Blog

Update៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បញ្ជាឱ្យចាប់យកតំបន់មួយចំនួនតាមព្រំដែនជាមួយស៉ីរី!

នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានចេញបញ្ជាឱ្យយោធាអ៊ីស្រាអែល ចាប់យកតំបន់ទ្រនាប់នៅតាមព្រំដែនជាមួយស៉ីរី បន្ទាប់ពីរបបលោក Bashar al-Assad ដួលរលំ។

Update៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង ឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ ពាក់ព័ន្ធករណីច្បាប់អាជ្ញាសឹក!

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអាទិត្យ (ទី៨ ខែធ្នូ) បានរាយការណ៍ថារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានឃាត់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun ក្រោមការចោទប្រកាន់ថាលោកបានចូលរួមក្នុងការប៉ុនប៉ងប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោកប្រធានាធិបតី Yoon Suk Yeol។

Update៖ អ៊ីស្រាអែល វាយប្រហារតាមផ្លូវអាកាសលើក្រុងដាម៉ាសនឹងដណ្តើមយកដី នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយស៊ីរី!

លោក Benjamin Netanyahu បាននិយាយថា កងទ័ព IDF បានដណ្តើមយកតំបន់ការពារមួយនៅតំបន់ Golan Heights នៅថ្ងៃដដែលនោះ ការវាយលុករបស់ពួកឧទ្ទាមរន្ទះបានផ្តួលរំលំរដ្ឋាភិបាលស៊ីរីរបស់លោក Bashar al-Assad។

Update៖ លោក អា សាដ និងក្រុមគ្រួសារ កំពុងជ្រកកោននៅរុស្ស៉ី បន្ទាប់ពីភៀសខ្លួនចេញពីស៊ីរី!

អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៉ីយល់ព្រមផ្ដល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌ ហើយកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពមូលដ្ឋានទ័ពរុស្ស៉ីនៅស៊ីរី។

Update៖ លោក អា សាដ សម្រេចចុះចេញពីតំណែងនិងចាកចេញពីប្រទេសស៊ីរី!

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោក Bashar al-Assad ដែលជាមេដឹកនាំដែលត្រូវបានទម្លាក់ចេញពីរបប Baath ដែលបានផ្តួលរំលំរបស់ប្រទេសស៊ីរី បានសម្រេចចិត្តចុះចេញពីតំណែង និងចាកចេញពីប្រទេសស៊ីរី។

សម្តេចតេជោ និងគណៈប្រតិភូ អញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិអាល់-ប៊ូចារី រដ្ឋធានីរីយ៉ាដ!

(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាកំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី (…

Update៖ អ៊ីស្រាអែល វាយប្រហារឃ្លាំងអាវុធនៅស៊ីរី ក្រោយក្រុមឧទ្ទាមដណ្តើមបានទីក្រុងដាម៉ាស!

យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតាមអាកាសឃ្លាំងអាវុធនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់រដ្ឋធានីដាម៉ាស (Damascus) ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមពីការដណ្តើមយកអាវុធទាំងនោះ។ ប្រភពពីសារព័ត៌មានតួកគី Anadolu។

Update៖ រុស្ស៊ី ព្រួយបារម្ភអំពីស្ថានការណ៍នៅស៊ីរី និងសុវត្ថិភាពនៃមូលដ្ឋានទ័ពរបស់ខ្លួន!

បន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានវាយយកទីក្រុងដាម៉ាស (Damascus) និងបង្ខំឱ្យប្រធានាធិបតី Bashar al-Assad ភៀសខ្លួន រុស្ស៊ីបានបង្ហាញការព្រួយបារម្ភ អំពីស្ថានការណ៍នៅស៊ីរី និងសុវត្ថិភាពនៃមូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងប្រទេសនេះ។

Update៖ លោក Zelenskiy អះអាងថាអ៊ុយក្រែនចង់បានសន្តិភាពពេញលេញមិនមែនត្រឹមតែបទឈប់បាញ់នោះទេ!

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា អ៊ុយក្រែនត្រូវការ ការធានាសន្តិភាពមិនមែនគ្រាន់តែបទឈប់បាញ់នោះទេ។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់និងការចរចារវាងអ៊ុយក្រែន និងរុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤៤នាក់ទៀត!

ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយ នៅថ្ងៃអាទិត្យ(ទី៨ខែធ្នូ) ថា ការវាយបកសងសឹករបស់អ៊ីស្រាអែលមកលើ តំបន់ហ្គាហ្សាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ ប៉ាឡេស្ទីន ចំនួន៤៤នាក់ និងរបួស៧៤នាក់..!។