Breaking៖ ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន ព្រមព្រៀងបទឈប់បាញ់ភ្លាមៗ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា!

ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន បានព្រមព្រៀងលើ បទឈប់បាញ់ភ្លាមៗ នៅព្រំដែនរវាងន្រទេសទាំងពីរ បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់មួយនៅទីក្រុងដូហា ប្រទេសកាតារ កាលពីថ្ងៃសៅរ៍។ កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចយោធាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីពួកតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ 2021។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី19 តុលា។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌អាហ្វហ្គានីស្ថាន Zabihullah…

Breaking៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារលើភាគខាងត្បូងនៃប្រទេសលីបង់ ស្លាប់ម្នាក់!

កាលពីថ្ងៃសៅរ៍ទី១៨ខែតុលា មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅនៅស្រុក Tire ភាគខាងត្បូងប្រទេសលីបង់ ដែលជាការរំលោភចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុម Hezbollah និង Tel Aviv។ ប្រភពពីសារព័ត៌មានAANews។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ NNA បាននិយាយថាដ្រូនមួយគ្រឿងរបស់អ៊ីស្រាអែលបានបាញ់មីស៊ីលចំនួនពីរគ្រាប់ទៅកាន់កន្លែងតាមបណ្តោយផ្លូវ Kfardounin-Deir Kifa ។…

Breaking៖ ផ្ទុះការតវ៉ានៅទីក្រុងវ៉ាស៊ីនតោន ដោយបរិហារកេរ្តិ៍លើលោក ត្រាំ!

ការតវ៉ាដ៏ធំមួយ នៅទីក្រុងវ៉ាស៊ីនតោនក្រោមឈ្មោះ “No Kings” ដែលមានគោលបំណងបរិហារលោកប្រធានាធិបតី Donald Trump បានធ្វើឲ្យកើតមានការព្រួយបារម្ភជាសាធារណៈអំពីការប្រើប្រាស់ឧបករណ៍ឃ្លាំមើលរបស់រដ្ឋាភិបាលអាមេរិកលើអ្នកតវ៉ា។ ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃទី18 តុលា។ អ្នកសេរីនិយម និងអង្គការពាក់ព័ន្ធនឹងសិទ្ធិមនុស្សបានព្រមានថា អាជ្ញាធរនានាដូចជា ក្រសួងសន្តិសុខក្នុងស្រុក…

Breaking៖ អាមេរិក ព្រមានក្រុមហាម៉ាស់ក្រោយទទួលរបាយការណ៍អំពីផែនការវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន!

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃសៅរ៍ថា ខ្លួនមានរបាយការណ៍គួរឱ្យទុកចិត្តដែលបញ្ជាក់ថា ក្រុមហាម៉ាស់ (Hamas) អាចកំពុងរៀបចំផែនការវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី19 តុលា។ ការវាយប្រហារនេះ ប្រសិនបើកើតឡើង ពិតជាការរំលោភដោយផ្ទាល់នៃបទឈប់បាញ់ ដែលត្រូវបានចរចាដោយប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល…

Breaking៖ អាមេរិកនិងវេណេហ្ស៊ុយអេឡា មានសភាពតានតឹងខ្លាំងបន្ទាន់ពីប្រមូលកម្លាំងយោធាទៅកាន់តំបន់ការ៉ាប៊ីន!

ភាពតានតឹងរវាងយោធាសហរដ្ឋអាមេរិក និងប្រទេសវេណេហ្ស៊ុយអេឡា កំពុងឡើងកម្តៅបន្ទាប់ពីប្រធានាធិបតី Donald Trump និងប្រធានាធិបតី Nicolás Maduro ទាំងពីរបានចាប់ផ្តើមប្រមូលផ្តុំកងកម្លាំងយោធា នៅតំបន់ ការ៉ាប៊ីន (Caribbean) ដែលជាតំបន់មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច។ ប្រភពពីសារព័ត៌មានCNN នៅថ្ងៃទី១៨ តុលា។…

Breaking៖ អាហ្វហ្គានីស្ថាន ចោទប៉ាគីស្ថានថាបានបំពានលើបទឈប់បាញ់!

រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានបំពានលើបទឈប់បាញ់ បន្ទាប់ពីវាយប្រហារតាមផ្លូវអាកាសនៅក្នុងខេត្ត Paktika ភាគខាងកើតអាហ្វហ្គានីស្ថាន បណ្តាលស្លាប់១០នាក់និង ១២នាក់ទៀតរងរបួស។ ប្រភពពីសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ទី18 តុលា។ តាមការចេញផ្សាយពីមន្ត្រីជាន់ខ្ពស់តាលីបង់ដែលបាននិយាយជាមួយទីភ្នាក់ងារ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា…

Breaking៖ អ៊ីស្រាអែល បញ្ជូនសាកសពប៉ាឡេស្ទីន១៥នាក់ទៀតទៅកាន់តំបន់ហ្គាហ្សា!

អាជ្ញាធរអ៊ីស្រាអែលបានបញ្ជូនសាកសពជនជាតិប៉ាឡេស្ទីនចំនួន 15 នាក់ទៅកាន់តំបន់ហ្គាហ្សា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងអនុវត្តជាបណ្តោះអាសន្ន។ ប្រភពវេជ្ជសាស្រ្តក្នុងហ្គាហ្សាបានឱ្យដឹងថា សាកសពជាច្រើនបង្ហាញសញ្ញានៃការធ្វើទារុណកម្ម និងការប្រហារជីវិត។ ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃសៅរ៍ទី18 តុលា។ នៅទីក្រុង Zeitoun នៃហ្គាហ្សា មានសមាជិកគ្រួសារមួយចំនួន…

Breaking៖ បង់ក្លាដេស ជំរុញឲ្យឥណ្ឌាកំណត់អត្តសញ្ញាណជនល្មើសដែលបានសម្លាប់ជនជាតិបង់ក្លាដែស៣នាក់!

ប្រទេសបង់ក្លាដែស កាលពីថ្ងៃសុក្រទី១៧ខែតុលា បានអំពាវនាវឱ្យប្រទេសឥណ្ឌាកំណត់អត្តសញ្ញាណ និងកាត់ទោសអ្នកដែលធ្វើឃាតពលរដ្ឋបង់ក្លាដែសបីនាក់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេបានឆ្លងដែនខុសច្បាប់ចូលទៅក្នុងរដ្ឋ Tripura ភាគឦសាននៃប្រទេសឥណ្ឌា។ ប្រភពពីសារព័ត៌មានReuters។ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បាននិយាយថា បុរសទាំងនោះត្រូវបានក្រុមមនុស្សមួយក្រុមវាយដំរហូតដល់ស្លាប់កាលពីថ្ងៃពុធ ដោយសង្ស័យថាជាចោរលួចគោនៅក្នុងស្រុក Khowai នៃទីក្រុង Tripura…

Breaking៖ អាឡឺម៉ង់ គាំទ្រចំពោះការជំរុញរបស់លោកត្រាំសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន!

កាលពីថ្ងៃសុក្រទី១៧ខែតុលា ប្រទេសអាឡឺម៉ង់បានសម្តែងការគាំទ្រចំពោះការជំរុញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAANews។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Steffen Meyer បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំងថា អាល្លឺម៉ង់នឹងបន្តគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំង ទាំងការការពារខ្លួនប្រឆាំងនឹងរុស្ស៊ី និងធានានូវជំហររឹងមាំក្នុងការចរចាដែលអាចធ្វើទៅបានសម្រាប់ការដោះស្រាយការទូតដើម្បីបញ្ចប់ជម្លោះ។ លោក Meyer…

Breaking៖ រុស្ស៊ី អះអាងថាខ្លួនបានដណ្តើមកាន់កាប់ទីតាំងចំនួន៣ទៀតនៅភាគខាងកើតអ៊ុយក្រែន!

រុស្ស៊ី បានអះអាងកាលពីថ្ងៃសុក្រទី១៧ខែតុលា ថាខ្លួនបានគ្រប់គ្រងទីតាំងបីទៀតនៅភាគខាងកើតអ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAANews។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបាននិយាយថា កងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ Dnipropetrovsk បានចាប់យកភូមិ Pryvillia ចម្ងាយប្រហែល 6 គីឡូម៉ែត្រ (3.7 ម៉ាយ) ភាគនិរតីនៃភូមិ Verbove…

Exit mobile version