កាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា) បុគ្គលិកពេញម៉ោងទាំងអស់នៅ Voice of America (VOA) ដែលជាកម្មវិធីផ្សាយអន្តរជាតិដ៏ធំបំផុតដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេជូនដំណឹងថា ពួកគេត្រូវបានដាក់ឱ្យឈប់សម្រាកផ្នែករដ្ឋបាលបណ្ដោះអាសន្ន។
Category: ពត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅប្រទេសម៉ាសេដូនៀ បានកើនដល់៥៩នាក់!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា)ថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅក្រុង Kocani ភាគខាងកើតនៃប្រទេសម៉ាសេដូនៀ បានកើនឡើងដល់៥៩នាក់ហើយ និង១៥៥ នាក់ផ្សេងទៀតបានរងរបួស។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ West Bank បណ្តាលឲ្យជនជាតិប៉ាឡេស្ទីន២នាក់របួស!
ក្រុមគ្រូពេទ្យបាននិយាយថា ជនជាតិប៉ាឡេស្ទីនពីរនាក់បានរងរបួសដោយការបាញ់របស់កងទ័ពអ៊ីស្រាអែលនៅក្នុងការវាយឆ្មក់យោធានៅតំបន់ West Bank ដែលកាន់កាប់កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា)។
Update៖ ប្រទេសកាតានិងរុស្ស៊ី ជួបពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងសង្រ្គាមនៅអ៊ុយក្រែន!
កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា)ព្រះអង្គម្ចាស់ Emir Sheikh Tamim bin Hamad Al Thani របស់ប្រទេសកាតា បានជួបពិភាក្សាគ្នានៅទីក្រុង Doha ជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី លោក Denis Manturov ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី…
Update៖ លោកJens-Frederik Nielsen ថាហ្គ្រីនលែនមិនមែនជាទឹកដីសម្រាប់លក់នោះទេ!
លោកJens-Frederik Nielsen ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ Greenland កាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា)បានសុំឱ្យបណ្តាប្រទេសនៅអឺរ៉ុបឈរជាមួយពួកគេ ហើយថាទឹកដីនេះមិនមែនសម្រាប់លក់ទេ។
Update៖ អាមេរិកនិងអង់គ្លេស បើកការវាយប្រហារលើក្រុមឧទ្ទាមហ៊ូទី បណ្តាលឲ្យស្លាប់៩នាក់!
ក្រុមឧទ្ទាមហ៊ូទី បាននិយាយកាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា)ថា យ៉ាងហោចណាស់មនុស្ស9នាក់បានស្លាប់និង9នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិក និងចក្រភពអង់គ្លេស សំដៅទៅលើរដ្ឋធានីសាណា របស់ប្រទេសយេម៉ែន។
Update៖ លោកហ្សេលេនស្គី ថាអន្តរជាតិទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងការទូតរបស់អ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាម!
កាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា) ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ដៃគូអន្តរជាតិកាន់តែទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងការទូតរបស់អ៊ុយក្រែនដោយសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែបង្ហាញចេតនាពិតប្រាកដដើម្បីបញ្ចប់សង្គ្រាម។
Update៖ អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនជាង១៥០នាក់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន!
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សាបានប្រកាសកាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា)ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនជាង 150 នាក់ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅថ្ងៃទី 19 ខែមករាឆ្នាំ 2025។
Update៖ ក្រុមហ៊ុនវៀតណាមនិងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន!
កាលពីថ្ងៃសុក្រ(ទី១៤ខែមីនា)ក្រុមហ៊ុនវៀតណាមនិង អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ទាក់ទងនឹងវិស័យថាមពលនិងរ៉ែ។
Update៖ រុស្ស៊ី អះអាងថាខ្លួនដណ្តើមបានតំបន់Kurskទាំងស្រុងពីអ៊ុយក្រែន!
ទីក្រុងមូស្គូបានប្រកាសនៅថ្ងៃសុក្រ(ទី១៤ខែមីនា)ថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងភូមិ Goncharovka បន្ថែមទៀត ដែលជាការតាំងទីលំនៅចុងក្រោយដែលនៅសេសសល់ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅក្នុងតំបន់ Kurskរបស់រុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។