Update៖ លោកស្រី Yulia Svyrydenko ថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច លើកិច្ចចរចាសន្តិភាព!

កាលពីថ្ងៃពុធ(ទី២៣ ខែមេសា) ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាសន្តិភាព ប៉ុន្តែមិនដើម្បីចុះចាញ់នោះឡើយ ខណៈដែលខ្លឹមសារលម្អិតបានលេចឡើងនៅក្នុងសេចក្តីរាយការណ៍ ស្តីពីសំណើរបស់អាមេរិក សម្រាប់កិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញ អ៊ុយក្រែនត្រូវលះបង់ ទឹកដីរបស់ខ្លួនស្ទើរតែទាំងអស់…

Update៖ ជំនួបអ៊ុយក្រែននិងរុស្ស៊ីនៅទីក្រុងឡុងដ៍ ត្រូវបានលុបចោល!

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ(ទី២៣ខែមេសា)ថា មន្ត្រីមកពីអាមេរិក អឺរ៉ុប និងអ៊ុយក្រែន មិនអាចជួបនៅទីក្រុងឡុងដ៍បានទេ ដោយសារពួកគេខ្វះកិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗ។

Update៖ លោក ពូទីន ទទួលស្គាល់ថារុស្ស៊ីនៅតែខ្វះខាតសព្វាវុធ!

កាលពីថ្ងៃពុធ(ទី២៣ខែមេសា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅតែប្រឈមនឹងការខ្វះខាតសព្វាវុធមួយចំនួន ជាពិសេសគឺដ្រូន បើទោះបីជាមានការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មនៅក្នុងស្រុកក៏ដោយ។

Update៖ លោកត្រាំនិងលោកហ្សេលេនស្គីប៉ះសម្ដីគ្នាជាថ្មីម្តងទៀត លើកិច្ចចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

កាលពីថ្ងៃពុធ (២៣ មេសា) ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប៉ះទង្គិចសម្ដីគ្នាជាថ្មីម្តងទៀត លើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំនៅអ៊ុយក្រែន ដោយមេដឹកនាំអាមេរិករូបនេះបានរិះគន់លោក Zelenskiy ចំពោះការបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីលើតំបន់គ្រីម៉េ។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥១.៣០៥នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី២៣ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៩បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 51,305នាក់។

Update៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល បណ្តាលឲ្យមនុស្ស២៣៦នាក់របួស!

ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគីយ៉េ កាលពីថ្ងៃពុធ(ទី២៣ខែមេសា) ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៣៦នាក់រងរបួស នៅក្នុងឧបទ្ទវហេតុដែលបង្កឡើងដោយការភ្ញាក់ផ្អើល។

Update៖ មេដឹកនាំជាច្រើន នឹងចូលរួមពិធីបុណ្យសពសម្តេចប៉ាបFrancis នៅថ្ងៃសៅរ៍ខាងមុខនេះ!

កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍ថា មេដឹកនាំនៃរដ្ឋជាច្រើននឹងចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis នៅបុរីវ៉ាទីកង់នៅថ្ងៃសៅរ៍ខាងមុខនេះ។

Update៖ ខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ប្រហារលើអ្នកទេសចរនៅតំបន់ Kashmir ស្លាប់២៦នាក់!

កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)យ៉ាងហោចណាស់មនុស្ស 26 នាក់បានស្លាប់នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខបានបាញ់ប្រហារលើអ្នកទេសចរនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។

Update៖ សាកលវិទ្យាល័យនៅមីយ៉ាន់ម៉ា តម្រូវឲ្យសិស្សប្រឡងឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេត្រូវភ្លើងឆេះ ដោយសារគ្រោះរញ្ជួយដី!

កាលពីថ្ងៃ(ទី២២ ខែមេសា)ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា សិស្សប្រមាណជាង៦០ ០០០នាក់ ចាំបាច់ត្រូវតែធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ។ ក្រោយសន្លឹកកិច្ចការរបស់ពួកគេត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ បង្កឡើង ដោយរញ្ជួយដីកាលពីខែមីនា។ ប្រភពពីសារព័ត៌មាន AFP។

Update៖ រុស្ស៊ី វាយប្រហារលើទីក្រុង Zaporizhzhiaរបស់អ៊ុយក្រែន ស្លាប់ម្នាក់និងរបួស៣៨នាក់!

កាលពីថ្ងៃអង្គារ(ទី២២ខែមេសា)អ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង 38 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី លើទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។