Update៖ លោក ត្រាំ ប្រកាសឱ្យប្រជាជន ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់!

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅ(ថ្ងៃចន្ទទី១៦ ខែមិថុនា)បានជំរុញឱ្យអ្នករស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ទាំងអស់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។ ខណៈអ៊ីស្រាអែល កំពុងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់..!។ ប្រភពពីសារព័ត៌មាន AFP។

Update៖ ចិន ប្រាប់ប្រជាជនខ្លួន ឱ្យប្រញ៉ាប់ចាកចេញ ពីប្រទេសអ៊ីស្រាអែល!

ស្ថានទូតចិន ប្រចាំប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋខ្លួន ប្រញ៉ាប់ចាកចេញពីអ៊ីស្រាអែលតាមដែលអាចធ្វើទៅបាន ខណៈអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងប្រយុទ្ធគ្នា។

Update៖ អ៊ីរ៉ង់ បដិសេធការចរចាបទឈប់បាញ់ ខណៈការវាយប្រហារតាមផ្លូវអាកាសកាន់តែខ្លាំងក្លា!

កាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា) អ៊ីរ៉ង់ បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៊ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែធំ។

Update៖ អ៊ីរ៉ង់ ប្រើមីស៊ីលវាយប្រហារលើអ៊ីស្រាអែល បណ្តាលឲ្យរបួស៩នាក់!

អាជ្ញាធរអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា)ថា យ៉ាងហោចណាស់មនុស្ស៩នាក់បានរងរបួសនៅភាគខាងជើង និងភាគខាងត្បូងអ៊ីស្រាអែល បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។

Update៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារលើអន្តេវាសិកដ្ឋាននៃប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យរបួស២០នាក់!

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស20 នាក់បានរងរបួសកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា) បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលលើអន្តេវាសិកដ្ឋានក្នុងទីក្រុងតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។ ប្រភពពីសាររព័ត៌មានAANews។

Update៖ លោកត្រាំ ថានឹងមានសន្តិភាពក្នុងពេលឆាប់ៗនេះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា)ថា អ៊ីស្រាអែល និងអ៊ីរ៉ង់នឹងមានសន្តិភាពក្នុងពេលឆាប់ៗនេះហើយកិច្ចប្រជុំជាច្រើនកំពុងប្រព្រឹត្តទៅដើម្បីសម្រេចបាននូវរឿងនេះ។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ លោក ត្រាំ មិនឯកភាពចំពោះផែនការរបស់អ៊ីស្រាអែល ដែលចង់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់!

ប្រភពពីមន្រ្តីអាមេរិក២រូប បានប្រាប់សារព័ត៌មានរ៉យទ័រ កាលថ្ងៃអាទិត្យ (១៥មិថុនា)ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រឆាំងផែនការរបស់អ៊ីស្រាអែល។

Update៖ អ៊ីស្រាអែលនិងអ៊ីរ៉ង់ កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ខណៈជនស៊ីវិលត្រូវបានជំរុញឱ្យភៀសខ្លួន!

ប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាថ្មីៗទៀតកាលពី(ថ្ងៃអាទិត្យ ១៥ មិថុនា)។ ដោយបានសម្លាប់មនុស្ស និងរបួសជនស៊ីវិលជាច្រើន និងបង្កើនក្តីបារម្ភនៃជម្លោះ ក្នុងតំបន់កាន់តែរីកធំ ។

Update៖ អ៊ីស្រាអែលនិងអ៊ីរ៉ង់ បន្តធ្វេីការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមក!

កាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា) អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបន្តធ្វេីការវាយតាមផ្លូវអាកាសទៅវិញទៅមក។ បណ្តាលឱ្យមានការរីករាលដាលទៅលើតំបន់ផលិតប្រេងពិភពលោក បន្ថែមពីនោះអ៊ីរ៉ង់ក៏សម្រេចលុបចោលកិច្ចចរចានុយក្លេអ៊ែរជុំថ្មីជាមួយអាមេរិកផងដែរ។

Update៖ មនុស្ស១០២នាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហារនៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា!

មន្ត្រីក្នុងតំបន់ និងសាក្សីបាននិយាយកាលពីថ្ងៃសៅរ៍(ទី១៤ខែមិថុនា)ថា យ៉ាងហោចណាស់មនុស្ស102 នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារលើសហគមន៍មួយក្នុងរដ្ឋ Benue នៅភាគខាងជើងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា។

Exit mobile version