Blog
Update៖ អ៊ីរ៉ង់ មិនមានផែនការដើម្បីប៉ុនប៉ង់សម្លាប់លោក ត្រាំ នោះទេ!
លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថាអ៊ីរ៉ង់មិនដែលមានផែនការសម្លាប់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកមកពីគណបក្សសាធារណរដ្ឋនោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់ពីលោក ត្រាំ និងរដ្ឋាភិបាលអាមេរិកនាពេលកន្លងមក។ ប្រភពពីសារព័ត៌មាន Reuters។ កាលពីខែវិច្ឆិកាកន្លងទៅ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បុរសជាជនជាតិអ៊ីរ៉ង់ម្នាក់ ថាមានជាប់ពាក់ព័ន្ធនឹងការទទួលបញ្ជាពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឱ្យធ្វើឃាតលោក…
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ស្នើឲ្យក្រុមគ្រួសារនីមួយៗ គោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់!
(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានសំណូមពរដល់ក្រុមគ្រួសារនីមួយៗត្រូវជួយដាស់តឿនសមាជិករបស់ខ្លួនទៅវិញទៅមកឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសមុនធ្វើដំណើរចាកចេញពីលំនៅដ្ឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
Update៖ នាយករដ្ឋមន្ត្រីជប៉ុន បារម្ភយ៉ាងខ្លាំងជុំវិញការរារាំងក្រុមហ៊ុនជប៉ុន មិនឱ្យទិញក្រុមហ៊ុនផលិតដែកអាមេរិក!
លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយទៅកាន់លោក ចូ បៃឌិន ថា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោកប្រធានាធីបតីអាមេរិករូបនេះក្នុងការរារាំងការទិញក្រុមហ៊ុនផលិតដែក US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon Steel។
Update៖ លោក Yoon និយាយថារូបគាត់ ស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យសមត្ថកិច្ច ដើម្បីបញ្ចៀសការបង្ហូរឈាម!
លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង.ព្យួរតំណែង បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថា លោកបានសម្រេចចិត្តប្រគល់ខ្លួន ឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ។
Update៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនហើយ!
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមអ្នកស៊ើបអង្កេត នៅកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ តាមដីកាតុលាការ។
Update៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា នឹងត្រូវចំណាយអស់រាប់សិបពាន់លានដុល្លារ!
កាលពីថ្ងៃចន្ទ(ទី១៣ខែមករា) ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ការកសាងទីក្រុង Los Angeles ឡើងវិញ បន្ទាប់ពីភ្លើងឆេះព្រៃដ៏សាហាវនឹងត្រូវចំណាយអស់រាប់សិបពាន់លានដុល្លារ។
Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្កាហ្សា ស្លាប់៦១នាក់ទៀត!
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន 61 នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលដោយឥតឈប់ឈរនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីខែតុលាឆ្នាំ 2023 ដល់ 46,645 នាក់។
សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមករានឹងបន្តចុះត្រជាក់!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៥.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២៥៖
Update៖ រុស្ស៊ី អះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៩គ្រឿង ដែលព្យាយាមវាយប្រហារលើបំពង់បង្ហូរឧស្ម័ន!
កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា) រុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៩គ្រឿង ដែលព្យាយាមវាយប្រហារលើរចនាសម្ព័ន្ធមួយផ្នែកនៃបំពង់ TurkStream ដែលនាំឧស្ម័នរុស្ស៊ីទៅកាន់តួកគី និងអឺរ៉ុប។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក ទទួលស្គាល់ថាអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក!
កាលពីថ្ងៃចន្ទ(ទី១៣ខែមករា) លោក Lars Lokke Rasmussen រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានប្រកាសថា ប្រទេសដាណឺម៉ាកទទួលស្គាល់ថាអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក ហើយត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាអំពីបញ្ហាទាំងនេះ ជាមួយរដ្ឋបាលដែលចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។