Update៖ ចិន ប្រាប់ប្រជាជនខ្លួន ឱ្យប្រញ៉ាប់ចាកចេញ ពីប្រទេសអ៊ីស្រាអែល!

ស្ថានទូតចិន ប្រចាំប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋខ្លួន ប្រញ៉ាប់ចាកចេញពីអ៊ីស្រាអែលតាមដែលអាចធ្វើទៅបាន ខណៈអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងប្រយុទ្ធគ្នា។
ប្រភពពីសារព័ត៌មាន AFP។

ការវាយប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៥ហើយ។
ស្ថានទូតចិន បាននិយាយថា ជម្លោះកំពុងបន្តកើនឡើង ដោយហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រងការខូចខាត ហើយចំនួនស្លាប់ និងរងរបួសក្នុងចំណោមជនស៊ីវិលបន្តកើនឡើង ស្របពេលស្ថានការណ៍សន្តិសុខកាន់តែយ៉ាប់យ៉ឺនទៅៗ។

ស្ថានទូតចិនបានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងមួយបង្ហោះលើ WeChat ដូច្នេះថា បេសកកម្មចិនក្នុងប្រទេសអ៊ីស្រាអែល សូមអំពាវនាវឱ្យពលរដ្ឋចិនចាកចេញពីអ៊ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version