Blog
Update៖ ក្រុមហាម៉ាស់ នឹងប្រគល់សាកសពចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល៤នាក់ទៀត!
កងពលតូច Qassam ដែលជាស្លាបប្រដាប់អាវុធនៃក្រុមតស៊ូប៉ាឡេស្ទីន Hamas បាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថា ខ្លួននឹងប្រគល់សាកសពឈ្លើយសឹកអ៊ីស្រាអែលបួននាក់នៅយប់នេះ។
Update៖ លោកហ្សេលេនស្គី នឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ!
លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នឹងធ្វើទស្សនកិច្ចនៅសេតវិមាននៅថ្ងៃសុក្រ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាមួយអាមេរិក។
Update៖ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅប្រទេសអាហ្វហ្គានីស្ថាន បានដល់៣៥នាក់!
មន្ត្រីក្នុងតំបន់បាននិយាយ កាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ 35នាក់ក្នុងរយៈពេលពីរថ្ងៃ។
Update៖ លោក Musk ថាបើសិននាយកដ្ឋាន(DOGE) មិនកាត់បន្ថយការចំណាយទេអាមេរិកនឹងក្ស័យធន!
លោក Elon Musk បាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថា ប្រសិនបើនាយកដ្ឋាន(DOGE) មិនកាត់បន្ថយការចំណាយទេអាមេរិកនឹងក្ស័យធន។
ក្រឡាប់រថយន្តដឹកសិស្សចុះកម្មសិក្សានៅប្រទេសថៃ ស្លាប់១៧នាក់និងរបួស២៩នាក់!
(ថៃ)៖ រថយន្តក្រុងដឹកសិស្សក្នុងដំណើរចុះកម្មសិក្សាពេលចុះចំណោតភ្នំក៏ក្រឡាប់។ហេតុការណ៍ដ៏ន្ធត់នេះបានកើតឡើងនៅស្រុក Nadi ខេត្ត Prachin Buri ប្រទេសថៃកាលពីម៉ោង៣:២០នាទីជិតភ្លឺនៅថ្ងៃ២៦ខែកុម្ភៈ បណ្តាលឱ្យមានអ្នកស្លាប់១៧នាក់និងរបួស២៩នាក់ ។
Update៖ តម្លៃស៊ុតនៅអាមេរិកនឹងកើនដល់៤១.១% ក្នុងឆ្នាំ២០២៥!
តម្លៃស៊ុតនៅអាមេរិកត្រូវបានកំណត់ថានឹងកើនឡើង 41.1% ក្នុងឆ្នាំ 2025 នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មថ្មីមួយ។
Update៖ ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធាស៊ូដង់ បានកើនដល់៤៦នាក់!
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ថា ចំនួនអ្នកស្លាប់ដោយសារធ្លាក់យន្តហោះយោធាស៊ូដង់ នៅទីក្រុង Omdurman ភាគខាងលិចទីក្រុង Khartoum បានកើនឡើងដល់46 នាក់ហើយ។
សម្តេចធិបតី អញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ!
(ភ្នំពេញ)៖ កាលពីរសៀលទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
Update៖ រញ្ជួយដីកម្រិត៦.១រ៉ិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូនេស៊ី!
យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត 6.1 រ៉ិចទ័រ បានវាយប្រហារខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃពុធ(ទី២៦ខែកុម្ភៈ)ដោយមិនបណ្តាលឱ្យមានរលកធំៗ ឬបណ្តាលឱ្យខូចខាតឬបាត់បង់ជីវិតឡើយ។
Update៖ ការលក់រថយន្តTesla នៅអឺរ៉ុបបានធ្លាក់ចុះ៤៥.២% នៅក្នុងខែមករា!
កាលពីថ្ងៃអង្គារ(ទី២៥ខែកុម្ភៈ) ទិន្នន័យរបស់សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញថា ការលក់រថយន្តអគ្គិសនីយក្ស Tesla ដែលមានមូលដ្ឋានអាមេរិកនៅអឺរ៉ុបបានធ្លាក់ចុះ 45.2% នៅក្នុងខែមករាជារៀងរាល់ឆ្នាំ។