Update៖ UN ស្នើឲ្យអាជ្ញាធរស៊ីរី ទទួលខុសត្រូវចំពោះការសម្លាប់និងរំលោភសិទ្ធិមនុស្សនៅទីក្រុងSweida!

កាលពីថ្ងៃសុក្រ (ទី១៨ខែកក្កដា) ប្រមុខការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN)។ លោក Volker Turk បានអំពាវនាវឲ្យអាជ្ញាធរបណ្តោះអាសន្ន របស់ស៊ីរី ទទួលខុសត្រូវ ចំពោះការសម្លាប់ និងការរំលោភសិទ្ធិមនុស្សនៅក្នុងទីក្រុង Sweida ភាគខាងត្បូងប្រទេស។ ប្រភពពីសារព័ត៌មានReuters។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការិយាល័យសិទ្ធិមនុស្ស…

Update៖ លោក រូស្ទឹម អូម៉េរ៉ូវ ត្រូវបានតែងតាំងជាប្រមុខក្រុមប្រឹក្សាសន្តិសុខរបស់អ៊ុយក្រែន!

កាលពីថ្ងៃសុក្រ(ទី១៨ខែកក្កដា) ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានតែងតាំងអតីតរដ្ឋមន្ត្រីការពារជាតិ លោក រូស្ទឹម អូម៉េរ៉ូវ (Rustem Umerov) ជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ដោយជំនួសតំណែងលោក Oleksandr…

Update៖ នាយករដ្ឋមន្រ្តីថ្មីរបស់អ៊ុយក្រែន គឺលោកស្រី Yulia Svyrydenko!

រដ្ឋសភាអ៊ុយក្រែន បានអនុម័តតែងតាំងលោកស្រី Yulia Svyrydenko ជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ុយក្រែន ក្នុងបំណងធ្វើឱ្យការគ្រប់គ្រងអំឡុងសម័យសង្គ្រាមកាន់តែសកម្ម។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា។ សូមបញ្ជាក់ថា៖ លោកស្រី Yulia Svyrydenko អាយុ…

Update៖ អ៊ុយក្រែន បើកចំហរឱ្យក្រុមហ៊ុនផលិតអាវុធនានា អាចសាកល្បងអាវុធនៅសមរភូមិជួរមុខជាមួយរុស្ស៊ី!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៨ខែកក្កដា) អ៊ុយក្រែន បានប្រកាសថានឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធបរទេសនានា អាចសាកល្បងអាវុធថ្មីៗចុងក្រោយរបស់ពួកគេ នៅសមរភូមិជួរមុខក្នុងសង្រ្គាមជាមួយរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។ យោងតាមការលើកឡើងនេះ ក្រុមហ៊ុននានា អាចបញ្ជូនអាវុធរបស់ពួកគេមកអ៊ុយក្រែន និងធ្វើការបង្ហាត់បង្រៀនតាមអនឡាញ និងរង់ចាំកងកម្លាំងអ៊ុយក្រែនតេស្តអាវុធទាំងនោះ ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅបណ្តាលក្រុមហ៊ុនវិញ៕

Update៖ អាមេរិក ពន្លឿនការបញ្ជូនសព្វាវុធឲ្យទៅអ៊ុយក្រែន!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែកក្កដា) បេសកជនរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំសម្ព័ន្ធយោធាណាតូ បាននិយាយថាអាមេរិកកំពុងពន្លឿនការបញ្ជូនសព្វាវុធទៅឱ្យប្រទេសអ៊ុយក្រែន។ លោក Trump បានប្រកាសកាលពីថ្ងៃច័ន្ទនូវកិច្ចព្រមព្រៀងជាមួយអគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte ដែលនឹងមើលឃើញសម្ព័ន្ធមិត្តអឺរ៉ុបទិញសព្វាវុធផលិតដោយសហរដ្ឋអាមេរិក ជាពិសេសប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតទំនើប ហើយបញ្ជូនទៅកាន់ទីក្រុងគីវ។ ការប្រកាសនេះបង្ហាញពីការផ្លាស់ប្តូរមួយសម្រាប់លោក Trump ដែលមានការខកចិត្តជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir…

Update៖ Coca-Cola នឹងប្តូរទៅប្រើស្ករអំពៅនៅក្នុងផលិតផលអាមេរិក!

