Blog
Update៖ ទាហានអ៊ីស្រាអែលម្នាក់ បានបាញ់សម្លាប់កុមារប៉ាឡេស្ទីនម្នាក់នៅភាគខាងត្បូងហ្កាហ្សា!
អ្នក Sniper អ៊ីស្រាអែលម្នាក់ បានបាញ់សម្លាប់កុមារប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃច័ន្ទ(ទី២០ខែមករា)និងរងរបួសម្នាក់ទៀតនៅកណ្តាល Rafah ភាគខាងត្បូង Gaza Strip ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ដោយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa ។
Update៖ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការរញ្ជួយដីកម្រិត 6.4 រ៉ិចទ័របានវាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃអង្គារ(ទី២១ខែមករា)។
សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមករានឹងបន្តចុះត្រជាក់!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២១.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ខែមករាឆ្នាំ២០២៥៖
ឃុំខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ ពីបទស៊ីសំណូកពុករលួយ!
(តាកែវ)៖ លោក សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទ”ស៊ីសំណូក និងរំលោភអំណាច”។
Update៖ អង្គការសហប្រជាជាតិ ចាប់ផ្តើម ផ្តល់ជំនួយនៅតំបន់ហ្គាហ្សា ខណៈមានបទឈប់បាញ់!
កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការយូនីសេហ្វ បានប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអាទិត្យ(ទី១៨ខែមករា)ថា រថយន្តដឹកទំនិញរបស់ពួកគេបានចាប់ផ្តើមឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សា ខណៈដែលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅមុនថ្ងៃនោះ។
Update៖ អ៊ីស្រាអែល នឹងនិរទេសអ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងឈប់បាញ់!
អ៊ីស្រាអែលបានប្រកាសថា អ្នកជាប់ឃុំប៉ាឡេស្ទីនមួយចំនួននឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសនៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវនិរទេសដើម្បីកាត់បន្ថយហានិភ័យសន្តិសុខ។
Update៖ ប្រមុខUN សាទរចំពោះបទឈប់បាញ់នៅតំបន់ហ្គាហ្សា នឹងដោះដូរចំណាប់ខ្មាំង!
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអាទិត្យ(ទី១៩ខែមករា) បានសម្តែងការគាំទ្រ សម្រាប់ការអនុវត្តបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា។
សម្ដេចតេជោ អនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ចូលជួបសម្តែងការគួរសម!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម…
សម្តេចធិបតី អះអាងថា ក្រុមជ្រុលនិយម១ក្ដាប់តូច នៅក្រៅស្រុក បន្តញុះញង់ពលរដ្ឋឱ្យមានកំហឹងមកលើរដ្ឋាភិបាល!
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុក បានចាក់សាំងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ប្រជាពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ខណៈពេលដែលពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា។
សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជន នៅស្រុកភ្នំក្រវាញ!
(ភ្នំពេញ)៖ នៅព្រឹកទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។