Blog

Update៖ មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង ប្រកាសឈរឈ្មោះបោះឆ្នោតជាប្រធានាធិបតី!

មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូងលោក Lee Jae-myung បានប្រកាសចូលរួមប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)ដោយសន្យាថានឹងដោះស្រាយវិសមភាពសេដ្ឋកិច្ចនិងជំរុញកំណើន។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ អ៊ីស្រាអែល ដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីន៨០នាក់ចេញពីតំបន់ហ្គាហ្សា!

ប្រភពក្នុងស្រុកបាននិយាយថា កងទ័ពអ៊ីស្រាអែលបានដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល80 នាក់ពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១១ខែមេសាដល់ទី១៣ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ខែមេសាដល់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៥

Update៖ លោក ត្រាំ បង្ហាញឈ្មោះប្រទេស ដែលផ្អាកការដំឡើងពន្ធរយៈពេល៩០ថ្ងៃ ក្នុងនោះពុំមានប្រទេសចិននោះទេ!

លោក Donald Trump បានប្រកាសផ្អាករយៈពេល 90 ថ្ងៃលើពន្ធគយសម្រាប់ប្រទេសភាគច្រើន លើកលែងតែប្រទេសចិន ដែលពន្ធដែលគាត់បានដំឡើងដល់ 125% កាលពីថ្ងៃពុធ។ ប្រភពពីសារព័ត៌មានThe Guardian។

Update៖ លោកហ្សេលេនស្គី អះអាងថាទាហានចិន១៥៥នាក់កំពុងជួយប្រយុទ្ធរុស្ស៊ីនៅអ៊ុយក្រែន!

ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ចារកម្មអ៊ុយក្រែនទទួលបានព័ត៌មានអំពីជនជាតិចិន ១៥៥ នាក់ដែលកំពុងប្រយុទ្ធដើម្បីជួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយចំនួនពិតប្រាកដទំនងជាមានច្រើនជាងនេះ។

Update៖ ចំនួនអ្នកស្លាប់ដោយសារដួលរលំដំបូលក្លឹបនៅរដ្ឋដូមីនីកែន បានកើនដល់១២៤នាក់!

យ៉ាងហោចណាស់មនុស្ស124 នាក់បានស្លាប់ និង 155 នាក់បានរងរបួសនៅពេលដែលដំបូលក្លឹបរាត្រីមួយក្នុងសាធារណរដ្ឋដូមីនីកែនបានដួលរលំ នេះបើតាមមន្ត្រីរាយការណ៍កាលពីថ្ងៃពុធ(ទី៩ខែមេសា)។ ប្រភពពីសារព័ត៌មានAljazeera។

Update៖ ចិន ច្រានចោលការចោទប្រកាន់របស់អ៊ុយក្រែនដែលថាពលរដ្ឋចិនកំពុងជួយប្រយុទ្ធរុស្ស៊ីនៅអ៊ុយក្រែន!

ប្រទេសចិនកាលពីថ្ងៃពុធ(ទី៩ខែមេសា)បាន ច្រានចោលការអះអាងរបស់ទីក្រុងកៀវដែលថាពលរដ្ឋចិនកំពុងប្រយុទ្ធជាមួយរុស្ស៊ី នៅ អ៊ុយក្រែន។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១០ខែមេសាដល់ទី១២ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ខែមេសាដល់ថ្ងៃទី១២ខែមេសាឆ្នាំ២០២៥

Update៖ អ្នកដែលស្លាប់ក្នុងគ្រោះថ្នាក់បាក់រលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋដូមីនីក បានកើនដល់៩៨នាក់!

អាជ្ញាធរនៅក្នុងសាធារណរដ្ឋដូមីនីក នៅថ្ងៃពុធ ទី៩ ខែមេសា បានឱ្យដឹងថាគ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយ បានសម្លាប់មនុស្សយ៉ាងហោច ៩៨នាក់ ក្នុងនោះរួមមាន តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ អភិបាលខេត្តម្នាក់ និងអតីតកីឡាករ Baseball ម្នាក់ផងដែរ។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ អាមេរិក នឹងគ្មានការលើកលែង ដល់ប្រទេសណាមួយឡើយ ពាក់ព័ន្ធវិធានការដំឡើងពន្ធគយ!

កាលពីថ្ងៃទី៨ ខែមេសា តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយ.របស់សហរដ្ឋអាមេរិក។

Exit mobile version