Blog
Breaking៖ ធនាគារថៃ ថាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ធ្វើឱ្យថៃខាតប្រាក់ចំណូលក្នុង១ខែៗចំនួន១០.០០០លានបាត!
ការប៉ះទង្គិចគ្នារវាងថៃ-កម្ពុជា ដែលផ្ដើមចេញពីបញ្ហាព្រំដែន បណ្ដាលឱ្យប៉ះពាល់សេដ្ឋកិច្ចថៃ ត្រូវខាតប្រាក់ចំណូលប្រមាណជា ១០ពាន់លានបាតក្នុងមួយខែ។ ប្រភពពីសារព័ត៌មាន khaosod នៅថ្ងៃទី០៤.០៨.២០២៥។ ធនាគារថៃ (BOT) បានបង្ហើបថា ការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជា បាននាំឱ្យពាណិជ្ជកម្មតាមព្រំដែន ខាតប្រាក់ ១០ពាន់លានបាត…
Breaking៖ នាយករដ្ឋមន្រ្តីជប៉ុន ត្រៀមថវិការួចជាស្រេច ដើម្បីទប់ទល់នឹងពន្ធគយរបស់អាមេរិក!
នៅថ្ងៃចន្ទទី៤ ខែសីហា នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បានិយាយថា រដ្ឋាភិបាលរបស់លោកត្រៀមថវិការួចជាស្រេច ដើម្បីទប់ទល់នឹងពន្ធគយរបស់អាមេរិក។ សារព័ត៌មាន Reuters។ នៅពេលសមាជិកសភា មកពីគណបក្សប្រឆាំងសួរថាតើរដ្ឋាភិបាលនឹងត្រៀមថវិកាបន្ថែម សម្រាប់ពន្ធឬទេ? លោក Ishiba…
Breaking៖ អតីតមន្រ្តីសន្តិសុខអ៊ីស្រាអែលរាប់រយនាក់ទទូចឱ្យលោកត្រាំ បញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា!
មន្រ្តីសន្តិសុខអ៊ីស្រាអែល ដែលចូលនិវត្តន៍រាប់រយនាក់ ក្នុងនោះរួមមានទាំងអតីតប្រធានទីភ្នាក់ងារចារកម្ម បានរួមគ្នាទទូចឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។ ប្រភពពីសារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥។ ក្រុមអតីតមន្រ្តីទាំងនោះ…
Breaking៖ ដោយសារជំនន់ទឹកភ្លៀង ចិនប្រាប់ពលរដ្ឋខ្លួនទីក្រុងប៉េកាំងមិនឲ្យធ្វើដំណើរចេញក្រៅក្រុង!
នៅថ្ងៃចន្ទ(ទី៣ខែសីហា) ទីក្រុងប៉េកាំង បានព្រមានដល់ពលរដ្ឋគ្រប់ស្រុកនៅទូទាំងទីក្រុង អំពីជំនន់ទឹកភ្លៀងខ្លាំង និងព្រមានពលរដ្ឋចៀសវាង ការធ្វើដំណើរចេញទៅខាងក្រៅក្រុង។ ប្រភពពីសារព័ត៌មានReuters។ អ្នកព្យាករអាកាសធាតុ បានព្រមានថា ភ្លៀងកម្រិត ២០០មីលីម៉ែត្រ អាចវាយប្រហារផ្នែកខ្លះនៃទីក្រុងប៉េកាំង ក្នុងរយៈពេល ៦ម៉ោង ចាប់ពីថ្ងៃត្រង់នេះ។ អាជ្ញាធរនិយាយថា…
Breaking៖ កងទ័ពស៊ូដង់ អះអាងថាខ្លួនបានវាយប្រហារលើRSFនៅក្រុង El-Fasherនៃប្រទេសស៊ូដង់!
កាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា) កងទ័ពស៊ូដង់ និយាយថា ខ្លួនបានវាយប្រហារលើកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅទីក្រុង El-Fasher ភាគខាងលិចប្រទេសស៊ូដង់។ ប្រភពពីសារព័ត៌មានReuters។ យ៉ាងណាមិញ មិន មាន ការ អត្ថាធិប្បាយ ពី ក្រុម…
Breaking៖ ទួរគីនិងប៉ាគីស្ថាន បញ្ចប់សមយុទ្ធទ្វេភាគីបានដោយជោគជ័យ!
កាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា) ក្រសួងការពារជាតិទួរគីបានប្រកាសថា ទួរគី និងប៉ាគីស្ថានបានបញ្ចប់សមយុទ្ធទ្វេភាគី។ ប្រភពពីសារព័ត៌មានAnadolu Agency។ ក្រសួង បាននិយាយថាសមយុទ្ធនេះត្រូវបានធ្វើឡើងនៅទីក្រុងកំពង់ផែ Karachi របស់ប្រទេសប៉ាគីស្ថានចាប់ពីថ្ងៃទី 27 ខែកក្កដាដល់ថ្ងៃទី 2 ខែសីហា ហើយផ្តោតលើការបង្កើនការសម្របសម្រួលរវាងកងកម្លាំងជើងទឹក ប្រតិបត្តិការរួមគ្នា…
Breaking៖ មេដឹកនាំDruze Hikmet al-Hajri វាយប្រហារនៅភាគខាងត្បូងស៊ីរី ស្លាប់សមាជិកសន្តិសុខម្នាក់!
សមាជិកសន្តិសុខស៊ីរីម្នាក់ត្រូវបានសម្លាប់ ហើយអ្នកផ្សេងទៀតបានរបួស ខណៈដែលមេដឹកនាំ Druze Hikmet al-Hajri បានរំលោភលើបទឈប់បាញ់នៅក្នុងខេត្ត Suwayda ភាគខាងត្បូងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា)។ ប្រភពពីសារព័ត៌មានSANA។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយថា ក្រុមក្រៅច្បាប់al-Hajri បានវាយប្រហារភូមិ Tal…
Breaking៖ កូរ៉េខាងត្បូង ចាប់ផ្តើមដកឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងជើងនៅតាមបណ្តោយព្រំដែន!
នៅថ្ងៃចន្ទ(ទី៤ខែសីហា) ក្រសួងការពារជាតិសេអ៊ូល បាននិយាយថា ក្រុមអាជ្ញាធរកូរ៉េខាងត្បូង ចាប់ផ្តើមដកឧបករណ៍បំពងសំឡេង ដែលប្រឆាំងកូរ៉េខាងជើង នៅតាមបណ្តោយព្រំដែន។ បន្ទាប់ពីលោកចូលកាន់តំណែងក្នុងខែមិថុនា រដ្ឋបាលរបស់លោក Lee បានបិទការផ្សាយឃោសនារិះគន់របបកូរ៉េខាងជើង ខណៈស្វែងរកការស្តារឡើងវិញនូវកិច្ចសន្ទនាដែលជាប់គាំងជាមួយប្រទេសជិតខាងរបស់ខ្លួន។ ប៉ុន្តែថ្មីៗនេះ កូរ៉េខាងជើង បានច្រានចោលដោយបាននិយាយថា ខ្លួនមិនមានចំណាប់អារម្មណ៍ក្នុងការនិយាយជាមួយកូរ៉េខាងត្បូងទេ៕
Update៖ ជនអន្តោប្រវេសន៍អាហ្រ្វិក៦៨នាក់ស្លាប់ ដោយសារលិចទូកក្នុងសមុទ្ររបស់ប្រទេសយេម៉ែន!
កាលពីថ្ងៃអាទិត្យ (០៣ សីហា) ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ទូកមួយគ្រឿងបានលិចនៅក្នុងឆ្នេរសមុទ្ររបស់ប្រទេសយេម៉ែន បណ្តាលឱ្យជនអន្តោប្រវេសន៍អាហ្វ្រិកយ៉ាងតិច ៦៨នាក់បានស្លាប់ និងប្រមាណជាង ៧០នាក់ផ្សេងទៀតបានបាត់ខ្លួន។ ក្រុមមន្ត្រីសុខាភិបាលយេម៉ែន និយាយថា ទូកនោះដឹកមនុស្សប្រហែលជាង ១៥០នាក់ បានលិចដោយសារអាកាសធាតុអាក្រក់ខ្លាំង នៅស្រុក…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៦០.៨៣៩នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ(ទី៣ខែសីហា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន119នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 60,839នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន119នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល24ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស866នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 149.588នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…