កាលពីថ្ងៃពុធ(ទី១៧ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូកា-កូឡា បានយល់ព្រមប្រើប្រាស់ស្ករអំពៅនៅក្នុងផលិតផលកូឡារបស់អាមេរិក។ ប្រភពពីសារព័ត៌មានAANews។ លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់គាត់ថាខ្ញុំបាននិយាយជាមួយ Coca-Cola…

Update៖ របបលោកគីម ថាជប៉ុនមានមហិច្ឆតាចង់ក្លាយជាមហាអំណាចយោធា!

នៅថ្ងៃសុក្រទី១៨ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា គោលនយោបាយការពារជាតិរបស់ជប៉ុន បានបង្ហាញថា ជប៉ុនមានមហិច្ឆតា ចង់ក្លាយជាមហាអំណាចយោធា។ ប្រភពពីសារព័ត៌មាន AFP។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មន្ត្រីម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង ទទួលបន្ទុកលើវិទ្យាស្ថានសម្រាប់ការសិក្សាពីជប៉ុន បានចាត់ទុកថា សៀវសរបស់ជប៉ុន…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់២២នាក់ទៀត!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែកក្កដា) កងកម្លាំងអ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សយ៉ាងតិច២២នាក់បានស្លាប់។ ប្រភពពីសារព័ត៌មាន Reuters។ បុរស ៨នាក់ដែលទទួលបន្ទុកការពាររថយន្តដឹកជំនួយ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។ ការវាយប្រហារនេះបានកើតឡើងស្របពេលដែលកិច្ចចរចាឈប់បាញ់កំពុងបន្តនៅទីក្រុងដូហា ប៉ុន្តែក្រុមហាម៉ាសបានអះអាងថា មិនទាន់មានការរីកចម្រើនណាមួយនៅឡើយទេ។ ការវាយប្រហារលើព្រះវិហារនេះ បានបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិ។ សម្តេចប៉ាប Leo…

Update៖ មន្រ្តីស៊ីរី ថាការវាយប្រហាររបស់អ៊ីស្រាអែល បានរារាំងដល់ការស្វែងរកអាវុធគីមីរបស់ប្រទេសខ្លួន!

មន្ត្រីស៊ីរីម្នាក់ បានចោទប្រកាន់ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើក្រុងដាម៉ាស។ បានបង្កឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៊ីរីក្នុងការស្វែងរក និងបំផ្លាញឃ្លាំងអាវុធគីមីដែលនៅសេសសល់ពីរបបដឹកនាំមុន។ ប្រភពពីសារព័ត៌មាន Reuters។ លោក Ibrahim Olabi ដែលជាទីប្រឹក្សាច្បាប់ទទួលបន្ទុកសំណុំរឿងនេះ បានពន្យល់ថា ក្រសួងការពារជាតិស៊ីរី គឺជាស្ថាប័នកំពូលដែលទទួលខុសត្រូវក្នុងការរៀបចំ និងធានាសុវត្ថិភាពសម្រាប់បេសកកម្មរបស់អធិការកិច្ចមកពីអង្គការ សម្រាប់ ការហាមឃាត់អាវុធគីមី…

Update៖ យន្តហោះAir India ដែលធ្លាក់កាលពីខែមុន ដោយសារប្រធានក្រុមបច្ចេកទេសបានបិទកុងតាក់ប្រេង!

Balcak box បានឱ្យដឹងថា ជើងហោះហើរ Air India ដែលបានធ្លាក់កាលពីខែមុន បានសម្លាប់មនុស្ស261 នាក់ គឺដោយសារបិទកុងតាក់ប្រេង បន្ទាប់ពីហោះចេញពីរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា។ ប្រភពពីសារព័ត៌មានAP។ Wall Street…