Update៖ ក្រុមហាម៉ាស់ ប្រកាសឈ្មោះទាហានស្រីអ៊ីស្រាអែល៤នាក់ដែលត្រូវដោះលែងនៅថ្ងៃសៅរ៍នេះ!

ក្រុមហាម៉ាស់កាលពីថ្ងៃសុក្រ(ទី២៤ខែមករា)បានប្រកាសឈ្មោះទាហានស្រីអ៊ីស្រាអែលបួននាក់ដែលនឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍នេះក្នុងការផ្លាស់ប្តូរលើកទីពីរក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

Update៖ លោក ត្រាំ ចង់ជួបជាមួយលោក ពូទីន ឆាប់ៗដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកចង់ជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយក៏បានបង្ហាញពីបំណងចង់ធ្វើការឆ្ពោះទៅរកការកាត់បន្ថយអាវុធនុយក្លេអ៊ែរផងដែរ។

Update៖ អាមេរិក នឹងចាកចេញពីអង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថាអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ទីភ្នាក់ងារសុខាភិបាលអន្តរជាតិមួយនេះថាគ្មានសមត្ថភាពដោះស្រាយ កូវីដ១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ព្រឹទ្ធសភាអាមេរិក បានទទួលស្គាល់លោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់(CIA)!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករា) ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតដោយទទួលបានសំឡេងគាំទ្រច្រើនលើសលុប ដើម្បីទទួលស្គាល់លោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលនេះជា ការបំពេញមុខតំណែងដ៏សំខាន់មួយនៅក្នុងក្រុមមន្ត្រីសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

Update៖ សមត្ថកិច្ចកូរ៉េខាងត្បូង ស្នើឱ្យចោទប្រកាន់លោក Yoon Suk Yeol ពីបទបះបោរនិងរំលោភអំណាច!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ ខែមករានេះ) ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បាននិយាយថាលោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានព្យួរតំណែង គួរតែត្រូវបាន ចោទប្រកាន់ពីបទបះបោរ និងរលោភអំណាច ខណៈពួកគេបានប្រគល់លទ្ធផលនៃការស៊ើបអង្កេតអំពីការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក Yoon ទៅឱ្យក្រុមរដ្ឋអាជ្ញា។ ប្រភពពីសារព័ត៌មានសារព័ត៌មាន AFP។

Update៖ អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន២នាក់នៅតំបន់ហ្គាហ្សា បើទោះបីជាមានបទឈប់បាញ់ក៏ដោយ!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)ជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង និងកណ្តាលហ្គាហ្សាស្ទ្រីប ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។

Update៖ លោក Micheal Martin ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីថ្មីក្នុងប្រទេសអៀរឡង់!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)សភានៃប្រទេសអៀរឡង់បានបោះឆ្នោតជ្រើសរើសរដ្ឋមន្ត្រីការបរទេសលោក Micheal Martin ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។

Update៖ បេក្ខភាពអធិការបតីអាល្លឺម៉ង់ អះអាងថា ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែលនឹងគ្មានការរឹតបន្តឹងនោះឡើយ!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៣ខែមករា)បេក្ខជនអធិការបតីអភិរក្សនិយមរបស់ប្រទេសអាឡឺម៉ង់ លោក Friedrich Merz បានសន្យាថានឹងលុបចោលការរឹតបន្តឹងទាំងអស់លើការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ប្រសិនបើគណបក្សរបស់លោកវិលត្រឡប់មកកាន់អំណាចវិញ។

Update៖ កងទ័ពអ៊ីស្រាអែល ដុតបំផ្លាញផ្ទះជនជាតិប៉ាឡេស្ទីនក្នុងក្រុងJenin!

សាក្សីបាននិយាយថា កងទ័ពអ៊ីស្រាអែលបានដុតបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងជំរុំជនភៀសខ្លួន Jenin នៅភាគខាងជើង West Bank ។ សាក្សីម្នាក់បានប្រាប់ Anadolu ថា “ផ្ទះចំនួន 5 ត្រូវបានឆេះនៅក្នុងសង្កាត់ Al-Ghaber ក្នុងជំរុំ Jenin”…

Update៖ ភ្លើងឆេះរមណីយដ្ឋានជិៈស្គី១កន្លែងនៅប្រទេសទួរគី ស្លាប់៧៦នាក់! 

មនុស្សចំនួន ៧៦នាក់បានស្លាប់ និង ៥១នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលអគ្គីភ័យបានឆាបឆេះសណ្ឋាគាររមណីយដ្ឋានជិះស្គីដ៏ពេញនិយមមួយនៅតំបន់ភ្នំ Bolu របស់ប្រទេសទួរគី ដោយបង្ខំឱ្យភ្ញៀវលោតចេញពីបង្អួច ឬព្យាយាមប្រើកម្រាលពូកដើម្បីរត់ចេញពីអាគារ។