Update៖ អ៊ីស្រាអែល វាយប្រហារសម្លាប់មេបញ្ជាការប៉ាឡេស្ទីនម្នាក់ នៅលីបង់!

ក្រុមប៉ាឡេស្ទីន Fatah បាននិយាយកាលពីថ្ងៃពុធ(ទី២១ខែសីហា)ថា មេបញ្ជាការយោធារបស់ខ្លួនម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មកលើភាគខាងត្បូងនៃប្រទេសលីបង់។

Update៖ ចំនួន​អ្នក​ស្លាប់​ដោយសារអ៊ុយក្រែន វាយឆ្លងដែនចូល​តំបន់ Kursk បានកើន​ដល់​៣១​នាក់ហើយ!

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍កាលពីថ្ងៃពុធ(ទី២១ខែសីហា)ថា ចំនួនអ្នកស្លាប់ ដោយសារការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែននៃទីក្រុង Kursk របស់ប្រទេសរុស្ស៊ីបានកើនឡើងដល់៣១នាក់ហើយ។

អ៊ីរ៉ង់ បិទមជ្ឈមណ្ឌលចំនួន២ ដែលមានទំនាក់ទំនង ជាមួយស្ថានទូតអាល្លឺម៉ង់!

ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការ បាននិយាយថា ស្ថាប័នតុលាការ របស់ប្រទេសអ៊ីរ៉ង់បានបិទសាខាចំនួន២ ដែលមានទំនាក់ទំនងជាមួយ ប្រទេសអាល្លឺម៉ង..!។

Update៖ រុស្ស៊ីបាញ់កម្ទេចដ្រូនអ៊ុយក្រែនចំនួន១១គ្រឿង ដែលប៉ងវាយប្រហារលើទីក្រុងមូស្គូ!

អភិបាលក្រុងបាននិយាយថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក លើទីក្រុងមូស្គូ កាលពីថ្ងៃពុធ(ទី២១ខែសីហា)។ ប៉ុន្តែប្រព័ន្ធការពារដែនអាកាស រុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់១១គ្រឿងដែលកំពុងហោះហើរ ឆ្ពោះទៅកាន់រដ្ឋធានី។

ប្រទេស ប៊ឺហ្គីណាហ្វាសូ.ម៉ាលី និងនីហ្សេ ចោទអ៊ុយក្រែនថា បានគាំទ្រអំពើភេរវកម្មនៅ Sahel ទ្វីបអាហ្វ្រិក!

ប្រទេស ប៊ឺហ្គីណាហ្វាសូ.ម៉ាលី.និងនីហ្សេ.បានរួមគ្នាដាក់ញត្តិ ទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ(ទី២០ខែសីហា) ដើម្បីប្រឆាំងនឹងអ៊ុយក្រែន ចំពោះអំពើភេរវកម្មអន្តរជាតិ ជាពិសេសនៅក្នុងតំបន់ Sahel នៃទ្វីបអាហ្រ្វិក។

Update៖ ហូឡង់ ជំរុញឱ្យអ៊ីស្រាអែល អនុវត្តបទឈប់បាញ់ និងជួយសម្រួលជំនួយមនុស្សធម៌!

នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof កាលពីថ្ងៃអង្គារ(ទី២០ខែសីហា) បានជំរុញឱ្យលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អនុវត្តបទឈប់បាញ់នៅក្នុងតំបន់ Gaza Strip ដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា…!។

ស្ត្រីចំណាស់ជាងគេបំផុតលើពិភពលោក បានស្លាប់ក្នុងអាយុ ១១៧ឆ្នាំ!

លោកយាយ Maria Branyas ជា​មនុស្ស​ចាស់​ជាងគេ​បំផុត លើ​ពិភពលោក បាន​ស្លាប់ហើយ កាលពី​ថ្ងៃ​ចន្ទ​(ទី១៩ខែសីហា)ក្នុង​អាយុ១១៧ឆ្នាំ នៅប្រទេសអេស្ប៉ាញ។

Update៖ លោក ពូទីន ធ្វើទស្សនកិច្ច នៅតំបន់ Caucasian!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ(ទី២០ ខែសីហា) បានទៅបំពេញទស្សនកិច្ច នៅតំបន់ Kabardino-Balkaria, North Ossetia និង Chechnya ។

ក្រុមហ៊ូទី សម្រេចប្រគល់ការិយាល័យសិទ្ធិមនុស្ស នៅប្រទេសយេម៉ែន មកឱ្យUNវិញហើយ!

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ(ទី១៩ខែសីហា)ថា ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានប្រគល់ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងសាណា ដែលពួកគេបានរឹបអូស កាលពីដើមខែនេះ មកវិញហើយ។

Update៖ រុស្ស៊ីនិយាយថា គ្មានកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែននោះឡើយ!

ជំនួយការរបស់លោកប្រធានាធិបតីរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ នឹងមិនចរចាសន្តិភាពជាមួយអ៊ុយក្រែននោះទេ!។ បន្ទាប់ពីអ៊ុយក្រែន ធ្វើការវាយលុកឆ្លងព្រំដែន ចូលទៅភាគខាងលិចនៃប្រទេសរុស្ស៊ី។

Exit mobile version