Blog

Update៖ អ៊ីស្រាអែល ទទួលយកសំណើរបស់អាមេរិកសម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សា!

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២ខែមីនា)ថា ខ្លួនយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងបុណ្យរ៉ាម៉ាដាន និងបុណ្យរំលង បន្ទាប់ពីមានសំណើរពីបេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff ប៉ុន្មានម៉ោងនេះ។

Update៖ លោកត្រាំ ចុះហត្ថលេខាលើការដាក់ភាសាអង់គ្លេសធ្វើជាភាសាផ្លូវការរបស់អាមេរិក!

ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃសៅរ៍(ទី១ខែមីនា)ដើម្បីធ្វើឱ្យភាសាអង់គ្លេសក្លាយជាភាសាផ្លូវការរបស់ប្រទេសអាមេរិក។

Update៖ ប្រធានាធិបតីអាល្លឺម៉ង់ រិះគន់អាកប្បកិរិយារបស់លោកត្រាំដែលធ្វើមកលើលោកហ្សេសេនស្គី!

ប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier បានរិះគន់ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃសៅរ៍(ទី១ខែមីនា)ចំពោះការឈ្លោះប្រកែកជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅក្នុងកិច្ចប្រជុំសេតវិមានដ៏ក្តៅគគុកមួយ។

Update៖ អេហ្ស៊ីបអះអាងថា ខ្លួនមិនមានបំណង គំរាមកំហែងដល់ អធិបតេយ្យភាពរបស់ស៊ូដង់នោះឡើយ!

អេហ្ស៊ីប កាលពីថ្ងៃអាទិត្យ(ទី២ខែមីនា)បានប្រកាសថាខ្លួន ពុំបានប៉ុនប៉ងបង្កើតរដ្ឋាភិបាលស៊ូដង់ស្របគ្នា ឬសកម្មភាពណាមួយដែលគំរាមកំហែង ដល់ឯកភាពនិងអធិបតេយ្យភាពរបស់ស៊ូដង់នោះឡើយ។

Update៖ ជនជាតិជប៉ុនជាង៨០% គាំទ្រឲ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ!

ការស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាលបានបង្ហាញថាជនជាតិជប៉ុនជាង 80% គាំទ្រឲ្យមានការកាត់ទោសប្រហារជីវិតឡើងវិញ។

ឃាត់តៃកុងរថយន្តក្រុងដឹកអ្នកដំណើរ លើផ្លូវជាតិលេខ១ ករណីបើកបរលើសល្បឿនកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់!

(កណ្តាល)៖ សមត្ថកិច្ចសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកលើកដែក ដែលឈរជើងនៅសួនច្បាររង្វង់មូលគល់ស្ពាន ហ្សឹបាសា (ស្ពានអ្នកលឿង)ត្រើយខាងលិចនៃផ្លូវជាតិលេខ១ កាលពីថ្ងៃទី១៧.០២.២០២៥ បានឃាត់តៃកុងរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ដានដាន ដែលបើកបរ មិនគោរពច្បាប់ចរាចរណ៍។

Update៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ចុះហត្ថលេខាដើម្បីពន្លឿនការផ្តល់ជំនួយយោធាចំនួន៤ពាន់លានដុល្លារដល់អ៊ីស្រាអែល!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃសៅរ៍(ទី១ខែមីនា)ថា លោកបានពន្លឿនការផ្តល់ជំនួយយោធាចំនួន4 ពាន់លានដុល្លារដល់អ៊ីស្រាអែល។

Update៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារលើភាគខាងជើងហ្គាហ្សា បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនម្នាក់ស្លាប់!

ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យ(ទី២ខែកុម្ភៈ)បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ីស្រាអែលសំដៅលើការប្រមូលផ្តុំជនស៊ីវិលនៅភាគខាងកើតនៃទីក្រុង Beit Hanoun ភាគខាងជើង Gaza ។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា អញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ!

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី៣ខែមីនាដល់ទី៥ឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ខែមីនាឆ្នាំ២០២៥។

Exit mobile version