Blog
Update៖ សហភាពអឺរ៉ុប នឹងផ្តល់ជំនួយ៦.៣ពាន់លានដុល្លារដល់ប្រទេសស៊ីរី!
កាលពីថ្ងៃច័ន្ទ(ទី១៧ខែមីនា) សហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយចំនួន 5.8 ពាន់លានអឺរ៉ូ (6.3 ពាន់លានដុល្លារ)ដល់ប្រទេសស៊ីរី។
សម្តេចធិបតី ធ្វើតាមសន្យាផ្តល់សមិទ្ធផលជូនប្រជាពលរដ្ឋ នៅព្រំដែនកម្ពុជា-វៀតណាម!
ភ្នំពេញ)៖ សំណង់លូមូលបេតុង សម្រាប់នគរបាលព្រំដែនប៉ុស្តិ៍វាលធំ និងប៉ុស្តិ៍ជ័យឃ្លាំង ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលខ្ញុំបានសន្យាធ្វើជូនកាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលធ្វើដំណើរចុះពិនិត្យសកម្មភាពជួសជុលផ្លូវរបស់កងវិស្វកម្មអគ្គបញ្ជាការនិងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។
Update៖ ក្រុមRSFប្រើកាំភ្លើងធំបាញ់ផ្លោងនៅស៊ូដង់ បណ្តាលឲ្យស្លាប់ជនស៊ីវិល៧នាក់!
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទ(ទី១៧ខែមីនា)នេះថា យ៉ាងហោចណាស់ជនស៊ីវិល 7 នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងកាំភ្លើងដ៏ធំដោយកងកម្លាំងគាំទ្ររហ័សរហួន (RSF) នៅក្នុងប្រទេសស៊ូដង់។ ប្រភពពីសារព័ត៌មានAnadolu Agency។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនល់៤៨.៥៧៧នាក់ ខណៈសាកសព ច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃច័ន្ទ(ទី១៧ខែមីនា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 48,577នាក់។ នេះបើយោងតាមការចេញផ្សាយដោយ Anadolu។
Update៖ អឺរ៉ុប នឹងផ្តល់ជំនួយ៣.៨ពាន់លានដុល្លារដល់អ៊ុយក្រែន!
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តជំនួយហិរញ្ញវត្ថុបន្ថែមចំនួន 3.5 ពាន់លានអឺរ៉ូ (3.8 ពាន់លានដុល្លារ) ជាជំនួយឥតសំណង និងប្រាក់កម្ចីដល់អ៊ុយក្រែន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអឺរ៉ុបកាលពីថ្ងៃចន្ទ(ទី១៧ខែមីនា)។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៨ខែមីនាដល់ទី២០ឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥។
Update៖ អាមេរិក អំពាវនាវឱ្យកូរ៉េខាងត្បូងបើកទីផ្សារបន្ថែមទៀតនៅក្នុងវិស័យកសិកម្មនិងបច្ចេកវិទ្យា!
កាលពីថ្ងៃអាទិត្យ(ទី១៦ខែមីនា) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង និយាយថាអាមេរិកបានអំពាវនាវឱ្យកូរ៉េខាងត្បូងបើកទីផ្សារបន្ថែមទៀតជាពិសេសនៅក្នុងវិស័យកសិកម្មនិងបច្ចេកវិទ្យា។ ប្រភពពីសារព័ត៌មានរ៉យទ័រ។ ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Cheong In-kyo កំពុងវិលត្រលប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលគាត់បានស្នើសុំសមភាគីអាមេរិកលោក Jamieson Greer ឱ្យលើកលែងចេញពីវិធានការពន្ធគយទៅលើប្រទេសរបស់លោកប្រសិនបើវិធានការទាំងនោះចូលជាធរមានក្នុងខែមេសាខាងមុខនេះ។ ប៉ុន្តែលោករំពឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់…
Update៖ លោក ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង២០០នាក់ចេញពីអាមេរិក!
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីអាមេរិក ទៅកាន់ពន្ធនាគារដ៏ធំមួយក្នុងប្រទេសអែលសាវ៉ាឌ័រ បើទោះជាមានការជំទាស់ពីចៅក្រមសហព័ន្ធម្នាក់ក៏ដោយ។
Update៖ ប្រជាជនហ្វីលីពីនប្រហែល២០.០០០នាក់ ធ្វើបាតុកម្មទាមទារឱ្យដោះលែងលោកDuterte!
កាលពីថ្ងៃអាទិត្យ(ទី១៦ ខែមីនា) ប្រជាជនហ្វីលីពីនដែលជាអ្នកគាំទ្រលោក Rodrigo Duterte ប្រហែលជា ២០.០០០នាក់ បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao នៃប្រទេសហ្វីលីពីន ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង ព្រមទាំងធ្វើមាតុភូមិនិវត្តន៍អតីតប្រធានាធិបតីរូបនេះ ដែលកំពុងប្រឈមមុខនឹងសវនាការ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC…
Update៖ សារព័ត៌មានVOA ប្រកាសបញ្ឈប់បុគ្គលិកនឹងផ្អាកការផ្សាយជាបណ្ដោះអាសន្ន!
កាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា) បុគ្គលិកពេញម៉ោងទាំងអស់នៅ Voice of America (VOA) ដែលជាកម្មវិធីផ្សាយអន្តរជាតិដ៏ធំបំផុតដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេជូនដំណឹងថា ពួកគេត្រូវបានដាក់ឱ្យឈប់សម្រាកផ្នែករដ្ឋបាលបណ្ដោះអាសន្ន។