Blog
សម្ដេចធិបតី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ!
(ភ្នំពេញ)៖ នៅព្រឹកទី៥ ខែមីនា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
Update៖ លោក ហ្សេលេនស្គី សម្តែងការសោកស្ដាយ ចំពោះកិច្ចប្រជុំនៅសេតវិមាន ដែលមិនបានប្រព្រឹត្តទៅតាមការគ្រោងទុក!
កាលពីថ្ងៃអង្គារ(ទី៤ខែមីនា) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្តែងការសោកស្តាយ ទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះកិច្ចប្រជុំដ៏ចម្រូងចម្រាសរបស់ពួកគេ កាលពីសប្តាហ៍មុន នៅឯសេតវិមាន ដោយនិយាយថា វាមិនបានទៅដូចការគ្រោងទុកនោះទេ។
Update៖ កូរ៉េខាងជើង ថ្កោលទោសអាមេរិកចំពោះនាវាផ្ទុកយន្ដហោះចម្បាំងនៅកូរ៉េខាងត្បូង!
កូរ៉េខាងជើងនៅថ្ងៃអង្គារ(ទី៤ ខែមីនាបានថ្កោលទោសអាមេរិក សម្រាប់ការបង្ករឿងទាំងនយោបាយ និងយោធា ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ទៅកាន់ទីក្រុងកំពង់ផែ Busan នៃប្រទេសកូរ៉េខាងត្បូង។
Update៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជ្រើសរើសលោក Iwasawa Yuji ជាប្រធានថ្មី!
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែល គេ ស្គាល់ជាទូទៅថាជាតុលាការពិភពលោកបានប្រកាសកាលពីថ្ងៃចន្ទថាលោក Iwasawa Yuji ត្រូវបានជ្រើសរើសជាប្រធានថ្មីរបស់ខ្លួន។
Update៖ លោកត្រាំថា រឿងអន្តោប្រវេសន៍ គឺជារឿងដែលគួរឲ្យបារម្ភខ្លាំង ជាងសង្គ្រាមរុស្សុី-អ៊ុយក្រែន!
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ(ទី៣ខែមីនា)ថា ជនអន្តោប្រវេសន៍ខុសច្បាប់ បង្កការគំរាមកំហែងខ្លាំងជាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
Update៖ សហភាពអឺរ៉ុប កំពុងផ្តល់ជំនួយ៦៨លានអឺរ៉ូសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា!
រដ្ឋាភិបាលបង់ក្លាដែសបាននិយាយកាលពីថ្ងៃចន្ទ(ទី៣ខែមីនា)ថា សហភាពអឺរ៉ុបកំពុងផ្តល់ជំនួយចំនួន 68 លានអឺរ៉ូ (70.9 លានដុល្លារ) នៅឆ្នាំនេះសម្រាប់ការឆ្លើយតបរបស់ជនជាតិរ៉ូហ៊ីងយ៉ា។
Update៖ យន្តហោះចម្បាំងហ្វីលីពីនមួយគ្រឿងបាត់ខ្លួនអំឡុងពេលធ្វើសមយុទ្ធយោធា!
យន្តហោះចម្បាំង FA-50 របស់កងទ័ពអាកាសហ្វីលីពីន ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនក្នុងអំឡុងពេលធ្វើសមយុទ្ធយោធាកាលពីថ្ងៃអង្គារ(ទី៤ខែមីនា)។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៥ខែមីនាដល់ទី៧ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ខែមីនាឆ្នាំ២០២៥។
Update៖ ក្រុមហ៊ុនSpaceX ពន្យារពេលហោះហើរសាកល្បង បន្ទាប់ពីមានបញ្ហានៅនាទីចុងក្រោយ!
ក្រុមហ៊ុន SpaceX បានពន្យារពេលការហោះហើរសាកល្បង លើកទីប្រាំបីនៃគ្រាប់រ៉ុក្កែត Starship របស់ខ្លួនកាលពីថ្ងៃចន្ទ(ទី៣ខែមីនា) ដោយសារតែបញ្ហានៅនាទីចុងក្រោយ។
Update៖ ចាប់តាំងពីខែមករា រហូតពេលនេះ កុមារប៉ាឡេស្ទីន២៦ម៉ឺននាក់ បានចូលរួមកម្មវិធីសិក្សារបស់UNRWA!
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអង្គារ(ទី៤ខែមីនា)ថា កុមារប៉ាឡេស្ទីនរាប់ម៉ឺននាក់បានចូលរួមកម្មវិធីសិក្សាពីចម្ងាយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាមចាប់តាំងពីខែមករា។