Update៖ លោក ត្រាំ ប្រកាសឱ្យប្រជាជន ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់!

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅ(ថ្ងៃចន្ទទី១៦ ខែមិថុនា)បានជំរុញឱ្យអ្នករស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ទាំងអស់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។
ខណៈអ៊ីស្រាអែល កំពុងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់..!។
ប្រភពពីសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដូច្នេះថា មនុស្សទាំងអស់គួរតែចាកចេញជាបន្ទាន់ពីរដ្ឋធានីតេហេរ៉ង់។ អ៊ីរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត។
លោក ត្រាំ មិនបញ្ជាក់អ្វីលម្អិតទេ ខណៈមានប្រជាជនជិត ១០លាននាក់កំពុងរស់នៅក្នុងរដ្ឋធានីតេហេរ៉ង់។

ការព្រមានរបស់លោក ត្រាំ ធ្វើឡើងក្រោយយោធាអ៊ីស្រាអែល បានព្រមានឱ្យប្រជាជនអ៊ីរ៉ង់ នៅក្នុងតំបន់មួយក្បែរដ្ឋធានីតេហេរ៉ង់ ជម្លៀសខ្លួនចេញជាបន្ទាន់ មុននឹងអ៊ីស្រាអែលបើក ការវាយប្រហារតាមផ្លូវអាកាស។

លោក ត្រាំ បានបដិសេធម្ដងហើយម្ដងទៀត ដោយថាសហរដ្ឋអាមេរិកមិនចូលរួមក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version