ្ងៃចន្ទទី២៣ ខែមិថុនា កូរ៉េខាងជើង បានថ្កោលទោស ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់។ ថា ជាទង្វើបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងចោទថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបង្កឡើងដោយអ៊ីស្រាអែល។ ប្រភពពីសារព័ត៌មាន AFP។ ការអត្ថាធិប្បាយដំបូងបំផុតរបស់កូរ៉េខាងជើង ចាប់តាំងពីសហរដ្ឋអាមេរិក បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីចុងសប្ដាហ៍កន្លងទៅមក។ DPRK…

Update៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញឲ្យចិននិយាយជាមួយអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz!

កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវឱ្យចិនបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters។ លោក Rubio ធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday…

Update៖ លោកត្រាំ ព្រមានផ្លាស់ប្តូររបបមេដឹកនាំអ៊ីរ៉ង់!

កាលពីថ្ងៃអាទិត្យ(ទី២២ មិថុនា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងពីការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក ប្រឆាំងនឹងទីតាំងយោធាសំខាន់ៗកាលពីចុងសប្តាហ៍។ លោក Trump បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ ការផ្លាស់ប្តូររបប” គឺមិនត្រឹមត្រូវខាងនយោបាយទេ ប៉ុន្តែប្រសិនបើរបបអ៊ីរ៉ង់បច្ចុប្បន្ន មិនអាចធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀតបានទេ…

Update៖ អ៊ីរ៉ង់ ព្រមានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា!

កាលពីថ្ងៃអាទិត្យ ២២ មិថុនា អ៊ីរ៉ង់ បានគំរាមលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសដែលទីក្រុងវ៉ាស៊ីនតោនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ក្តីបារម្ភអន្តរជាតិផ្តោតលើការភ័យខ្លាចថា ការវាយប្រហាររបស់អាមេរិកមិនធ្លាប់មានបែបនេះ នឹងដុតបញ្ឆេះឱ្យជម្លោះរីករាលដាលកាន់តែធំនៅក្នុងតំបន់ដែលងាយនឹងបង្កជាហេតុ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់កាលពីដើមខែនេះ។ លោក Ali Akbar Velayati ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah…

Update៖ រុស្ស៊ី ព្រមានអំពីសង្គ្រាមលោកលើកទី៣ ក្រោយអាមេរិក វាយប្រហារលើអ៊ីរ៉ង់!

ប្រទេសរុស្ស៊ី នៅ(ថ្ងៃអាទិត្យទី២២) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ខណៈលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ថា លោក ត្រាំ ដែលចូលកាន់តំណែងក្នុងនាមជាអ្នកបង្កើតសន្តិភាព បានចាប់ផ្តើមសង្គ្រាមថ្មី ជាមួយនឹងភាពជោគជ័យបែបនេះ លោក…

UNនិយាយថា ជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ កាន់តែធំលែងគ្រប់គ្រងបាន!

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅ(ថ្ងៃអាទិត្យទី២២) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កម្លាំងរបស់អាមេរិកមកលើអ៊ីរ៉ង់។ ដោយលោកនិយាយថា ជម្លោះរវាងអ៊ីស្រាអែល-អ៊ីរ៉ង់ កំពុងកើនឡើង អាចនឹងចេញផុតពីការគ្រប់គ្រងយ៉ាងឆាប់រហ័ស ជាមួយនឹងផលវិបាកធ្ងន់ធ្ងរ។ ប្រភពពីសារព័ត៌មាន Alarabiya។ លោក Guterres…

Update៖ អ៊ីរ៉ង់ អនុម័តបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក!

រដ្ឋសភាអ៊ីរ៉ង់ បានអនុម័តវិធានការមួយដែលអាចឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ អ៊ីរ៉ង់ ចាត់ទុកថា នេះជាវិធានការដើម្បីឆ្លើយតបទៅនឹងការ វាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។ ប្រភពពីសារព័ត៌មាន Alarabiya។ ទោះបីជាសភា បានអនុម័តក៏ដោយ ទូរទស្សន៍ Press TV…