ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសការបណ្តាក់ទុនរួមគ្នាចំនួន 500 ពាន់លានដុល្លារជាមួយ រុមហ៊ុនបច្ចេកវិទ្យា Oracle ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ក្រុមហ៊ុន SoftBank របស់ប្រទេសជប៉ុន និងក្រុមហ៊ុន ChatGPT ដែលជាអ្នកបង្កើត OpenAI…
Category: ពត៌មានអន្តរជាតិ
Update៖ លោក Marco Rubio ស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក!
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងកាលពីថ្ងៃអង្គារ(ទី២១ខែមករា)។ខណៈលោក Marco Rubioបានស្បថចូលកាន់តំណែងដ្ឋមន្ត្រីការបរទេសអាមេរិក។
Update៖ តៃវ៉ាន់ កាត់បន្ថយថវិកាពាក់កណ្តាលសម្រាប់គម្រោងការពារជាតិសំខាន់ៗ!
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បានឲ្យដឹងថាសមាជិកសភាតៃវ៉ាន់បានកាត់បន្ថយថវិកាពាក់កណ្តាលនៃមូលនិធិសម្រាប់នាវាមុជទឹកការពារជាតិកាលពីថ្ងៃអង្គារ(ទី២១ខែមករា) រួមជាមួយនឹងការកាត់បន្ថយថវិកាជាតិសំខាន់ៗផ្សេងទៀត។
Update៖ ផ្ទុះនាវាដឹកប្រេងនៅនីហ្សេរីយ៉ា បណ្តាលឲ្យស្លាប់៩៨នាក់!
ការផ្ទុះនាវាដឹកប្រេងចុងក្រោយបំផុត ដោយបានសម្លាប់មនុស្ស98 នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា បានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះចំនួនអ្នកស្លាប់ដ៏គួរឱ្យព្រួយបារម្ភពីឧប្បត្តិហេតុបែបនេះចាប់តាំងពីឆ្នាំ 2009 ។ ប្រភពពីសារព័ត៌មានAnadolu។
Update៖ ព្រឹទ្ធសភាអាមេរិក បានទទួលស្គាល់លោក Marco Rubioជារដ្ឋមន្ត្រីការបរទេសរបស់លោកត្រាំ!
កាលពីថ្ងៃចន្ទ ទី២០ ខែមករា ព្រឹទ្ធសភាអាមេរិក បានទទួលស្គាល់ជាឯកច្ឆន្ទលោក Marco Rubio សមាជិកព្រឹទ្ធសភា ដែលមានជំហរតឹងរ៉ឹងចំពោះចិន និងគាំទ្រអ៊ីស្រាអែល ផ្កាប់មុខជារដ្ឋមន្ត្រីការបរទេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
Update៖ លោក ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាលើកទី២!
កាលពីថ្ងៃចន្ទ ទី២០ ខែមករាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ហើយនេះក៏ជាលើកទី២ ផងដែរ លោក ត្រាំ ដកសហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសធំជាងគេបំផុតនៅលើពិភពលោក ចេញពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
Update៖ លោក ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក រួចរាល់ហើយ!
លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៧ របស់អាមេរិកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងពិធីដ៏ឱឡារិកមួយនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។
Update៖ ការវាយប្រហាររបស់ក្រុមភេរវករ PKK/YPG លើទំនប់ Tishrin កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលរាប់ម៉ឺននាក់!
ការវាយប្រហារដោយក្រុមភេរវករ PKK/YPG នៅជិតទំនប់ Tishrin នៅលើទន្លេ Euphrates ក្នុងប្រទេសស៊ីរី កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលរាប់ម៉ឺននាក់។
Update៖ អ៊ីស្រាអែល ឃុំខ្លួនជនជាតិប៉ាឡេស្ទីន៦៤នាក់ទៀតនៅភាគខាងជើងWest Bank!
កងទ័ពអ៊ីស្រាអែលបានឃុំខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ៦៤នាក់ រួមទាំងកុមារអាយុក្រោម ៧ឆ្នាំផងដែរ អំឡុងពេលការវាយឆ្មក់កាលពីថ្ងៃច័ន្ទ(ទី២០ខែមករា) នៅភាគខាងកើត Qalqilya ភាគខាងជើង West Bank។
Update៖ លោក ត្រាំ បញ្ជាឱ្យទាហានអាមេរិកទៅព្រំដែនជាមួយម៉ិកស៊ិកដើម្បីចុះបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់!
ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងបញ្ជាកងទ័ពសហព័ន្ធទៅកាន់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដើម្បីបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់នៅឯច្រកឆ្លងកាត់ El Paso រដ្ឋតិចសាស់ នេះបើយោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទ។