Update៖ លោកត្រាំ រិះគន់កាណាដាចំពោះវិបត្តិគោលនយោបាយព្រំដែនខ្សោយ!

ប្រធានាធិបតីអាមេរិក Donald Trump បានរិះគន់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau កាលពីថ្ងៃពុធ(ទី៥ខែមីនា)ចំពោះគោលនយោបាយព្រំដែនរបស់គាត់ ហើយបានអះអាងថាពួកគេបានរួមចំណែកដល់វិបត្តិ Fentanyl នៅសហរដ្ឋអាមេរិក។

ចំនួន អ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនល់៤៨.៤៤០នាក់ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៥ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,440នាក់។

Update៖ អ៊ឺរ៉ុប ចោទប្រកាន់ប្រទេសរវ៉ាន់ដាពីបទរំលោភលើទឹកដីប្រទេសកុងហ្គោ!

សហភាពអឺរ៉ុបសម្រាប់តំបន់ Great Lakes របស់ទ្វីបអាហ្រ្វិកកាលពីថ្ងៃពុធ(ទី៥ខែមីនា)បានចោទប្រកាន់ប្រទេស Rwanda ពីបទរំលោភលើទឹកដីកុងហ្គោ ហើយបានជំរុញឱ្យមានដំណោះស្រាយនយោបាយចំពោះជម្លោះនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

Update៖ វ៉ាស៊ីនតោន ហាមឃាត់អង់គ្លេសមិនឱ្យចែករំលែកព័ត៌មានសម្ងាត់របស់អាមេរិកទៅកាន់អ៊ុយក្រែន!

វ៉ាស៊ីនតោន បានហាមឃាត់ចក្រភពអង់គ្លេសមិនឲ្យចែករំលែកព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន។

Update៖ បារាំង អាឡឺម៉ង់ និងអង់គ្លេស សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការផ្អាកជំនួយមនុស្សធម៌របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា!

ប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេសកាលពីថ្ងៃពុធ(ទី៦ខែមីនា)បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្អាកជំនួយមនុស្សធម៌របស់អ៊ីស្រាអែលទៅកាន់តំបន់ហ្គាហ្សា ដោយជំរុញឱ្យភាគីនានាចូលរួមក្នុងការចរចាដំណាក់កាលបន្តបន្ទាប់នៃកិច្ចព្រមព្រៀងបទឈប់បាញ់។

Update៖ ប្រទេសចិន នឹងបង្កើនថវិកាការពារជាតិរបស់ខ្លួន ៧.២%នៅឆ្នាំនេះ!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា សមាជប្រជាជនជាតិលើកទី14 (NPC) នីតិប្បញ្ញត្តិជាតិរបស់ប្រទេសចិនបានបើកសម័យប្រជុំលើកទី 3 របស់ខ្លួនកាលពីថ្ងៃពុធ(ទី៥ខែមីនា) ដោយទីក្រុងប៉េកាំងបានប្រកាសថាខ្លួននឹងបង្កើនថវិកាការពារប្រទេសចំនួន 7.2% នៅឆ្នាំនេះ។

Update៖ លោកត្រាំ នឹងបើកកិច្ចពិភាក្សាជាមួយក្រុមហាម៉ាស់ពាក់ព័ន្ធសង្រ្គាមនៅហ្គាហ្សា!

សេតវិមានបានបញ្ជាក់កាលពីថ្ងៃពុធ(ទី៦ខែមីនា)ថា រដ្ឋបាល Trump  នឹងបើកកិច្ចពិភាក្សាជាមួយក្រុមហាម៉ាស់ ពាក់ព័ន្ធសង្រ្គាមនៅតំបន់ហ្គាហ្សា។ ប្រភពពីសារព័ត៌មានAnadolu។

Update៖ នាយកCIA ថាអាមេរិកផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន!

នាយក CIA លោក John Ratcliffe បានបញ្ជាក់កាលពីថ្ងៃពុធ(ទី៥ខែមីនា)ថាអាមេរិកបានផ្អាកកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន។

Update៖ លោកត្រាំ ពន្យារពេលយកពន្ធលើរថយន្តពីប្រទេសកាណាដានិងម៉ិកស៊ិករយៈពេល១ខែ!

ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចចិត្តពន្យារពេលយកពន្ធលើរថយន្តពីប្រទេសកាណាដា និងម៉ិកស៊ិករយៈពេលមួយខែបន្ទាប់ពីបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ(ទី៥ខែមីនា)ជាមួយប្រធានក្រុមហ៊ុនផលិតរថយន្តធំៗចំនួនបីរបស់អាមេរិក។

Update៖ អ៊ីស្រាអែល គ្រោងនឹងកាត់ផ្តាច់ទឹកនិងអគ្គិសនីក្នុងតំបន់ហ្គាហ្សា!

អ្នកនាំពាក្យអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថារដ្ឋាភិបាលរបស់លោក Benjamin Netanyahu គ្រោងកាត់ផ្តាច់ទឹក និងអគ្គិសនីទៅកាន់តំបន់ Gaza Strip ដើម្បីដាក់សម្ពាធលើក្រុម Hamas ប៉ាឡេស្ទីន។