Update៖ សមាជិកសេវាកម្មអាមេរិក២នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅជិតព្រំដែនម៉ិកស៊ិក!

បញ្ជាការខាងជើង អាមេរិក (NORTHCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកសេវាកម្មអាមេរិក២នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧបទ្ទវហេតុរគ្រោះថ្នាក់ចរាចរណ៍ នៅជិតព្រំដែនអាមេរិកជាមួយម៉ិកស៊ិក កាលពីថ្ងៃអង្គារ។ ប្រភពពីសារព័ត៌មានReuters។

Update៖ ពេទ្យបម្រុងរបស់អ៊ីស្រាល ប្រឈមនឹងការដាក់ទណ្ឌកម្ម បន្ទាប់ពីដាក់ញត្តិប្រឆាំងសង្គ្រាមនៅតំបន់ហ្គាហ្សា!

កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមវិធានការដាក់ទណ្ឌកម្មលើគ្រូពេទ្យយោធាបម្រុងដែល បានចុះហត្ថលេខាលើញត្តិទាមទារឱ្យមានចំណាប់ខ្មាំងមកពីហ្គាហ្សា វិញនិងការបញ្ចប់សង្រ្គាមនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ អ៊ីរ៉ង់ ថាកិច្ចចរចាជាមួយអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរ នឹងប្រព្រឹត្តទៅនៅទីក្រុងរ៉ូមវិញ!

កាលពីថ្ងៃពុធ(ទី១៦ខែមេសា) អ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចចរចាជុំទីពីររបស់ខ្លួនជាមួយអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែលគ្រោងទុកនៅប្រទេសអូម៉ង់នៅថ្ងៃសៅរ៍ ឥឡូវនេះប្រព្រឹត្តទៅនៅទីក្រុងរ៉ូមវិញ។

Update៖ កាលីហ្វ័រញ៉ា ក្លាយជារដ្ឋដំបូងគេបង្អស់ដែលប្តឹងលោកត្រាំ ជុំវិញករណីដំឡើងពន្ធគយ!

កាលពីថ្ងៃពុធ(ទី១៦ខែមេសា)កាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដំបូងរបស់អាមេរិកដែលប្តឹងប្រធានាធិបតី Donald Trump ដោយសារតែការប្រើប្រាស់ពន្ធគយរបស់គាត់។

Update៖ អេហ្ស៊ីបនិងគុយវ៉ែត ទាមទារឱ្យមាន បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា!

ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi និងគុយវ៉ែត Emir Meshal Al Ahmad Al Jaber Al Sabah កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

Update៖ ឥណ្ឌូនេស៊ី ណែនាំឲ្យនិស្សិតខ្លួននៅអាមេរិក ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រុងប្រយ័ត្ន!

សារព័ត៌មាន Jakarta Globe បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី បានជំរុញសិស្សរបស់ខ្លួននៅសហរដ្ឋអាមេរិក ឱ្យគ្រប់គ្រងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេដោយប្រុងប្រយ័ត្ន ដើម្បីជៀសវាងការនិរទេស ការបដិសេធការចូល ឬការឃុំឃាំង។

Update៖ អ៊ុយក្រែន បន្តប្រើច្បាប់អាជ្ញាសឹក និងកេណ្ឌទ័ពនៅក្នុងប្រទេសរយៈពេល៩០ថ្ងៃទៀត!

កាលពីថ្ងៃពុធ(ទី១៦ ខែមេសា) សភាអ៊ុយក្រែន បានបោះឆ្នោតដើម្បីបន្តច្បាប់អាជ្ញាសឹកនិងការកេណ្ឌទ័ពកំពុងអនុវត្តនៅក្នុងប្រទេសសម្រាប់រយៈពេល ៩០ថ្ងៃបន្ថែមទៀត។

Update៖ អាមេរិក នឹងពិភាក្សាជាមួយអឺរ៉ុប ដើម្បីចរចារបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubioជាមួយបេសកជនសេតវិមាន លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាដោយផ្តោតលើការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥។

Update៖ រញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារ ភាគខាងត្បូងហ្វីលីពីន!

ទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានលើកឡើងដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធទី១៦ ខែមេសា។

Update៖ វិមានក្រឹមឡាំង ថ្លែងថារហូតមកទល់ហ្នឹងពេលនេះ មិនទាន់មានផែនការ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែននោះឡើយ!

កាលពីថ្ងៃអង្គារ(ទី១៥ ខែមេសា) វិមានក្រឹមឡាំង បាននិយាយថា មិនទាន់មានផែនការណាមួយច្បាស់លាស់ សម្រាប់កិច្ចព្រមព្រៀងរវាងអាមេរិកនិងរុស្ស៊ី ស្តីពីបញ្ហាអ៊ុយក្រែននៅឡើយទេ។

Exit mobile version