Update៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក ទទួលស្គាល់ថាអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា) លោក Lars Lokke Rasmussen រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានប្រកាសថា ប្រទេសដាណឺម៉ាកទទួលស្គាល់ថាអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក ហើយត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាអំពីបញ្ហាទាំងនេះ ជាមួយរដ្ឋបាលដែលចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។
ប្រភពពីសារព័ត៌មាន Reuters។

លោក Rasmussen បានបញ្ជាក់ថាយើងយល់ស្របថាអាមេរិកមានការព្រួយបារម្ភខ្លះៗ អំពីស្ថានភាពសន្តិសុខនៅតំបន់អាកទិក ដែលយើង (ដាណឺម៉ាក) ចូលរួមចំណែកផងដែរ ដូច្នេះហើយក្នុងងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ Greenland យើងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកដែលចូលកាន់តំណែង ដើម្បីធានាផលប្រយោជន៍ស្របច្បាប់របស់អាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *