អង្គការសិទ្ធិមនុស្សរាយការណ៍ថា មនុស្ស៧៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងអំពើហិង្សាក្រោយការបោះឆ្នោតនៅប្រទេសម៉ូសំប៊ិកកាន់តែខ្លាំងឡើង។ ប្រភពពីសារព័ត៌មានAnadolu។
Category: ពត៌មានអន្តរជាតិ
Update៖ មនុស្សជិត ២០០នាក់បាត់ខ្លួន ក្រោយលិចទូកនៅប្រទេសនីហ្សេរីយ៉ា!
មន្ត្រីនិងអ្នកស្រុកបាននិយាយថា អ្នកដំណើរជិត ២០០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនកាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា)បន្ទាប់ពីទូកមួយបានលិចនៅក្នុងប្រទេសនីហ្សេរីយ៉ា។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ អ៊ីស្រាអែល កំពុងប្រឈមមុខនឹងភាពឯកោ ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា!
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា) បានបង្ហាញថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងស្ថានភាពឯកោអន្តរជាតិដែលមិនធ្លាប់មានពីមុនមក ដោយសារតែការវាយលុកដ៏បំផ្លិចបំផ្លាញដែលកំពុងបន្តប្រឆាំងនឹងតំបន់ហ្គាហ្សា។
Update៖ អ៊ីស្រាអែល វាយប្រហារលើនៅភាគខាងជើងតំបន់ហ្គាហ្សា ស្លាប់100នាក់ទៀត!
កងការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ(ទី២៩ខែវិច្ឆិកា)បាននិយាយថា ប្រជាជនប៉ាឡេស្ទីនរហូតដល់ 100 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និងការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ។
Update៖ អ៊ុយក្រែន ថាការផ្តល់សម្ភារៈយោធាកាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌកម្លាំងទ័ពទៅទៀត!
អ៊ុយក្រែន បានជំរុញដៃគូរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ខែវិច្ឆិកា)ដើម្បីពន្លឿនជំនួយយោធាដោយនិយាយថាការផ្តល់ សម្ភារៈសមរភូមិកាន់តែលឿនមានសារៈសំខាន់ជាងការកេណ្ឌកម្លាំងទ័ពបន្ថែមទៀត។
Update៖ បទឈប់បាញ់រវាងអ៊ីស្រាអែលនឹងហេសបូឡាត្រូវបានរំលោភបំពាន ក្រោយមានការបាញ់ផ្លោងកើតឡើងនៅភាគខាងត្បូងលីបង់!
បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃពុធ(ទី២៧ខែវិច្ឆិកា) ត្រូវបានរំលោភបំពាន បន្ទាប់ពីមានការបាញ់ផ្លោងនៅភាគខាងត្បូងប្រទេសលីបង់។ អ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើក្រុមជនសង្ស័យ ដែលបានចូលទៅក្នុងតំបន់ព្រំដែន បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។
Update៖ លោក Gideon Saar មានជំនឿថា មេរិកនឹងដាក់ទណ្ឌកម្មលើតុលាការ ICC ជុំវិញចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល!
លោក Gideon Saar រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានបង្ហាញថា អាមេរិកនឹងដាក់ទណ្ឌកម្ម ទៅលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជុំវិញការចេញដីកាចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្រ្តីការពារជាតិ។ ប្រភពពីសារព័ត៌មានសារព័ត៌មាន Reuters។
Update៖ កងទ័ពលីបង់ចោទប្រកាន់អ៊ីស្រាអែល ថាបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់!
កងទ័ពលីបង់បានចោទប្រកាន់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍(ទី២៨ខែវិច្ឆិកា)ថាបានបំពានម្តងហើយម្តងទៀតនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ។
Update៖ លោក ពូទីន ព្រមានថាប្រសិនបើអ៊ុយក្រែនទទួលបានអាវុធនុយក្លេអ៊ែរ នោះរុស្ស៊ីនឹងប្រើប្រាស់អាវុធទាំងអស់ដែលខ្លួនមាន!
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានថា រុស្ស៊ីនឹងប្រើប្រាស់អាវុធទាំងអស់ដើម្បីកម្ចាត់អ៊ុយក្រែន ប្រសិនបើប្រទេសនេះទទួលបានអាវុធនុយក្លេអ៊ែរ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា មន្ត្រីលោកខាងលិចកំពុងពិចារណាផ្តល់អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ អ៊ីស្រាអែល រារាំងអង្គការសហប្រជាជាតិមិនឲ្យផ្តល់ជំនួយនៅភាគខាងជើងតំបន់ហ្គាហ្សា!
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៨ខែវិច្ឆិកា)ថា អ៊ីស្រាអែលបានរារាំងរាល់ការប៉ុនប៉ងដើម្បីផ្តល់ជំនួយមនុស្សធម៌ទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប។