Update៖ ហ្វីលីពីន បញ្ជូនសម្ភារៈយោធាទៅកាន់តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal!

ហ្វីលីពីន បានបញ្ជូនសម្ភារៈនិងគ្រឿងបរិក្ខារទៅឱ្យបុគ្គលិកយោធារបស់ខ្លួននៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង ដែលបានបង្កឱ្យមានការតវ៉ាពីសំណាក់ប្រទេសចិន។

Update៖ អ៊ុយក្រែន ត្រូវការប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីទប់ទល់នឹងរុស្ស៊ី!

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអង្គារ(ទី១៧ខែធ្នូ)បាននិយាយថាទីក្រុង Kyiv ត្រូវការប្រព័ន្ធការពារដែនអាកាសពី 12 ទៅ 15បន្ថែមទៀតដើម្បីការពារប្រទេសរបស់គាត់ ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

Update៖ អ៊ុយក្រែន និយាយថាខ្លួនបានសម្លាប់មន្រ្តីយោធាជាន់ខ្ពស់របស់រុស្ស៊ី!

ប្រភពទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU បាននិយាយថា ការសម្លាប់ លោកឧត្តមសេនីយ៍ Igor Kirillov មន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ីនៅទីក្រុងមូស្គូនាថ្ងៃអង្គារ ទី១៧ ខែធ្នូ គឺជាប្រតិបត្តិការពិសេសរបស់ទីភ្នាក់ងារនេះ។

Update៖ ជប៉ុន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ២៧.៥លានដុល្លារដល់អាហ្វហ្គានីស្ថាន!

កាលពី ថ្ងៃ អង្គារ(ទី១៧ខែធ្នូ) ប្រទេស ជប៉ុន បាន ប្រកាស ផ្តល់ ជំនួយ មនុស្សធម៌ ចំនួន ២៧,៥ លាន ដុល្លារ ដល់ អាហ្វហ្គានីស្ថាន។

Update៖ អ៊ីស្រាអែល រារាំងប្រជាជនប៉ាឡេស្ទីន ដែលបានភៀសខ្លួន មិនឲ្យត្រឡប់មកតំបន់ហ្គាហ្សាវិញ!

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (ទី១៧ខែធ្នូ)បានឱ្យដឹងថាកងទ័ពអ៊ីស្រាអែលគ្រោងនឹងរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនពីការត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ្គាហ្សា។

Update៖ Facebook យល់ព្រមបង់ប្រាក់ជាង ៣០លានដុល្លារ ដើម្បីបញ្ចប់ជម្លោះនៅអូស្ត្រាលី!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platform ដែលជាមេធំរបស់ Facebook បានឈានដល់ការដោះស្រាយជាមួយនឹងអ្នកឃ្លាំមើលឯកជនភាពរបស់ប្រទេសអូស្ត្រាលី ដោយយល់ព្រមបង់ប្រាក់ចំនួន ៥០លានដុល្លារអូស្ត្រាលី (ប្រហែល ៣១.៨៥ លានដុល្លារ) ដើម្បីដោះស្រាយជម្លោះផ្លូវច្បាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ Cambridge Analytica។

Update៖ លោក អា សាដ ហៅមេដឹកនាំថ្មីរបស់ប្រទេសស៊ីរីថាជាភេរវករ!

អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assadកាលពីថ្ងៃចន្ទ ទី១៦ ខែធ្នូ បាននិយាយថារូបលោកមិនមានផែនការទុកមុនដើម្បីភៀសខ្លួនចេញពីប្រទេសស៊ីរីឡើយ ពោលរូបលោកបានសម្រេចចិត្តភៀសខ្លួន នៅពេលរដ្ឋធានីដាម៉ាសដួលរលំតែប៉ុណ្ណោះហើយបានហៅមេដឹកនាំថ្មីរបស់ស៊ីរីថាជាភេរវករ។

Update៖ អ៊ីស្រាអែល កំពុងរៀបចំកម្លាំងយោធាដើម្បីវាយលុកលើក្រុមHouthi!

កាលពីថ្ងៃចន្ទ(ទី១៦ខែធ្នូ) សាជីវកម្មផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល (KAN) បាននិយាយថា អ៊ីស្រាអែលកំពុងរៀបចំសកម្មភាពយោធាសម្រាប់ការវាយលុកប្រឆាំងនឹងក្រុម Houthi របស់យេម៉ែន ដើម្បីជាការឆ្លើយតបទៅនឹងការបន្តការវាយប្រហារដោយមីស៊ីល និងដ្រូន។

Update៖ សិស្សសាលាម្នាក់ប្រើកាំភ្លើងបាញ់រះ ក្នុងសាលារៀន១កន្លែងនៅអាមេរិក ស្លាប់២នាក់និងរបួស៦នាក់!

ប៉ូលិសបាននិយាយថា មនុស្ស2នាក់បានស្លាប់និង 6 នាក់ទៀតរងរបួស ក្នុងករណីបាញ់ប្រហារនៅសាលារៀនមួយក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក។

Update៖ ក្រុមHouthis និយាយថាខ្លួនបាន ប្រើមីស៊ីលវាយប្រហារលើយោធាអ៊ីស្រាអែល!

កាលពីថ្ងៃចន្ទ(ទី១៦ខែធ្នូ) ក្រុម Houthi របស់យេម៉ែនបាននិយាយថា ខ្លួនបានប្រើកាំជ្រួចផ្លោងដែលមានល្បឿនលឿនជាងសំឡេងដែលគេស្គាល់ថា(ប៉ាឡេស្ទីន 2)ដើម្បីតម្រង់គោលដៅដំឡើងយោធាអ៊ីស្រាអែលនៅ Jaffa ភាគកណ្តាលអ៊ីស្រាអែល។