ក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសថាកម្ពុជាមិនបានដកទ័ពចេញពីតំបន់ព្រំដែនរបស់ខ្លួនឡើយ!

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។

សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥

សម្ដេចតេជោ ថ្លែងថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះកម្ពុជា-ថៃ ដើម្បីបញ្ជៀសពីសង្គ្រាម!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ជូនពលរដ្ឋថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។

កម្ពុជា ប្រាប់ភាគីថៃថា ការបញ្ជូនបញ្ហាទៅ ICJ ដើម្បីកាត់ក្តីនឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌!

(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនសមភាគីថៃ នៅថ្ងៃទី០៦…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥

សម្ដេចតេជោ ថ្លែងថាខ្ញុំឃើញលោក ដួង ឆាយ បង្ហោះបបួលគ្នាឈប់ប្រើផលិតផលថៃ!

(ភ្នំពេញ)៖ នៅព្រឹកទី០៨.០៦.២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា”មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។

លោក អ៊ុំ រាត្រី ថ្លែងថាច្រកទ្វារតំបន់ និងអន្ដរជាតិ គឺបើកដំណើរការធម្មតា តែយោធាថៃ បិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី!

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអះអាងថា ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា មិនមានការបិទនោះទេ ។

កម្ពុជា ដាក់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ មិនមែនដើម្បីបង្កើតសង្រ្គាមនោះទេ គឺចង់បញ្ចប់បញ្ហាព្រំដែន!

(ភ្នំពេញ)៖.សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាដាក់បណ្តឹងទៅតុលការយុត្តិធម៌អន្តរជាតិ( ICJ) មិនមែនដើម្បីបង្កើតសង្រ្គាមនោះទេ គឺចង់ដោះស្រាយបញ្ចប់បញ្ហាជាមួយមិត្តជិតខាងដោយស្មារតីសន្តិភាព សហប្រតិបត្តិការ គោរពគ្នា ឯកភាពគ្នា ផ្អែកទៅលើមូលដ្ឋានផែនទីជំនាន់បារំាងដែលភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាកាលពីឆ្នាំ២០០០ ដើម្បីបញ្ចៀសសង្រ្គាម។

សម្ដេចធិបតី បញ្ជាក់មូលហេតុដែលកម្ពុជា លើកយកបញ្ហាតែ៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា មានមតិ មួយចំនួនលើកឡើងថា ហេតុអ្វីបានជាកម្ពុជាលើកយកតែ៤ចំណុចទៅតុលាការយុត្តិធម៌អន្តរជាតិ ហេតុអ្វីមិនយកទាំងអស់តែម្តង ដែលចំណុចនេះ ដោយសារកម្ពុជាទុកចំណុចផ្សេងៗទៀតដើម្បីដោះស្រាយទ្វេភាគីលើការកំណត់ខណ្ឌសីមាបន្តទៀត។