តម្លៃដីធ្លីនៅប្រទេសជប៉ុន បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ ដែលនេះអាចបង្ហាញពីកំណើនសេដ្ឋកិច្ច។
Category: ពត៌មានអន្តរជាតិ
Update៖ អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា ខណៈបទឈប់បាញ់កំពុងតែជាប់គាំង!
នៅថ្ងៃអង្គារ(ទី១៨ ខែមីនា) យោធាអ៊ីស្រាអែល ប្រកាសថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយប្រឆាំងនឹងក្រុមហាម៉ាស់ នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង។
Update៖ ក្រុមឧទ្ទាមM23 បន្តវាយលុកនៅភាគខាងកើតប្រទេសកុងហ្គោ មុនពេលការចរចាសន្តិភាពមកដល់!
កាលពីថ្ងៃចន្ទ(ទី១៧ខែមីនា) ក្រុមឧទ្ទាម M23 បានបន្តការវាយលុករបស់ពួកគេនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មុនពេលការចរចាសន្តិភាពដោយផ្ទាល់ជាមួយរដ្ឋាភិបាលកុងហ្គោក្នុងប្រទេសអង់ហ្គោឡា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រភពពីសារព័ត៌មានAljazeera។
Update៖ នាយកប្រតិបត្តិ Telegram ត្រឡប់ទៅទីក្រុងឌូបៃវិញ ខណៈបារាំងនៅតែបន្តការស៊ើបអង្កេតលើរូបលោក!
ស្ថាបនិក និងជានាយកប្រតិបត្តិ Telegram លោក Pavel Durov កាលពីថ្ងៃចន្ទ(ទី១៧ខែមីនា)បានប្រកាសថា លោកបានត្រឡប់ទៅទីក្រុងឌូបៃវិញ ខណៈដែលអាជ្ញាធរបារាំងបន្តការស៊ើបអង្កេតលើរូបលោកពីបទអនុញ្ញាតឲ្យមានសកម្មភាពឧក្រិដ្ឋកម្មនៅលើវេទិកា។ ប្រភពពីសារព័ត៌មានReuters។
Update៖ សហភាពអឺរ៉ុប នឹងផ្តល់ជំនួយ៦.៣ពាន់លានដុល្លារដល់ប្រទេសស៊ីរី!
កាលពីថ្ងៃច័ន្ទ(ទី១៧ខែមីនា) សហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយចំនួន 5.8 ពាន់លានអឺរ៉ូ (6.3 ពាន់លានដុល្លារ)ដល់ប្រទេសស៊ីរី។
Update៖ ក្រុមRSFប្រើកាំភ្លើងធំបាញ់ផ្លោងនៅស៊ូដង់ បណ្តាលឲ្យស្លាប់ជនស៊ីវិល៧នាក់!
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទ(ទី១៧ខែមីនា)នេះថា យ៉ាងហោចណាស់ជនស៊ីវិល 7 នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងកាំភ្លើងដ៏ធំដោយកងកម្លាំងគាំទ្ររហ័សរហួន (RSF) នៅក្នុងប្រទេសស៊ូដង់។ ប្រភពពីសារព័ត៌មានAnadolu Agency។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនល់៤៨.៥៧៧នាក់ ខណៈសាកសព ច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃច័ន្ទ(ទី១៧ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,577នាក់។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។
Update៖ អឺរ៉ុប នឹងផ្តល់ជំនួយ៣.៨ពាន់លានដុល្លារដល់អ៊ុយក្រែន!
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តជំនួយហិរញ្ញវត្ថុបន្ថែមចំនួន 3.5 ពាន់លានអឺរ៉ូ (3.8 ពាន់លានដុល្លារ) ជាជំនួយឥតសំណង និងប្រាក់កម្ចីដល់អ៊ុយក្រែន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃចន្ទ(ទី១៧ខែមីនា)។
Update៖ អាមេរិក អំពាវនាវឱ្យកូរ៉េខាងត្បូងបើកទីផ្សារបន្ថែមទៀតនៅក្នុងវិស័យកសិកម្មនិងបច្ចេកវិទ្យា!
កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង និយាយថាអាមេរិកបានអំពាវនាវឱ្យកូរ៉េខាងត្បូងបើកទីផ្សារបន្ថែមទៀតជាពិសេសនៅក្នុងវិស័យកសិកម្មនិងបច្ចេកវិទ្យា។ ប្រភពពីសារព័ត៌មានរ៉យទ័រ។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Cheong In-kyo កំពុងវិលត្រលប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលគាត់បានស្នើសុំសមភាគីអាមេរិកលោក Jamieson Greer ឱ្យលើកលែងចេញពីវិធានការពន្ធគយទៅលើប្រទេសរបស់លោកប្រសិនបើវិធានការទាំងនោះចូលជាធរមានក្នុងខែមេសាខាងមុខនេះ។ ប៉ុន្តែលោករំពឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់…
Update៖ លោក ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង២០០នាក់ចេញពីអាមេរិក!
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីអាមេរិក ទៅកាន់ពន្ធនាគារដ៏ធំមួយក្នុងប្រទេសអែលសាវ៉ាឌ័រ បើទោះជាមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក៏ដោយ។