Update៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលប្រកាសថា រាល់បុគ្គលណាដែលរំដោះបានចំណាប់ខ្មាំងម្នាក់នឹងផ្តល់រង្វាន់ ៥លានដុល្លារ!

ក្នុងពេលចុះទៅកាន់តំបន់ហ្កាហ្សា លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារ សម្រាប់អ្នកដែលអាចរំដោះចំណាប់ខ្មាំងចេញពីតំបន់នេះបាន។

Update៖ អ៊ុយក្រែន នឹងចាញ់ក្នុងសង្រ្គាម បើអាមេរិកកាត់បន្ថយជំនួយយោធា!

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថាអ៊ុយក្រែននឹងបរាជ័យ នៅក្នុងសង្រ្គាមរុស្ស៊ីប្រសិនបើអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ នៅចំពោះមុខភាពមិនច្បាស់លាស់នៃការវិលត្រឡប់មកកាន់អំណាចជាថ្មី របស់លោក ដូណាល់ ត្រាំ។ ប្រភពពីសារព័ត៌មាន AFP។

Update៖ សិង្ហបុរី និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ!

ក្រសួងការបរទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា)នេះថា សិង្ហបុរី និងអាល្លឺម៉ង់បានព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្ត ខណៈមេដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តធ្វើការ ក្នុងនាមជា «ដៃគូដែលមានចិត្តគំនិតដូចគ្នា»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។

Update៖ ប្រទេសដាណឺម៉ាក ប្រកាសផ្តល់ជំនួយ១៣៨លានដុល្លារ ដល់អ៊ុយក្រែន!

នាយករដ្ឋមន្រ្តី លោកស្រី Mette Frederiksen បានប្រកាសកាលពីថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា)ថា ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធារបស់អ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែវិច្ឆកា ឆ្នាំ ២០២៤។

Update៖ លោក ហ្សេលេនស្គី អះអាងថាវត្តមានកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី នឹងកើនដល់ ១០មុឺននាក់!

លោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកអាចប្រឈមមុខនឹងកងទ័ពកូរ៉េខាងជើង 100,000 នាក់ ខណៈដែលលោកបានជំរុញឱ្យបណ្តាប្រទេសនៅអឺរ៉ុបបង្កើនជំនួយយោធារបស់ពួកគេនៅក្នុងសុន្ទរកថាមួយដែលបានកត់សម្គាល់រយៈពេល 1,000 ថ្ងៃចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានពេញលេញរបស់ខ្លួន។ ប្រភពពីសារព័ត៌មាន The Guardian។

Update៖ លោក ពូទីន បន្ថយការរឹតត្បិតចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបន្ថយការរឹតត្បិត ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ប្រទេសលោក កាលពីថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា)។

Update៖ អ៊ីស្រាអែល វាយប្រហារលើប្រទេសលីបង់ ស្លាប់៣នាក់ ទៀត!

យោធារបស់ប្រទេសលីបង់ និងក្រសួងសុខភាពសាធារណៈបាននិយាយថា ទាហានលីបង់បីនាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើមូលដ្ឋានទ័ពមួយនៅក្នុងទីក្រុង Sarafand ភាគខាងត្បូងប្រទេសលីបង់ ខណៈដែលជនស៊ីវិលយ៉ាងតិច 17 នាក់ដែលរស់នៅក្បែរកន្លែងនោះបានរងរបួស។

Update៖ លោក ត្រាំ នឹងចូលរួមការបាញ់បង្ហោះរ៉ុក្កែត Space X ដោយផ្ទាល់នៅរដ្ឋតិចសាស់!

ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ត្រូវបានរាយការណ៍មកថាគ្រោងនឹងចូលរួមការបាញ់បង្ហោះរ៉ុក្កែត SpaceX ដោយផ្ទាល់នៅរដ្ឋតិចសាស់នៅថ្ងៃអង្គារ(ទី១៩ខែវិច្ឆិកា)នេះ ដែលនេះត្រូវបានគេចាត់ទុកថា ជាសញ្ញាមួយទៀតនៃទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX គឺមហាសេដ្ឋី Elon Musk ។

Update៖ លោកស្រី Harini Amarasuriya ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្រីលង្កា!

លោក Anura Kumara Dissanayake ប្រធានាធិបតីស្រីលង្កា បានតែងតាំងលោកស្រី Harini Amarasuriya ឱ្យធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ បន្ទាប់ពីការបោះឆ្នោតឡើងវិញ។

Update៖ ប៉ូឡូញ គាំទ្រការសម្រេចចិត្តរបស់អាមេរិកក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធវាយចូលទឹកដីរុស្ស៉ី!

លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ នៅថ្ងៃចន្ទ(ទី១៨ខែវិច្ឆិកា)នេះ បានសម្តែងការគាំទ្រចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយអាមេរិក ដើម្បីវាយប្រហារទៅក្នុងទឹកដីរុស្ស៊ី ដោយលោកចាត់ទុកថា នេះជាការសម្រេចចិត្តដ៏សំខាន់មួយដែលអាចផ្លាស់ប្តូរស្ថានការណ៍នៃសង្រ្គាម។ ប្រភពពីសារព័ត៌មាន Reuters។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Duda បានលើកឡើងដូច្នេះថា…