មន្ត្រីរដ្ឋាភិបាលស្រីលង្កា បានឱ្យដឹងកាលពីថ្ងៃអាទិត្យ(ទី៩ខែកុម្ភៈ)ថា សត្វស្វាមួយក្បាលបានចូលអុកឡុកសា្ថនីយអគ្គីសនីមួយកន្លែងនៃតំបន់ជាយរដ្ឋធានី Colombo ដោយបង្កឱ្យដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេស។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែលបានជម្លៀសប្រជាជនប៉ាឡេស្ទីនជាង២០,០០០នាក់ ចេញពីជំរុំជនភៀសខ្លួននៅភាគខាងជើង West Bank!
មន្ត្រីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យ(ទី៩ខែកុម្ភៈ)ថា អ៊ីស្រាអែលបានជម្លៀសប្រជាជនប៉ាឡេស្ទីនជាង 20,000 នាក់ចេញពីជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង West Bank។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា បណ្តាលឲ្យស្លាប់៤នាក់ទៀត!
ប្រភពវេជ្ជសាស្រ្តមួយបាននិយាយថា ជនជាតិប៉ាឡេស្ទីនបួននាក់ត្រូវបានសម្លាប់ដោយការបាញ់របស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអាទិត្យ(ទី៩ខែកុម្ភៈ) បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងរង្វង់ក៏ដោយ។
Update៖ បាក់ដីនៅភាគនិរតីនៃប្រទេសចិន ស្លាប់ម្នាក់និងបាត់ខ្លួន២៨នាក់!
ទីភ្នាក់ងារ Xinhua ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង 28នាក់បានបាត់ខ្លួន ដោយសារការរអិលបាក់ដីនៅភាគនិរតីនៃប្រទេសចិន។
ឆេះទីតាំងផ្ញើម៉ូតូនិងរថយន្ត បានបំផ្លាញយានជំនិះសរុបចំនួន៨គ្រឿង!
(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះកន្លែងផ្ញើម៉ូតូឡានមួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតម៉ូតូ រឺម៉កនិងរថយន្តសរុបចំនួន៨គ្រឿងហើយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានរាយកាណ៍ដល់អង្គភាពរថយន្តបង្ការនិងពន្លត់អគ្គិភ័យ រថយន្តស្នងការដ្ឋាននគរបាលរាជធានី ចុះអន្តរាគមន៍ភ្លាមៗសមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ។
Update៖ លោក Elon Musk បដិសេធមិនទទួលសេវាកម្មTikTokនៅក្នុងសហរដ្ឋអាមេរិក!
លោក Elon Musk បានបដិសេធក្នុងការទទួលបានប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។
Update៖ មេដឹកនាំអ៊ីរ៉ង់ បានជួបថ្នាក់ដឹកនាំនៃក្រុមហាម៉ាស់នៅក្នុងទីក្រុងតេហេរ៉ង់!
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថាមេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានជួបមេដឹកនាំស្តីទីរបស់ក្រុមហាម៉ាស់ លោក Khalil al-Hayya និងថ្នាក់ដឹកពីរនាក់ផ្សេងទៀតនៃក្រុមនេះនៅក្នុងទីក្រុង Tehran នាថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនល់៤៨.១៨១នាក់ ខណៈសាកសពច្រើនទៀត ត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមគ្រូពេទ្យ និងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន 22 បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,181 នាក់។
Update៖ ប្រជាជនប៉ាឡេស្ទីន នឹងសាងសង់ភោជនីយដ្ឋាន សណ្ឋាគារឡេីងវិញនៅក្នុងតំបន់ហ្គាហ្សា!
ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា បាននិយាយថា ពួកគេប្តេជ្ញាសាងសង់ភោជនីយដ្ឋាន និងសណ្ឋាគារនៅមាត់សមុទ្ររបស់ពួកគេឡើងវិញ។
Update៖ លោក ត្រាំ ចុះហត្ថលេខាបញ្ចប់ការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់អាហ្វ្រិកខាងត្បូងជុំវិញច្បាប់ដកហូតដីធ្លី!
សេតវិមានបានប្រកាសកាលពីថ្ងៃសុក្រ(ទី៧ខែកុម្ភៈ)ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើការកាត់បន្ថយជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដល់អាហ្វ្រិកខាងត្បូង ដោយសារការព្រួយបារម្ភលើច្បាប់ស្តីពីការដកហូតដីធ្លីរបស់ខ្លួន។