ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៧ខែមេសា)ថា ស្តុកស្បៀងអាហារបានអស់នៅក្នុងហ្គាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម ដែលធ្វើអោយភាពអត់ឃ្លានកាន់តែខ្លាំងនៅក្នុងរង្វង់ប៉ាឡេស្ទីនចំពេលមានសង្គ្រាមបំផ្លិចបំផ្លាញដោយអ៊ីស្រាអែល។
Category: ពត៌មានអន្តរជាតិ
Update៖ McDonald’s បដិសេធចំពោះពាក្យចចាមអារ៉ាមដែលថាខ្លួនបានត្រលប់ចូលមកក្នុងទីផ្សាររុស្ស៊ីវិញ!
ហាងលក់អាហារល្បីលំដាប់ពិភពលោក McDonald’s កាលពីថ្ងៃសៅរ៍(ទី២៦ខែមេសា) បានច្រានចោលការវិលត្រឡប់របស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដោយនិយាយថា ការបន្តពាណិជ្ជសញ្ញានាពេលថ្មីៗនេះនៅក្នុងប្រទេសមានគោលបំណងតែមួយគត់ដើម្បីការពារកម្មសិទ្ធិបញ្ញា។
Update៖ អ៊ីរ៉ង់ អំពាវនាវឱ្យមានការស៊ើបអង្កេតលើការផ្ទុះនៅកំពង់ផែ Shahid Rajaee ខណៈអ្នកស្លាប់បានកើនដល់៤០នាក់!
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានអំពាវនាវឱ្យមានការស៊ើបអង្កេតលើការផ្ទុះនៅកំពង់ផែ Shahid Rajaee ក្នុងទីក្រុង Bandar Abbasកាលពីថ្ងៃសៅរ៍(ទី២៦ខែមេសា)។
Update៖ ចំនួនអ្នកស្លាប់ដោយសារផ្ទុះកំពង់ផែនៅអ៊ីរ៉ង់ បានកើនដល់២៥នាក់និងរបួស១.១៣៩នាក់!
ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះដ៏សាហាវនៅកំពង់ផែ Shahid Rajaeeនៃភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍(ទី២៦ខែមេសា)បានកើនឡើងដល់25 នាក់ នេះបើយោងតាមប្រភពក្នុងស្រុកកាលពីថ្ងៃអាទិត្យទី២៧ខែមេសាឆ្នាំ២០២៥។ ប្រភពពីសារព័ត៌មានAljazeera។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥២.២៤៣នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី២៧ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៥២នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,243នាក់។
Update៖ ការផ្ទុះដ៏ធំមួយនៅកំពង់ផែ Shahid Rajaeeរបស់អ៊ីរ៉ង់ ស្លាប់៤នាក់និងរបួស៥០០នាក់!
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បាននិយាយថាការផ្ទុះដ៏ធំមួយកាលពីថ្ងៃសៅរ៍(ទី២៦ខែមេសា)អាចបណ្តាលមកពីសារធាតុគីមីដែលរក្សាទុកនៅក្នុងទីក្រុង Bandar Abbasរបស់អ៊ីរ៉ង់។ដោយករណីនេះ បានសម្លាប់មនុស្ស៤នាក់និង៥០០នាក់របួស។
Update៖ អាមេរិក-អ៊ីរ៉ង់ ចាប់ផ្តេីមចរចាលើកទីបីលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់!
អ៊ីរ៉ង់និងអាមេរិក ចាប់ផ្តើមកិច្ចចរចាដោយប្រយោលជុំទីបី នាថ្ងៃសៅរ៍នេះ ដើម្បីជំរុញកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាន់យកគោលជំហររារាំងផ្លូវអ៊ីរ៉ង់ពីការផលិតគ្រាប់បែកនុយក្លេអ៊ែរ។
Update៖ ប្រធានាធិបតីរុស្ស៊ី សាទរចំពោះការដណ្តេីមបានតំបន់Kurskមកវិញ!
កាលពីថ្ងៃសៅរ៍(ទី២៦ ខែមេសា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការសាទរនូវការបរាជ័យទាំងស្រុងនៃការវាយលុករបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងតំបន់ Kursk បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីភូមិចុងក្រោយ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ អ៊ីរ៉ង់និងបារាំង ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរ!
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែមេសា)ថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅកាន់អឺរ៉ុប សម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាមួយនិងសញ្ញាពីបារាំងថា មហាអំណាចអឺរ៉ុប ក៏បានត្រៀមលក្ខណៈជាស្រេច សម្រាប់ការពិភាក្សាផងដែរ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមេសា…
Update៖ ក្នុងហេតុការណ៍ផ្ទុះរថយន្តមួយក្បែរទីក្រុងមូស្គូ ស្លាប់មន្ត្រីយោធារុស្ស៊ីម្នាក់!
កាលពីថ្ងៃសុក្រ(ទី២៥ ខែមេសា) មន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់ម្នាក់ បានស្លាប់ក្នុងការបំផ្ទុះរថយន្តមួយនៅក្នុងទីក្រុង Balashikhaក្បែរទីក្រុងមូស្គូ ដែលជាការវាយប្រហារមួយត្រូវបានក្រុមអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ីចោទប្រកាន់ទៅលើអ៊ុយក្រែន។