Update៖ អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន២នាក់នៅតំបន់ហ្គាហ្សា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)ជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង និងកណ្តាលហ្គាហ្សាស្ទ្រីប ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។

Update៖ លោក Micheal Martin ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីថ្មីក្នុងប្រទេសអៀរឡង់!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)សភានៃប្រទេសអៀរឡង់បានបោះឆ្នោតជ្រើសរើសរដ្ឋមន្ត្រីការបរទេសលោក Micheal Martin ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។

Update៖ បេក្ខភាពអធិការបតីអាល្លឺម៉ង់ អះអាងថា ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែលនឹងគ្មានការរឹតបន្តឹងនោះឡើយ!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)បេក្ខជនអធិការបតីអភិរក្សនិយមរបស់ប្រទេសអាឡឺម៉ង់ លោក Friedrich Merz បានសន្យាថានឹងលុបចោលការរឹតបន្តឹងទាំងអស់លើការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ប្រសិនបើគណបក្សរបស់លោកវិលត្រឡប់មកកាន់អំណាចវិញ។

Update៖ កងទ័ពអ៊ីស្រាអែល ដុតបំផ្លាញផ្ទះជនជាតិប៉ាឡេស្ទីនក្នុងក្រុងJenin!

សាក្សីបាននិយាយថា កងទ័ពអ៊ីស្រាអែលបានដុតបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង West Bank ។ សាក្សីម្នាក់បានប្រាប់ Anadolu ថា “ផ្ទះចំនួន 5 ត្រូវបានឆេះនៅក្នុងសង្កាត់ Al-Ghaber ក្នុងជំរុំ Jenin”…

Update៖ ភ្លើងឆេះរមណីយដ្ឋានជិៈស្គី១កន្លែងនៅប្រទេសទួរគី ស្លាប់៧៦នាក់! 

មនុស្សចំនួន ៧៦នាក់បានស្លាប់ និង ៥១នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលអគ្គីភ័យបានឆាបឆេះសណ្ឋាគាររមណីយដ្ឋានជិះស្គីដ៏ពេញនិយមមួយនៅតំបន់ភ្នំ Bolu របស់ប្រទេសទួរគី ដោយបង្ខំឱ្យភ្ញៀវលោតចេញពីបង្អួច ឬព្យាយាមប្រើកម្រាលពូកដើម្បីរត់ចេញពីអាគារ។

Update៖ អ៊ីស្រាអែល រងការចោទប្រកាន់ថា បង្ខំឲ្យជនប៉ាឡេស្ទីនផ្លាស់ទីលំនៅ ចំពេលមានការវាយប្រហារនៅWest Bank!

កាលពីថ្ងៃពុធ(ទី២២ខែមករា) អភិបាលក្រុងប៉ាឡេស្ទីនម្នាក់ បានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថាបានបង្ខំប្រជាជនប៉ាឡេស្ទីន ចេញពីទីក្រុង Jenin ចំពេលមានប្រតិបត្តិការយោធា នៅភាគខាងជើងតំបន់ West Bank។

Update៖ សង្គ្រាមបណ្តាញសង្គមរវាងអាមេរិកនិងចិននៅតែបន្ត បន្ទាប់ពីកម្មវិធី TikTokរបស់ចិនត្រូវបានហាមឃាត់និងបើកដំណើរការឡើងវិញ!

សង្គ្រាមប្រព័ន្ធផ្សព្វផ្សាយសង្គមរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តបន្ទាប់ពីកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ចិនត្រូវបានហាមឃាត់ និងបើកឡើងវិញប៉ុន្មានម៉ោងក្រោយមកនេះ។

Update៖ លោក ត្រាំ ព្រមានដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើរុស្ស៊ីបដិសេធបទឈប់បាញ់!

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធ(ទី២២ខែមករា)បានទាមទារឱ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយព្រមានអំពីពន្ធខ្ពស់ ពន្ធគយ និងទណ្ឌកម្មលើការនាំចេញរបស់រុស្ស៊ី ប្រសិនបើដំណោះស្រាយមិនសម្រេចបានក្នុងពេលឆាប់ៗនេះ។

Update៖ ជនជាតិអាហ្វហ្គានីស្ថានម្នាក់ ប្រើកាំបិតចាក់សម្លាប់មនុស្ស២នាក់ នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់! 

កាលពីថ្ងៃពុធ(ទី២២ខែមករា)មនុស្ស២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ដោយសារជនសង្ស័យម្នាក់ ប្រើកាំបិតចាក់នៅឧទ្យានមួយក្នុងភាគខាងត្បូងប្រទេសអាល្លឺម៉ង់។

Update៖ ប្រធានាធិបតីកូរ៉េខាងត្បូង បានបដិសេធថាលោកមិនបានបញ្ជាឱ្យយោធាបះបោរប្រឆាំងនឹងសភាឡើយ!

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារ(ទី២១ខែមករា)បានបដិសេធថាលោកមិនបានបញ្ជាឱ្យយោធាបះបោរប្រឆាំងនឹងសភារយៈពេលខ្លីដើម្បីដាក់ច្បាប់អាជ្ញាសឹកនោះទេ។

Exit mobile version