Blog

Update៖ លោក ហ្សេលេនស្គី ថាអ៊ុយក្រែននិងរុស្សុី អាចនឹងចុះកិច្ចព្រមព្រៀងបទឈប់បាញ់!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែន និងរុស្ស៊ី អាចចុះហត្ថលេខាលើអនុស្សរណៈ ដែលនឹងរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់បទឈប់បាញ់មួយ។ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងសមភាគីរុស្ស៊ី និងសហរដ្ឋអាមេរិកកាលពីថ្ងៃ(ទី១៩ខែឧសភា)។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៣.៥៧៣នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី២០ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៨៧នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 53,573នាក់។ ប្រភពពីសារព័ត៌មានAnadolu។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២១ខែដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥

Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៦០នាក់ទៀត!

ប៉ាឡេស្ទីនជាង60នាក់ រួមទាំងស្ត្រីនិងកុមារ ត្រូវបានសម្លាប់នៅក្នុងការបន្តវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីព្រឹកថ្ងៃអង្គារ ដោយផ្តោតលើផ្ទះ តង់ និងសាលារៀនដែលផ្តល់ជម្រកដល់ជនភៀសខ្លួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa ។

សម្ដេចតេជោ អនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាចូលជួបសម្ដែងការគួរសម!

(ភ្នំពេញ)៖ វិមាន៧មករា នៅព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៏សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SAMDECH TECHO FOUNDATION FOR…

Update៖ លោក ត្រាំ ថាបន្ទាប់ពីទូរស័ព្ទជាមួយលោក ពូទីន រុស្ស៊ី-អ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់! 

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាបន្ទាប់ពីទូរស័ព្ទជាងពីរម៉ោងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទីក្រុងមូស្គូ និងគៀវនឹងចាប់ផ្តើមការចរចាភ្លាមៗឆ្ពោះទៅរកបទឈប់បាញ់ និងការបញ្ចប់សង្រ្គាមរបស់ពួកគេ។

សម្តេចធិបតី ប្រជាពលរដ្ឋខ្មែរមានសិទ្ធិគ្រប់បែបយ៉ាង រួមទាំងសិទ្ធិកាន់មីក្រូជេររិៈគន់ផង!

(កំពង់ស្ពឺ) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់យ៉ាង ទាំងក្នុងការដើរហើរ ប្រកបមុខរបរ សិទ្ធិគោរពសាសនា សិទ្ធិទទួលបានការថែទាំសុខភាព និងការអប់រំជាដើម រួមទាំងសិទ្ធិកាន់មីក្រូជេររិះគន់ទៀតផង។ ដែលទាំងអស់នេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើកន្លងមក…

Update៖ លោកយ៉ាហ៊ូ ប្រកាសថាអ៊ីស្រាអែលនឹងគ្រប់គ្រងតំបន់ហ្គាហ្សាទាំងស្រុង!

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនៅថ្ងៃចន្ទ(ទី១៩ខែឧសភា)ថា អ៊ីស្រាអែលនឹងគ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃតំបន់ហ្គាហ្សានិងកម្ទេចក្រុមហាម៉ាស់ឲ្យទាល់តែបាន ទោះបីជាត្រូវបង្ខំចិត្តអនុញ្ញាតឲ្យជំនួយមនុស្សធម៌មួយចំនួនចូល បន្ទាប់ពីមានសម្ពាធខ្លាំងពីអាមេរិកជុំវិញវិបត្តិអត់ឃ្លានក៏ដោយ។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់​ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់!

(កំពង់ស្ពឺ)៖ នៅព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរ​ការ​រោង​​ចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ…

Update៖ ប្រធានាធិបតីហ្វីលីពីនថា លោកនឹងផ្សះផ្សាជាមួយគ្រួសារ Duterte!

កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយថា លោកបើកចំហចំពោះការផ្សះផ្សាជាមួយគ្រួសារ Duterte បន្ទាប់ពីសម្ព័ន្ធមិត្តរបស់អនុប្រធានាធិបតី លោកស្រី Sara Duterte បានទទួលលទ្ធផលល្អលើសការរំពឹងទុក…