អ៊ីស្រាអែល បានប្រកាសថាបទឈប់បាញ់ជាមួយក្រុមហាម៉ាសនឹងបន្តឡើងវិញ និងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សានឹងត្រូវបើកដំណើរការឡើងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន២៦នាក់។ ប្រភពពីសារព័ត៌មានCNA នៅថ្ងៃទី២០ តុលា។ យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសដែលបានសម្លាប់ទាហានអ៊ីស្រាអែលពីរនាក់។ ការវាយប្រហារនៅថ្ងៃសៅរ៍នេះត្រូវបានចាត់ទុកថាជាការសាកល្បងដ៏ធ្ងន់ធ្ងរបំផុតចំពោះបទឈប់បាញ់ដែលសហរដ្ឋអាមេរិកបានជួយលើកស្ទួយក្នុងខែនេះ។ ប្រភពសន្តិសុខអ៊ីស្រាអែលបានបញ្ជាក់ថា ការផ្គត់ផ្គង់ជំនួយទៅក្នុងតំបន់ហ្គាហ្សានឹងបន្តឡើងវិញនៅថ្ងៃចន្ទ បន្ទាប់ពីសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ មុននេះអ៊ីស្រាអែលបានផ្អាកការផ្គត់ផ្គង់ជំនួយជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ជាការរំលោភបទឈប់បាញ់ដោយក្រុមហាម៉ាស។…
Category: ពត៌មានអន្តរជាតិ
Breaking៖ រោងចក្រឧស្ម័នយក្សរបស់រុស្ស៊ី ផ្អាកទទួលឧស្ម័នពីប្រទេសកាហ្សាក់ស្ថាន!
ក្រុមហ៊ុនអគ្គិសនី និងឧស្ម័នយក្សរបស់រុស្ស៊ី Gazprom បានប្រកាសថា រោងចក្រកែច្នៃឧស្ម័ន Orenburg ត្រូវបានផ្អាកការទទួលឧស្ម័នពីប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើបណ្តាញសម្ភារៈបច្ចេកទេសមួយនៅតំបន់ពាក់ព័ន្ធ។ ប្រភពពីសារព័ត៌មានReuters នៅថ្ងៃទី 19 តុលា។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុន Gazprom បាននិយាយថា…
Breaking៖ ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន ព្រមព្រៀងបទឈប់បាញ់ភ្លាមៗ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅទីក្រុងដូហា!
ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន បានព្រមព្រៀងលើ បទឈប់បាញ់ភ្លាមៗ នៅព្រំដែនរវាងន្រទេសទាំងពីរ បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់មួយនៅទីក្រុងដូហា ប្រទេសកាតារ កាលពីថ្ងៃសៅរ៍។ កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចយោធាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីពួកតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ 2021។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃទី19 តុលា។ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌អាហ្វហ្គានីស្ថាន Zabihullah…
Breaking៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារលើភាគខាងត្បូងនៃប្រទេសលីបង់ ស្លាប់ម្នាក់!
កាលពីថ្ងៃសៅរ៍ទី១៨ខែតុលា មនុស្សម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលដែលបានកំណត់គោលដៅនៅស្រុក Tire ភាគខាងត្បូងប្រទេសលីបង់ ដែលជាការរំលោភចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុម Hezbollah និង Tel Aviv។ ប្រភពពីសារព័ត៌មានAANews។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ NNA បាននិយាយថាដ្រូនមួយគ្រឿងរបស់អ៊ីស្រាអែលបានបាញ់មីស៊ីលចំនួនពីរគ្រាប់ទៅកាន់កន្លែងតាមបណ្តោយផ្លូវ Kfardounin-Deir Kifa ។…
Breaking៖ ផ្ទុះការតវ៉ានៅទីក្រុងវ៉ាស៊ីនតោន ដោយបរិហារកេរ្តិ៍លើលោក ត្រាំ!
ការតវ៉ាដ៏ធំមួយ នៅទីក្រុងវ៉ាស៊ីនតោនក្រោមឈ្មោះ “No Kings” ដែលមានគោលបំណងបរិហារលោកប្រធានាធិបតី Donald Trump បានធ្វើឲ្យកើតមានការព្រួយបារម្ភជាសាធារណៈអំពីការប្រើប្រាស់ឧបករណ៍ឃ្លាំមើលរបស់រដ្ឋាភិបាលអាមេរិកលើអ្នកតវ៉ា។ ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃទី18 តុលា។ អ្នកសេរីនិយម និងអង្គការពាក់ព័ន្ធនឹងសិទ្ធិមនុស្សបានព្រមានថា អាជ្ញាធរនានាដូចជា ក្រសួងសន្តិសុខក្នុងស្រុក…
Breaking៖ អាមេរិក ព្រមានក្រុមហាម៉ាស់ក្រោយទទួលរបាយការណ៍អំពីផែនការវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន!
