Blog

Update៖ រញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារ ភាគខាងត្បូងហ្វីលីពីន!

ទីភ្នាក់ងារភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានលើកឡើងដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធទី១៦ ខែមេសា។

លោក ស៊ី ជីនពីង ថ្លែងថាកិច្ចខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យ ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា!

(ភ្នំពេញ)៖ សារលិខិតរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មុនដំណើរទស្សនកិច្ចមកកាន់កម្ពុជា ដែលមានខ្លឹមសារទាំងស្រុងថា៖.ខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព។ ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។

កម្ពុជាស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង!

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា​ និងប្រជាជនកម្ពុជា​ រីករាយ​ និងសូមស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

Update៖ វិមានក្រឹមឡាំង ថ្លែងថារហូតមកទល់ហ្នឹងពេលនេះ មិនទាន់មានផែនការ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែននោះឡើយ!

កាលពីថ្ងៃអង្គារ(ទី១៥ ខែមេសា) វិមានក្រឹមឡាំង បាននិយាយថា មិនទាន់មានផែនការណាមួយច្បាស់លាស់ សម្រាប់កិច្ចព្រមព្រៀងរវាងអាមេរិកនិងរុស្ស៊ី ស្តីពីបញ្ហាអ៊ុយក្រែននៅឡើយទេ។

Update៖ គណៈកម្មការរបស់សិង្ហបុរី កំណត់យកថ្ងៃទី៣ខែឧសភាក្នុងការរៀបចំបោះឆ្នោតជាសកល!

កាលពីថ្ងៃអង្គារ(ទី១៥ ខែមេសា) គណៈកម្មការរៀបចំការបោះឆ្នោតរបស់សិង្ហបុរីបានកំណត់យកថ្ងៃទី៣ ខែឧសភាក្នុងការរៀបចំបោះឆ្នោតជាសកល ដែលត្រូវបានក្លាយជាការធ្វើតេស្ដដ៏សំខាន់មួយសម្រាប់លោកនាយករដ្ឋមន្ត្រី Lawrence Wong។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៦ខែមេសាដល់ទី១៨ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ខែមេសាដល់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥

ថ្ងៃចូលឆ្នាំទី២ នៃសង្ក្រាន្តកំពង់ចាម មានភ្ញៀវមកលេងកម្សាន្តចំនួន២,៣៦១,០៨៣នាក់!

(កំពង់ចាម)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នៃថ្ងៃចូលឆ្នាំទី២ សង្ក្រាន្តកំពង់ចាម មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនកុះករ។

ថ្ងៃចូលឆ្នាំទី២ នៃសង្ក្រាន្តបាត់ដំបង​ មានប្រជាពលរដ្ឋ មកលេងកម្សាន្តជាង៦៦ម៉ឺននាក់​!

(បាត់ដំបង)៖ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងថា​ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ។ ដែលបានមកទស្សនាកម្សាន្ត តាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង…

សមត្ថកិច្ច បង្ក្រាបបាន”និនចា”បរទេសម្នាក់ ដែលជំនាញគាស់ផ្ទះ ដោយដកហូតគ្រឿងអល័ង្កការមួយចំនួន!

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ថ្លែងថាខ្ញុំសូមគោរពជំរាបជូន ដល់ ពុកម៉ែបងប្អូន បើមានករណី (និនចា)ឡើងគាល់ឬចូលលួចក្នុងផ្ទះ សូមប្រយ៉ាប់មកទំនាក់ទំនងមកលោក អធិការខណ្ឌ សែនសុខ។

ថ្ងៃចូលឆ្នាំទី២ នៃសង្ក្រាន្តព្រៃវែង មានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តជិត៨០ម៉ឺននាក់!

(ព្រៃវែង)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃចូលឆ្នាំទី២ នៃព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង មានបងប្អូនមកលេងកម្សាន្ត ជិត៨០ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់អភិបាលខេត្តព្រៃវែង។