នៅថ្ងៃអាទិត្យ(ទី២២ខែមិថុនា) ប្រភពពីគណបក្ស Pheu Thai បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai នឹងត្រូវទៅកាន់តំណែងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី ក្នុងការរុះរើគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ។ ប្រភពពីសារព័ត៌មានថៃ The Nation។ នាយករដ្ឋមន្រ្តីថៃ លោកស្រី…
Category: ពត៌មានអន្តរជាតិ
Update៖ អាមេរិក អះអាងថាការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺដើម្បីបញ្ឈប់ការផលិតអាវុធនុយក្លេរអ៊ែរតែប៉ុណ្ណោះ!
នៅថ្ងៃអាទិត្យ(ទី២២ខែមិថុនា) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ការវាយប្រហាររបស់យោធាអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមែនជាការត្រួសត្រាយផ្លូវសម្រាប់ផែនការផ្លាស់ប្តូររបបនោះទេ ហើយថា សារឯកជនត្រូវបានផ្ញើទៅកាន់ទីក្រុងតេអេរ៉ង់ដើម្បីលើកទឹកចិត្តឲ្យអ៊ីរ៉ង់មានការចរចា។ ប្រភពពីសារព័ត៌មាន Reuters។ ទោះជាយ៉ាងណា លោក Hegseth បានព្រមានអ៊ីរ៉ង់មិនឲ្យធ្វើតាមការគំរាមកំហែងសងសឹកកន្លងមកប្រឆាំងនឹងអាមេរិកឡើយ…
Update៖ អាជ្ញាធរអាមេរិក បង្កើនការការពារពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់!
បន្ទាប់ពីយោធាអាមេរិក វាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាជ្ញាធរក្នុងទីក្រុងធំៗរបស់អាមេរិក បាននាំគ្នាបង្កើនការរឹតបន្តឹងសន្តិសុខ នៅតាមទីតាំងផ្សេងៗ។ ប្រភពពីសារព័ត៌មាន Fox News នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥។ អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington…
យន្តហោះទម្លាក់គ្រាប់បែក B-2 Spirit បច្ចេកវិទ្យាបំបាំងកាយ ដែលមានតម្លៃជាង២.០០០លានដុល្លារ ក្នុង១គ្រឿង!
យន្តហោះទម្លាក់គ្រាប់បែក B-2 Spirit គេស្គាល់ថាជា Stealth Bomber គឺជាយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រធុនធ្ងន់របស់អាមេរិក។ ដែលមានបច្ចេកវិទ្យាបំបាំងកាយ (stealth technology) កម្រិតខ្ពស់ ត្រូវបានរចនាឡើង ដើម្បីបំបែកការការពារដែនអាកាសដ៏ក្រាស់របស់សត្រូវ។
Update៖ អ៊ីស្រាអែល វាយប្រហារលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា ស្លាប់១១នាក់!
កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) ប៉ាឡេស្ទីនយ៉ាងហោចណាស់១១នាក់ក្នុងនោះកុមារ ៣នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ពាក់ព័ន្ធនឹងការបាញ់ផ្លោង និងការបាញ់កាំភ្លើងសំដៅលើជនស៊ីវិលដែលកំពុងរង់ចាំជំនួយមនុស្សធម៌នៅភាគខាងត្បូង និងកណ្តាលហ្គាហ្សា នេះបើយោងតាមប្រភពវេជ្ជសាស្ត្រ។ ប្រភពពីសារព័ត៌មានAANews។ នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ កុមារប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមកុមារនៅលើផ្លូវ Al-Mansoura ក្នុងសង្កាត់ Shejaiya…
Update៖ លោកត្រាំ បញ្ជាក់ថាទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានកម្ទេចចោលទាំងស្រុង!
កាលពីយប់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាការវាយប្រហារតាមអាកាសរបស់អាមេរិក បានកម្ទេចចោលទាំងស្រុងនូវទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយលោកបានគំរាមថា នឹងវាយប្រហារបន្ថែមទៀត ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមស្វែងរកសន្តិភាពឆាប់ៗ។ ប្រភពពីសារព័ត៌មាន AFP។ អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកត្រាំ…
Update៖ អ៊ីស្រាអែល អះអាងថាខ្លួនបានស្ទាក់ចាប់ដ្រូនដែលបាញ់ចេញពីអ៊ីរ៉ង់!
កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) កងទ័ពអ៊ីស្រាអែល បានអះអាងថាកងទ័ពអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដ្រូន(UAV) ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការប្រកាសអាសន្ននៅតំបន់ភាគខាងជើងនៃប្រទេស។ ប្រភពពីសារព័ត៌មានAljazeera។ យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែល ដ្រូនបានបង្កសំឡេងស៊ីរ៉ែននៅចន្លោះម៉ោង 8.46 និង 8.52 ព្រឹក (0546-0552GMT) នៅក្នុងជ្រលង Beit Shean,…
Update៖ មន្ត្រីហ្វីលីពីន២១នាក់ដែលជាប់គាំង ត្រូវបានជម្លៀសចេញពីអ៊ីស្រាអែល!
កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) មន្ត្រីហ្វីលីពីនចំនួន 21 នាក់ដែលជាប់គាំងដែលត្រូវបានជម្លៀសចេញពីប្រទេសអ៊ីស្រាអែលបានមកដល់ទីក្រុងម៉ានីល។ ប្រផពពីសារព័ត៌មានAANews។ កាសែត Manila Times បានរាយការណ៍ថា ក្រុមនេះ រួមទាំងអ្នកជំនាញផ្នែកឧស្សាហកម្មទឹកដោះគោចំនួនបួននាក់មកពីនាយកដ្ឋានកសិកម្មបានស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 20 ខែមិថុនា។ ប៉ុន្តែ…
Update៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងជួបជាមួយលោកពូទីននៅទីក្រុងមូស្គូ!
យោងតាមរបាយការណ៍ពី NBC News និង Axios បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ត្រូវបានរំពឹងទុកថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃចន្ទ នៅទីក្រុងមូស្គូ។…
Update៖ អង្គការសហប្រតិបត្តិការឥស្លាមនឹងបើកកិច្ចប្រជុំបន្ទាន់ជុំវិញជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់!
កាលពីថ្ងៃសៅរ៍(ទី២១ខែមិថុនា) ប្រភពការទូតបាននិយាយថា តាមសំណើរបស់អ៊ីរ៉ង់ សម័យប្រជុំពិសេសមួយដែលមានការចូលរួមពីសមាជិកទាំងអស់នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នឹងត្រូវធ្វើឡើងជាផ្នែកនៃកិច្ចប្រជុំទី 51 នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៅទីក្រុងអ៊ីស្តង់ប៊ុល ចំពេលមានជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលកំពុងបន្ត។ ប្រភពពីសារព័ត៌មានAnadolu Agency។