តារាល្បីៗជាច្រើនរួមទាំង មនុស្សជាង ៣០,០០០ នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះតំបន់ឆ្នេរដ៏ធំ នៃទីក្រុង Los Angeles ពេញមួយយប់។ ភ្លើងបានបំផ្លាញផ្ទះសម្បែងជាច្រើន និងឆេះរាលដាលតាមជម្រាលភ្នំ បង្កឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង ខណៈអ្នកស្រុកនាំគ្នាជម្លៀសខ្លួន។
Category: ពត៌មានអន្តរជាតិ
Update៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ស្លាប់២នាក់នឹងឆេះផ្ទះ អាជីវកម្មជាង១,០០០កន្លែង!
កាលពីថ្ងៃពុធ(ទី៨ខែមករា) ភ្លើងឆេះព្រៃដ៏កាចសាហាវដែលបង្កឡើងដោយខ្យល់បក់ខ្លាំង និងភាពរាំងស្ងួតបានឆេះរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងផ្នែកភាគខាងជើង និងភាគពាយ័ព្យនៃទីក្រុង Los Angeles បន្ទាប់ពីបានឆក់យកជីវិតមនុស្សពីរនាក់ និងបានដុតបំផ្លាញផ្ទះសម្បែង អាជីវកម្ម និងសំណង់ផ្សេងៗទៀតជាង 1,000កន្លែង។
Update៖ ប៉ូឡូញនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី18 ខែឧសភា!
កាលពីថ្ងៃពុធ(ទី៨ខែមករា)លោក Szymon Holownia ប្រធានសភារបស់ប្រទេសប៉ូឡូញបាននិយាយថារៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី 18 ខែឧសភា។
Update៖ ឥណ្ឌូនេស៊ី នៅតែហាមមិនឱ្យ Apple លក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនទោះបីជាមានកិច្ចព្រមព្រៀងវិនិយោគក៏ដោយ!
កាលពីថ្ងៃពុធ(ទី៨ខែមករា)រដ្ឋមន្ត្រីឧស្សាហកម្មបាននិយាយថា Apple (AAPL.O) នៅតែមិនអាចលក់ iPhone 16 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី បើទោះបីជាមានកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតក្នុងស្រុកនៅទីនោះក៏ដោយ ព្រោះវាមិនបានបំពេញតាមច្បាប់មាតិកាក្នុងស្រុកឡើយ។ប្រភពពីសារព័ត៌មាន Reuters។
Update៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ចោទប្រកាន់លោក Elon Musk ថាជ្រៀតជ្រែកក្នុងនយោបាយអឺរ៉ុប!
នៅថ្ងៃពុធនេះ(ទី៨ខែមករា)នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានរិះគន់ខ្លាំងៗ ទៅលើមហាសេដ្ឋី Elon Musk ដោយចោទប្រកាន់លោក ពីបទជ្រៀតជ្រែកក្នុងនយោបាយអឺរ៉ុប និងធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។
Update៖ រុស្ស៊ី វាយប្រហារលើទីក្រុងZaporizhzhiaរបស់អ៊ុយក្រែន ស្លាប់១៣នាក់ទៀត!
កាលពីថ្ងៃពុធ(ទី៨ខែមករា) អ៊ុយក្រែនបាននិយាយថាមនុស្ស13 នាក់បានស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ មនុស្ស 30,000 នាក់បានភៀសខ្លួនដោយសារភ្លើងឆេះព្រៃនៅដ្ឋកាលីហ្វ័រញ៉ា!
ភ្លើងឆេះព្រៃដ៏សាហាវក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បានបង្ខំឱ្យមនុស្ស 30,000 នាក់ត្រូវជម្លៀសចេញ ដោយក្រុមមន្ត្រីបានព្រមានថា ខ្យល់បក់កាន់តែអាក្រក់ទៅៗអាចបង្កើនការឆាបឆេះបន្ថែមទៀត។
Update៖ តៃវ៉ាន់ធ្វើសមយុទ្ធយោធាចំពេលមានសកម្មភាពយន្តហោះចិន!
យោធាតៃវ៉ាន់កាលពីថ្ងៃអង្គារ(ទី៧ខែមករា) បានធ្វើសមយុទ្ធប្រយុទ្ធផ្ទាល់នៅឯជំរុំ Hukou ដែលជាស្រុកមួយនៅភាគពាយព្យជាការឆ្លើយតបទៅនឹងការរកឃើញការកើនឡើងនៃសកម្មភាពយោធារបស់ចិននៅជិតកោះតៃវ៉ាន់។
Update៖ លីបង់ ដាក់ពង្រាយកងទ័ពនៅភាគខាងត្បូងប្រទេស បន្ទាប់ពីអ៊ីស្រាអែលដកខ្លួនចេញ!
កាលពីថ្ងៃអង្គារ(ទី៧ខែមករា) កងទ័ពលីបង់បាននិយាយថា ខ្លួនបានចាប់ផ្តើមដាក់ពង្រាយនៅក្នុងទីប្រជុំជនចំនួន 5 នៅទូទាំងស្រុក Tire និង Bint Jbeil នៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល។
Update៖ ក្រុម ហ៊ូទី បន្ទោសអាមេរិកចំពោះការរារាំងផែនការសន្តិភាពនៅប្រទេសយេម៉ែន!
ក្រុម Houthi បាននិយាយកាលពីថ្ងៃអង្គារ(ទី៧ខែមករា) ថា សហរដ្ឋអាមេរិកកំពុងរារាំងការអនុវត្តផែនទីបង្ហាញផ្លូវសន្តិភាពរបស់ប្រទេសយេម៉ែន ដោយសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោនគាំទ្រ “សន្តិភាពដែលមិននាំទៅរកសង្គ្រាមផ្ទៃក្នុង”។