(ភ្នំពេញ)៖ ស្របពេលភាពតានតឹង រវាងប្រទេសកម្ពុជា និងប្រទេសថៃ កំពុងកើនឡើង ដោយសារជម្លោះព្រំដែន.!។
-នៅថ្ងៃទី១៤.០៦.២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានថ្លែង(សង្គ្រាមបែបចៀសមិនរួច ខ្មែរទាំងអស់មិនថានៅទីណាត្រូវតែរួបរួមតែមួយ នេះក៏ជាឱកាសមួយអាចឱ្យពូជសាសន៍ខ្មែរគ្រប់កន្លែងនៅលើផែនដីភ្ញាក់ខ្លួនឡើងវិញ យើងត្រូវតែស្តាប់សម្តេចនាយករដ្ឋមន្ត្រី!)។
បើទោះបីជាឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មិនលើកឡើងឱ្យឈ្មោះសង្គ្រាមដែលអាចនឹងកើតឡើង រវាងប្រទេសនិងប្រទេសយ៉ាងណាក្ដី!!។
ប៉ុន្តែគេដឹងថា ទស្សនៈរបស់លោកឧត្តមសេនីយ៍ទោ គឺចង់បង្ហាញថា សង្គ្រាមរវាងកម្ពុជា-ថៃ ទំនងជៀសមិនរួចនោះទេ!។
-ទោះជាយ៉ាងនេះក្ដី នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារកិច្ចការព្រំដែនកម្ពុជា-ថៃ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) កម្ពុជា-ថៃ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
គួរំលឹកថា នៅថ្ងៃទី១៤ ខែមិថុនា គឺជាខួបទី២៥ឆ្នាំ នៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU2000) ដែលកម្ពុជាតែងតែយកមកជាសំអាង រាល់ពេលដោះស្រាយជម្លោះជាមួយភាគីថៃ ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃដំបូង នៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ កាលពីថ្ងៃ២៨ ខែឧសភា ។
បើយើងក្រឡេកមកមើល មេទ័ពថៃឯនេះវិញ នៅព្រឹកទី១៤.០៦.២០២៥ បានបង្ហោះ និងបញ្ចេញទស្សនៈចង់ធ្វើសង្គ្រាម និងប្រយុទ្ធគ្នាជាមួយកម្ពុជា។
ខណៈកម្ពុជា ប្រកាន់ជំហរ គោលការណ៍ច្បាប់ ដោះស្រាយដោយសន្តិវិធី និងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ៕