Update៖ លោក ហ្សេលេនស្គី ត្រៀមខ្លួនជួបជាមួយលោកពូទីនដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ) បានត្រៀមខ្លួនដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីវិធីនយោបាយ និងការទូត ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

Update៖ WFP អំពាវនាវឱ្យមានការកសាងតំបន់ហ្គាហ្សាឡើងវិញជាបន្ទាន់!

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ក្នុងការកសាងតំបន់ហ្គាហ្សាឡើងវិញ និងបង្កើនការគាំទ្រជាអន្តរជាតិក្នុងការជំរុញជំនួយមនុស្សធម៌។

Update៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថាកងទ័ពអាមេរិកមិនចាំបាច់នៅក្នុងតំបន់ហ្គាហ្សាទេ!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍(ទី៦ខែកុម្ភៈ)បាននិយាយថា កងទ័ពអាមេរិកមិនចាំបាច់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទេ។

Update៖ ប្រាក់ចំណូលរបស់ Google កើនដល់៩៦.៥ពាន់លានដុល្លារក្នុងត្រីមាសទី៤នៃឆ្នាំ២០២៤!

ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានឃើញការកើនឡើងប្រាក់ចំណូល នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ 2024 បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2023 នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ ប្រាក់ចំណូលរបស់ Alphabet ក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុនបានកើនឡើង 12% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនរហូតដល់ 96.5…

Update៖ សេតវិមានបដិសេធ មិនធានាឱ្យជនជាតិប៉ាឡេស្ទីន អាចស្នាក់នៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃពុធ(ទី៥ខែកុម្ភៈ)សេតវិមានបានបដិសេធ ក្នុងធានាឱ្យជនជាតិប៉ាឡេស្ទីន បន្តស្នាក់នៅក្នុងតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ លោកត្រាំ ចង់បិទក្រសួងអប់រំអាមេរិក ដើម្បីកាត់បន្ថយការចំណាយ!

កាលពីថ្ងៃអង្គារ (ទី៤ ខែកុម្ភៈ) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានបំណងចង់បិទក្រសួងអប់រំប៉ុន្តែលោកត្រូវការការគាំទ្រសហការពីសភា ព្រមទាំងពីសហជីពគ្រូបង្រៀនដើម្បីអាចសម្រេចគោលដៅ។

Update៖ រដ្ឋសភាហ្វីលីពីន សម្រេចចោទប្រកាន់នឹងដកតំណែងអនុប្រធានាធិបតី!

កាលពីថ្ងៃពុធ (ទី៥ខែកុម្ភៈឆ្នាំ២០២៥) សេចក្តីព្រាងច្បាប់មួយ ស្តីពីការចោទប្រកាន់ដកតំណែង លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ដែលទទួលបានការគាំទ្រពីសមាជិកសភាជាន់ទាប (រដ្ឋសភា) ក្នុងសំលេងច្រើនជាងមួយភាគបី ដោយវានឹងត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការសម្រេចនៅក្នុងព្រឹទ្ធសភា។

Update៖ ចិន នឹងដំឡើងថ្លៃពន្ធគយបន្ថែមលើមុខទំនិញដែលនាំចូលមកពីអាមេរិក!

កាលពីថ្ងៃអង្គារ៍(ទី៤ខែកុម្ភៈ) គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋបានចេញសេចក្តីប្រកាសស្តីពីការដំឡើងពន្ធគយបន្ថែមលើទំនិញនាំចូលមួយចំនួន ដែលមានប្រភពមកពីអាមេរិក។

Update៖ ម៉ិកស៉ិក ចាប់ផ្តើមបញ្ជូនទាហានទៅកាន់តំបន់ព្រំដែនជាមួយអាមេរិក!

កាលពីថ្ងៃពុធ(ទី៥ខែកុម្ភៈ) ម៉ិកស៉ិកបានចាប់ផ្តើមបញ្ជូនទាហាន ទៅកាន់ព្រំដែនភាគខាងជើងដែលជាផ្នែកមួយនៃការដាក់ពង្រាយកម្លាំង ១០ ០០០នាក់ ដែលលោកស្រីប្រធានាធិបតី Claudia Sheinbaum បានសន្យាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីជាថ្នូរនឹងការពន្យារពេលដាក់ពន្ធ។

Update៖ រញ្ជួយដីប្រហែល១.៤៤០ត្រូវបានកត់ត្រានៅប្រទេសក្រិកចាប់តាំងពីថ្ងៃទី១ខែកុម្ភៈ!

យោងតាមវិទ្យាស្ថាន Geodynamic Institute របស់ប្រទេសក្រិកបានឱ្យដឹងថា ការរញ្ជួយដីប្រហែល 1,440 ត្រូវបានកត់ត្រានៅលើកោះ Santorini នៃសមុទ្រ Aegean ភាគខាងត្បូងនៃប្រទេសក្រិក ចាប់តាំងពីថ្ងៃទី1 ខែកុម្ភៈ។