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃសៅរ៍ថា ខ្លួនមានរបាយការណ៍គួរឱ្យទុកចិត្តដែលបញ្ជាក់ថា ក្រុមហាម៉ាស់ (Hamas) អាចកំពុងរៀបចំផែនការវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAP នៅថ្ងៃទី19 តុលា។ ការវាយប្រហារនេះ ប្រសិនបើកើតឡើង ពិតជាការរំលោភដោយផ្ទាល់នៃបទឈប់បាញ់ ដែលត្រូវបានចរចាដោយប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំរវាងអ៊ីស្រាអែល…
Breaking៖ អាមេរិកនិងវេណេហ្ស៊ុយអេឡា មានសភាពតានតឹងខ្លាំងបន្ទាន់ពីប្រមូលកម្លាំងយោធាទៅកាន់តំបន់ការ៉ាប៊ីន!
ភាពតានតឹងរវាងយោធាសហរដ្ឋអាមេរិក និងប្រទេសវេណេហ្ស៊ុយអេឡា កំពុងឡើងកម្តៅបន្ទាប់ពីប្រធានាធិបតី Donald Trump និងប្រធានាធិបតី Nicolás Maduro ទាំងពីរបានចាប់ផ្តើមប្រមូលផ្តុំកងកម្លាំងយោធា នៅតំបន់ ការ៉ាប៊ីន (Caribbean) ដែលជាតំបន់មានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច។ ប្រភពពីសារព័ត៌មានCNN នៅថ្ងៃទី១៨ តុលា។…
Breaking៖ អាហ្វហ្គានីស្ថាន ចោទប៉ាគីស្ថានថាបានបំពានលើបទឈប់បាញ់!
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានចោទប្រកាន់ប្រទេសប៉ាគីស្ថានថា បានបំពានលើបទឈប់បាញ់ បន្ទាប់ពីវាយប្រហារតាមផ្លូវអាកាសនៅក្នុងខេត្ត Paktika ភាគខាងកើតអាហ្វហ្គានីស្ថាន បណ្តាលស្លាប់១០នាក់និង ១២នាក់ទៀតរងរបួស។ ប្រភពពីសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ទី18 តុលា។ តាមការចេញផ្សាយពីមន្ត្រីជាន់ខ្ពស់តាលីបង់ដែលបាននិយាយជាមួយទីភ្នាក់ងារ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា…
Breaking៖ អ៊ីស្រាអែល បញ្ជូនសាកសពប៉ាឡេស្ទីន១៥នាក់ទៀតទៅកាន់តំបន់ហ្គាហ្សា!
អាជ្ញាធរអ៊ីស្រាអែលបានបញ្ជូនសាកសពជនជាតិប៉ាឡេស្ទីនចំនួន 15 នាក់ទៅកាន់តំបន់ហ្គាហ្សា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលកំពុងអនុវត្តជាបណ្តោះអាសន្ន។ ប្រភពវេជ្ជសាស្រ្តក្នុងហ្គាហ្សាបានឱ្យដឹងថា សាកសពជាច្រើនបង្ហាញសញ្ញានៃការធ្វើទារុណកម្ម និងការប្រហារជីវិត។ ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃសៅរ៍ទី18 តុលា។ នៅទីក្រុង Zeitoun នៃហ្គាហ្សា មានសមាជិកគ្រួសារមួយចំនួន…
Breaking៖ បង់ក្លាដេស ជំរុញឲ្យឥណ្ឌាកំណត់អត្តសញ្ញាណជនល្មើសដែលបានសម្លាប់ជនជាតិបង់ក្លាដែស៣នាក់!
ប្រទេសបង់ក្លាដែស កាលពីថ្ងៃសុក្រទី១៧ខែតុលា បានអំពាវនាវឱ្យប្រទេសឥណ្ឌាកំណត់អត្តសញ្ញាណ និងកាត់ទោសអ្នកដែលធ្វើឃាតពលរដ្ឋបង់ក្លាដែសបីនាក់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេបានឆ្លងដែនខុសច្បាប់ចូលទៅក្នុងរដ្ឋ Tripura ភាគឦសាននៃប្រទេសឥណ្ឌា។ ប្រភពពីសារព័ត៌មានReuters។ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បាននិយាយថា បុរសទាំងនោះត្រូវបានក្រុមមនុស្សមួយក្រុមវាយដំរហូតដល់ស្លាប់កាលពីថ្ងៃពុធ ដោយសង្ស័យថាជាចោរលួចគោនៅក្នុងស្រុក Khowai នៃទីក្រុង Tripura…