(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៣០.១២.២០២៤.បានឱ្យដឹងថានាយឧត្តមសេនីយ៍ សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាព នៅព្រឹកទី៣១.១២.២០២៤ ដោយរោគាពាធក្នុងជន្មាយុ៥៦ឆ្នាំ៕
Category: ពត៌មានសន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត!
(ភ្នំពេញ)៖ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង សមត្ថកិច្ច.នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន១២នាក់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
ផ្អាកការងារមន្រ្តីប៉ូលីសខេត្តកំពង់ធំម្នាក់ ករណីប្រើអំពើហិង្សាលើពលរដ្ឋ!
(កំពង់ធំ)៖ មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានថ្នាក់លើហៅមកធ្វើការសួរនាំដើម្បីស្រាវជ្រាវបន្ដ និងផ្អាកការងារបណ្ដោះអាសន្ន ក្រោយរងការចោទប្រកាន់ប្រើហិង្សាលើពលរដ្ឋ។
សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៩ដល់ទី៣១ខែធ្នូ នឹងបន្តចុះត្រជាក់!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៩.១២.២០២៤ បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤៖ ក្នុងនោះ ក្រសួងបញ្ជាក់ថាខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០២៤
ឃាត់ខ្លួនមេCOម្នាក់ ពាក់ព័ន្ធករណីសម្លាប់នារីគថ្លង់ប្លន់យកទ្រព្យសម្បត្តិ!
(ស្វាយរៀង)៖ សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាឃាតករបានហើយករណីសម្លាប់នារីគម្នាក់ប្លន់យកទ្រព្យសម្បត្តិហើយជនសង្ស័យរូបនេះនិងនារីរងគ្រោះជាសង្សារនឹងគ្នាផងដែរ ។
ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម!
(ភ្នំពេញ)៖ នគរបាលជាតិកម្ពុជា បានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋយ៉ាងសកម្មស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាលដើម្បីធានាថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយបានផ្តល់ឬផ្សព្វផ្សាយព័ត៌មាន យ៉ាងសកម្មជូនសាធារណជន។ បេសកកម្មជាប្រវត្តិស្រាស្តនេះ បានរួមចំណែកពង្រឹងសុខសន្តិភាព និង ស្ថិរភាពនយោបាយ បម្រើឱ្យវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម…
ស្ត្រីម្នាក់បើករថយន្តបុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់!
(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយស្ត្រីម្នាក់បានបើករថយន្តបុកម៉ូតូ១គ្រឿងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់តែមិនព្រមឈប់ដោះស្រាយទេក៏បានព្យាយាមបើករត់ទៅបុករះរបាំងថ្មចែកទ្រូងផ្លូវខូចខាតជាច្រើនកង់ រួចបន្តទៅបុកដើមឈើយ៉ាងធំមួយទើបទៅមុខលែងរួចរថយន្តរងការខូចខ្ទេចមួយកំណាត់មុខ ។ ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវ៣១០ខណ្ឌបឹងកេងកងនៅផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីម៉ោង៣ទៀបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២៤។សាក្សីបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញនារីរូបស្រស់ម្នាក់បើកបររថយន្តម៉ាក តូយូ៉តាព្រូស ពណ៌ទឹកប្រាក់ផ្លាកលេខ ភ្នំពេញ 2BR-0776 ដោយរថយន្តខាងលើបានបង្កគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅតាមបណ្ដោយផ្លូវ…
ការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ឈូសលុបជ្រលងអូរបន្ទាបចំណោទភ្នំ សម្រេចបានប្រវែង៣៦,៦០គីឡូម៉ែត្រ!
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ហេតុអ្វីបានជារាជរដ្ឋាភិបាល នីតិកាលទី៧ បន្តផ្តល់អាទិភាពទៅលើការអភិវឌ្ឍធនធានមនុស្ស?!
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ឱ្យតម្លៃខ្ពស់ និងផ្ដល់អាទិភាពដល់វិស័យអប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់ មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព…
សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះផ្ទះឈើ១ខ្នង,និងហាងលក់ទូរស័ព្ទចំនួន២នៅខណ្ឌមានជ័យ!
(ភ្នំពេញ)៖ អគ្គិភ័យលេបត្របាក់ផ្ទះថ្មក្រោមឈើលើ១ខ្នង,និងហាងលក់ទូរស័ព្ទចំនួន២ អស់ទាំងស្រុង។