មន្ត្រីជាន់ខ្ពស់បាននិយាយថា មនុស្ស 60 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅពេលដែលនាវាដឹកប្រេងបុកគ្នា ហើយផ្ទុះនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍(ទី១៨ខែមករា)។
Category: ពត៌មានអន្តរជាតិ
Update៖ ឧបទ្ទវហេតុជិះស្គីនៅភាគខាងជើងប្រទេសអេស្ប៉ាញ បណ្តាលឱ្យមនុស្ស១០នាក់រងរបួស!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសៅរ៍(ទី១៨ខែមករា)ថាមនុស្ស 10 នាក់បានរងរបួស ក្នុងនោះរបួសធ្ងន់ 2 នាក់នៅក្នុងឧបទ្ទវហេតុជិះស្គីមួយនៅឯរមណីយដ្ឋានជិះស្គី Astun ក្នុង Huesca ភាគឦសាននៃប្រទេសអេស្ប៉ាញ។
Update៖ សហរដ្ឋអាមេរិក សម្រេចបិទកម្មវិធី TikTok ជាផ្លូវការ!
កម្មវិធី TikTok ត្រូវបានដកចេញពី App Store & Google Play នៅវាលេយប់ឈានចូលថ្ងៃទី១៩.០១.២០២៥។ ដោយសារច្បាប់សហព័ន្ធ ដែលហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមចូលជាធរមាន។ ប្រភពពីសារព័ត៌មានReuter។
Update៖ មេដឹកនាំក្រុមហេសបូឡា បានសាទរចំពោះបទឈប់បាញ់នៅតំបន់ហ្កាហ្សា!
នៅថ្ងៃសៅរ៍(ទី១៨ ខែមករា) លោក Naim Qassem មេដឹកនាំក្រុមហេសបូឡា បានសាទរដល់ប៉ាឡេស្ទីន ជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយនិយាយថា វាសបញ្ជាក់ពីជំហរមិនចុះចាញ់ប្រឆាំងអ៊ីស្រាអែល។
Update៖ អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលេីទីក្រុងកៀវស្លាប់៣នាក់ទៀត!
កាលពីព្រឹកថ្ងៃសៅរ៍(ទី១៨ខែមករា)ក្រុមមន្ត្រីនិយាយថា កងកម្លាំងរុស្ស៊ីបានបញ្ចេញដ្រូន និងមីស៉ីលព្រមគ្នាវាយប្រហារទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៣នាក់នៅក្នុងស្រុកមួយនៃភាគកណ្តាល។
Update៖ កម្មវិធីTikTokនៅអាមេរិកមានតម្លៃរហូតដល់៥០ពាន់លានដុល្លារ!
មហាសេដ្ឋីជំនួញដូចជាលោក Elon Musk ប្រហែលជាត្រូវចំណាយលុយខ្ទង់ ៥០ពាន់លានដុល្លារដើម្បីទិញកម្មវិធី TikTok ប្រសិនបើក្រុមហ៊ុនមេ ByteDance សម្រេចចិត្តលក់ប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអាមេរិក។
Update៖ ពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ត្រូវប្ដូរទៅធ្វើនៅខាងក្នុងវិមានសភាវិញ!
ពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោតអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នឹងត្រូវប្ដូរទៅធ្វើនៅក្នុងខាងវិមានសភា (U.S. Capitol) វិញ ដោយសារតែអាកាសធាតុនៅទីលានខាងក្រៅនឹងធ្លាក់ចុះត្រជាក់ខ្លាំងពេក ហើយនេះជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំមកនេះដែលពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក មិនត្រូវបានធ្វើនៅទីលានខាងក្រៅ។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ រុស្ស៊ីថា អ៊ុយក្រែនប្រើមីស៊ីល ATACMSរបស់អាមេរិក វាយប្រហារចូលទឹកដីខ្លួនចំនួន៦គ្រាប់!
កាលពីថ្ងៃសុក្រ(ទី១៧ខែមករា) ក្រសួងការពារជាតិរុស្ស៊ី និយាយថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ ទៅលើតំបន់ Belgorod របស់រុស្ស៊ី ដោយមីស៊ីលអាតាខម(ATACMS) ផលិតដោយអាមេរិកចំនួន៦គ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា។
Update៖ រុស្ស៊ីនិងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ!
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian កាលពីថ្ងៃសុក្រ(ទី១៧ខែមករា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជនជាតិចិន សង្ស័យប្រេីថ្នាំញៀនលើសកំរិត បានយកកាំបិតដេញចាក់គេឯងផ្អើលអស់សមត្ថកិច្ច!
(ភ្នំពេញ )៖ បុរសជាជនជាតិចិនម្នាក់ សង្ស័យប្រេីប្រាស់គ្រឿងញៀន លេីសកំរិត បានយកកូនកាំបិតរកចាក់គេឯងរួចស្រាប់តែរត់ឡើងទៅលើផ្ទះជាន់ទី២មួយកន្លែង ហើយដុតក្នុងបន្ទប់នោះបង្កជាអគ្គិភ័យផ្អើលដល់ សមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់និងឃាត់ខ្លួនបុរសរូបនោះយកទៅសួរនាំ។