Update៖ UN ស្នើឲ្យអាជ្ញាធរស៊ីរី ទទួលខុសត្រូវចំពោះការសម្លាប់និងរំលោភសិទ្ធិមនុស្សនៅទីក្រុងSweida!

កាលពីថ្ងៃសុក្រ (ទី១៨ខែកក្កដា) ប្រមុខការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN)។

លោក Volker Turk បានអំពាវនាវឲ្យអាជ្ញាធរបណ្តោះអាសន្ន របស់ស៊ីរី ទទួលខុសត្រូវ ចំពោះការសម្លាប់ និងការរំលោភសិទ្ធិមនុស្សនៅក្នុងទីក្រុង Sweida ភាគខាងត្បូងប្រទេស។ ប្រភពពីសារព័ត៌មានReuters។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការិយាល័យសិទ្ធិមនុស្ស UN បានទទួលរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សក្នុងអំឡុងពេលប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធ Bedouin និងជនជាតិភាគតិច Druze ដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីបានចូលរួម។ របាយការណ៍ទាំងនោះរួមមាន ការសម្លាប់ដោយគ្មានការកាត់ក្តី ការចាប់ពង្រត់ និងការបំផ្លាញទ្រព្យសម្បត្តិឯកជន ដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខ និងបុគ្គលដែលជាប់ពាក់ព័ន្ធនឹងអាជ្ញាធរបណ្តោះអាសន្នរបស់ស៊ីរី ព្រមទាំងក្រុមប្រដាប់អាវុធដទៃទៀត រួមមានក្រុម Druze និង Bedouin៕

Leave a Reply

Your email address will not be published. Required fields are marked *