Update៖ លោក យូន ចូលក្នុងសវនាការនៅថ្ងៃទី២០នេះ ក្រោយត្រូវបានចាប់ខ្លួន!

លោក យូន សុកយុល ប្រធានាធិបតីកូរ៉េខាងត្បូង ព្យួរតំណែង បានចូលរួមក្នុងសវនាការលើសំណុំរឿងព្រហ្មទណ្ឌ ដែលបានចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះ ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើច្បាប់ អាជ្ញាសឹកមិនបានសម្រេច។

Update៖ មហាសេដ្ឋី Elon Musk ចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែនថាបានសម្លាប់អ្នកកាសែតអាមេរិកម្នាក់!

កាលពីថ្ងៃពុធ(ទី១៩ខែកុម្ភៈ) មហាសេដ្ឋី Elon Musk ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក Donald Trump បានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ថាបានសម្លាប់អ្នកកាសែតអាមេរិកម្នាក់។ ប្រភពពីសារព័ត៌មានAnadolu នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ។

Update៖ ប្រធានាធិបតីប៉ាឡេស្ទីន ប្រកាន់ជំហរ មិនបោះបង់តំបន់ហ្គាហ្សាជាដាច់ខាត!

ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធ(ទី១៩ខែកុម្ភៈ)ថា ប្រទេសរបស់គាត់គឺមិនមែនសម្រាប់លក់ទេ។ ហើយលោកនឹងប្រកាន់ជំហរដ៏រឹងមាំរបស់ប្រជាជនប៉ាឡេស្ទីនមិនបោះបង់តំបន់Gaza, West Bank ឬ Jerusalemឡើយ។

Update៖ នាយករដ្ឋមន្ត្រីអេស្បាញ ថាគោលការផ្លាស់ប្តូរទីតាំងនៅតំបន់ហ្គាហ្សា របស់លោកត្រាំ ជាអំពើអសីលធម៌ផ្ទុយនឹងច្បាប់អន្តរជាតិ!

នាយករដ្ឋមន្ត្រីអេស្ប៉ាញកាលពីថ្ងៃពុធ (ទី១៩ខែកុម្ភៈ) បានរំលឹកឡើងវិញថាទីក្រុងម៉ាឌ្រីដ បានច្រានចោលផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបង្ខំឱ្យជនជាតិប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្គាហ្សាទៅកាន់ប្រទេសផ្សេង ដែលវាជាអំពើអសីលធម៌ និងផ្ទុយទៅនឹងច្បាប់អន្តរជាតិ។

Update៖ មេដឹកនាំបក្សប្រឆាំងអ៊ុយក្រែន និយាយថា ការរៀបចំបោះឆ្នោតក្នុងពេលមានសង្គ្រាមគឺមិនអាចទៅរួចទេ!

កាលពីថ្ងៃពុធ(ទី១៩ខែកុម្ភៈ) មេដឹកនាំបក្សប្រឆាំងអ៊ុយក្រែន Yulia Tymoshenko បាននិយាយការពារលោកប្រធានាធិបតី Volodymyr Zelenskyy ។

លោក ត្រាំ រំពឹងទុកថា សង្រ្គាមអ៊ុយក្រែន នឹងមានបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ!

នៅថ្ងៃព្រហស្បតិ៍(ទី២០ខែកុម្ភ:) លោកTrump ប្រធានាធិបតីអាមេរិក បាននិយាយថា សង្រ្គាមអ៊ុយក្រែននឹងមានបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ។ ហើយលោកបានកំណត់គោលដៅម្តងទៀតនៅសមភាគីអ៊ុយក្រែន របស់លោកVolodymyr Zelenskyy ដោយនិយាយថា គាត់បានធ្វើការងារដ៏គួរឱ្យភ័យខ្លាចលើការដោះស្រាយសង្រ្គាមជាមួយរុស្ស៊ី។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ ក្រុមហ៊ុនលោកត្រាំ បានខាតបង់ប្រាក់ចំនួន៤០០.៩លានដុល្លារក្នុងឆ្នាំ២០២៤!

ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលជាក្រុមហ៊ុនមេរបស់ Truth Social បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៤០០.៩ លានដុល្លារសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤។ ខណៈតួរលេខនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងការខាតបង់ការពីឆ្នាំមុនត្រឹម ៥៨លានដុល្លារ។

Update៖ អាមេរិក និយាយថាគ្រប់ភាគីទាំងអស់ត្រូវធ្វើសម្បទាន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន!

ក្រោយពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ីនៅប្រទេសអារ៉ាប៊ីសាអូឌីត មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ជាក់កាលពីថ្ងៃអង្គារ(ទី១៨ខែកុម្ភៈ)ថា គ្រប់ភាគីទាំងអស់នឹងត្រូវធ្វើសម្បទានដើម្បីបញ្ចប់សង្គ្រាម រយៈពេលបីឆ្នាំនៅអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានក្រឡាប់ អំឡុងពេលចុះចតនៅប្រទេសកាណាដា!

យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines បានក្រឡាប់ផ្ងារជើង អំឡុងពេលចុះចត នៅអាកាសយានដ្ឋាន Toronto Pearson នៃប្រទេសកាណាដា កាលពីថ្ងៃចន្ទ(ទី១៧ ខែកុម្ភៈ)ចំពេលដែលមានខ្យល់បក់ខ្លាំង ក្រោយព្យុះព្រិល ប៉ុន្តែហេតុការណ៍នោះ មិនបានបង្កឱ្យមានមនុស្សបាត់បង់ជីវិតឡើយ។

Update៖ ជប៉ុន អនុញ្ញាតឱ្យពលរដ្ឋតៃវ៉ាន់ ចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដោយប្រើឈ្មោះតៃវ៉ាន់!

មន្រ្តីមួយរូបនៃក្រសួងយុត្តិធម៌ជប៉ុន បាននិយាយកាលពីថ្ងៃអង្គារ(ទី១៨ ខែកុម្ភៈ)ថា ជប៉ុនឹងអនុញ្ញាតឱ្យពលរដ្ឋមកពីតៃវ៉ាន់ ដាក់ឈ្មោះទីកំណើតរបស់ពួកគេ ថាមកពីតៃវ៉ាន់ជំនួសចិន នៅក្នុងការចុះសៀវភៅគ្រួសារ និងសៀវភៅស្នាក់។