Update៖ ហ្វាំងឡង់ថា ការបង្ខំអ៊ុយក្រែនឱ្យទទួលលក្ខខ័ណ្ឌដែលមិនសមស្របមិនមែនជាដំណោះស្រាយសន្តិវិធីទេ!

លោកស្រី Elina Valtonen រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ បាននិយាយថា ការបង្ខំអ៊ុយក្រែនឱ្យទទួលយកអ្វីដែលខ្លួនមិនចង់បាន មិនមែនជាដំណោះស្រាយសន្តិវិធីចំពោះវិបត្តិជាមួយរុស្ស៊ីឡើយ។ខណៈទីក្រុងមូស្គូក៏មិនគួរឱ្យទុកចិត្តដែរ ថាអាចប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលខ្លួនចុះហត្ថលេខា។

Update៖ អ៊ីរ៉ង់ កំពុងសាងសង់ផ្លូវក្រោមដីដើម្បីការពារពីការវាយប្រហាររបស់អ៊ីស្រាអែល!

ទីភ្នាក់ងារសារព័ត៌មាន Tasnimរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារ(ទី១២ខែវិច្ឆិកា)នេះថា អ៊ីរ៉ង់កំពុងសាងសង់ ផ្លូវរូងក្រោមដីការពារ នៅក្នុងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមុន។

Update៖ ប្រធានាធិបតីតួកគី អំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម និងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល!

លោក Tayyip Erdogan ប្រធានាធិបតីតួកគី បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល និងកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីធ្វើឱ្យប្រទេសនេះឯកោចេញពីពិភពលោកទាំងមូល។

Update៖ បារាំង ហាមឃាត់ទង់ជាតិប៉ាឡេស្ទីនក្នុងការប្រកួតបាល់ទាត់អ៊ីស្រាអែល-បារាំង!

បន្ទាប់ពីភាពអសន្តិសុខកាលពីសប្តាហ៍មុននៅឯការប្រកួតនៅប្រទេសហូឡង់ អាជ្ញាធរបារាំងបានហាមឃាត់អ្នកទស្សនាមិនឱ្យនាំយកទង់ជាតិប៉ាឡេស្ទីនទៅប្រកួតបាល់ទាត់បារាំង-អ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះនៅជាយក្រុងប៉ារីស។

Update៖ លោក បៃដិន ប្រារព្ធទិវាអតីតយុទ្ធជនចុងក្រោយក្នុងនាមជាប្រធានាធិបតី!

ប្រធានាធិបតីអាមេរិក Joe Biden បានប្រារព្ធទិវាអតីតយុទ្ធជនចុងក្រោយរបស់គាត់ក្នុងនាមជាអគ្គមេបញ្ជាការនៅថ្ងៃច័ន្ទ ដោយសាទរវីរបុរសសង្រ្គាមរបស់អាមេរិក និងបានសន្យាថានឹងពង្រីកអត្ថប្រយោជន៍របស់ពួកគេមុនពេលគាត់ចាកចេញពីតំណែង។

Update៖ កូរ៉េខាងជើងនិងរុស្ស៊ី ហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក!

កូរ៉េខាងជើង បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៊ី ដែលចុះហត្ថលេខាដោយមេដឹកនាំនៃប្រទេសទាំង២ កាលពីខែមិថុនាកន្លងទៅ ដោយមានចែងពីការធ្វើអន្តរាគមន៍ផ្ដល់ជំនួយ ក្នុងករណីភាគីម្ខាងណាមួយរងការវាយប្រហារប្រដាប់អាវុធ។

Update៖ ចំនួនអ្នកស្លាប់នៅប្រទេសលីបង់ បានកើនដល់៣.២៤០នាក់ហើយ!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃចន្ទ(ទី១១ខែវិច្ឆិកា)ថា ចំនួនអ្នកស្លាប់ ដោយសារការវាយលុកដែលកំពុងបន្តរបស់អ៊ីស្រាអែល លើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី 8 ខែតុលា ឆ្នាំ 2023 បានកើនឡើងដល់ 3,240នាក់ហើយ។

Update៖ រុស្ស៊ី បដិសេធព័ត៌មានដែលថា លោក ត្រាំ និងលោក ពូទីន បាននិយាយគ្នាតាមទូរស័ព្ទ!

វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ(ទី១១ខែវិច្ឆិកា)ចេញមុខច្រានចោលអំពីព័ត៌មាន ដែលថាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសន្ទនាគ្នាតាមទូរស័ព្ទ កាលពីសប្តាហ៍មុន ហើយជជែកអំពីបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។

Update៖ រុស្ស៊ី វាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ស្លាប់៥នាក់ទៀត!

ការវាយប្រហារតាមអាកាសពេញមួយយប់ បានសម្លាប់មនុស្ស ៥នាក់ រងរបួស១៩នាក់ និងបង្កការឆាបឆេះដល់អគារមួយចំនួន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

Update៖ អ៊ីស្រាអែល វាយប្រហារនៅជិតទីក្រុងដាម៉ាសប្រទេសស៊ីរី ស្លាប់៧នាក់ និងរបួស២០នាក់!

អាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យ(ទី១០ខែវិច្ឆិកា)ថា មនុស្ស៧ នាក់បានស្លាប់ និង ២០នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ Sayyidah Zaynab ជាយក្រុងនៃរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។ ប្រភពពីសារព័ត៌មានAnadolu។

Exit mobile version