Blog
Breaking៖ លោក Jimmy Kimmel ត្រូវបានផ្អាកពីកម្មវិធី បន្ទាប់ពីអត្ថាធិប្បាយអំពីករណីលោក Charlie Kirk!
ទូរទស្សន៍ ABC បានប្រកាសថា ពិធីករ លោក Jimmy Kimmel ត្រូវបានផ្អាកចេញពីកម្មវិធី Jimmy Kimmel Live បន្ទាប់ពីគាត់អត្ថាធិប្បាយពាក់ព័ន្ធនឹងករណីសម្លាប់សកម្មជនស្តាំនិយម Charlie Kirk។ ប្រភពពីសារព័ត៌មានBBC នៅថ្ងៃទី១៨ខែកញ្ញា។…
Breaking៖ ព្រះមហាក្សត្រអង់គ្លេស ទទួលស្វាគមន៍លោកត្រាំនិងភរិយានៅ Windsor Castle!
ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ចក្រភពអង់គ្លេស នៅWindsor Castle កាលពីថ្ងៃអង្គារទី១៦ខែកញ្ញា។ ព្រះមហាក្សត្រ Charles III និងម្ចាស់ក្សត្រី Camilla បានទទួលស្វាគមន៍លោកTrump និងភរិយាជាមួយនឹងក្បួនដង្ហែរយោធា ទង់ជាតិ…
Breaking៖ អាជ្ញាធរក្រុងប្រ៊ុចសែល ចាប់ខ្លួនក្រុមបាតុករដែលគាំទ្រប៉ាឡេស្ទីន!
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមសកម្មជន និងអង្គការសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលមានចលនានៃការចាប់ខ្លួនជាបន្តបន្ទាប់ នៅទីក្រុងប្រ៊ុចសែលរបស់ប្រទេសបែលហ្សិក ដែលផ្តោតលើជនជាតិប៉ាឡេស្ទីន។ ពួកគេអះអាងថា ការងាររបស់ប៉ូលីស និងអាជ្ញាធររដ្ឋាភិបាលកំពុងត្រូវបានប្រើជាវិធានការបំភិតបំភ័យ ដើម្បីបន្ថយកម្លាំងគាំទ្រជាសាធារណៈចំពោះប៉ាឡេស្ទីន។ ប្រភពពីសារព័ត៌មាន Anadolu Agency។ យោងតាមអង្គការសិទ្ធិមនុស្ស…
Breaking៖ ក្រសួងសុខាភិបាលកម្ពុជា ព្រមានអំពីករណីជំងឺពងបែក ដៃ ជើង និងមាត់ កំពុងកើនឡើងលើកុមារ!
(ភ្នំពេញ)៖ កាលពីថ្ងៃអង្គារទី១៦ខែកញ្ញា ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថាពេលថ្មីៗនេះ កំពុងរកឃើញការកើនឡើងនៃករណីជំងឺ ពងបែក ដៃ ជើង និងមាត់ (Hand, Foot and Mouth Disease – HFMD) ជាពិសេសលើកុមារអាយុក្រោម…
Breaking៖ Tyler Robinson បង្ហាញខ្លួនជាលើកដំបូងនៅតុលាការរដ្ឋUtah ខណៈព្រះរាជអាជ្ញាកំពុងស្វែងរកការកាត់ទោសប្រហារជីវិត!
កាលពីថ្ងៃ16 ខែកញ្ញា ឆ្នាំ2025 Tyler Robinson អាយុ 22 ឆ្នាំ ដែលជាជនសង្ស័យក្នុងករណីឃាតកម្ម លោក Charlie Kirk សកម្មជនអភិរក្សនិយម បានបង្ហាញខ្លួនជាលើកដំបូងនៅតុលាការរដ្ឋ Utah។ ព្រះរាជអាជ្ញាបានបញ្ជាក់ថា…
Breaking៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់១០០នាក់!
ជនជាតិប៉ាឡេស្ទីនជាង100 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអង្គារទី១៦ខែកញ្ញា។ ប្រភពពីសារព័ត៌មានAnadolu។ ប្រភពបាននិយាយថា យ៉ាងហោចណាស់សាកសពចំនួន 86 ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងទីក្រុង Gaza។ យោងតាមប្រភពបានឱ្យដឹងថា មនុស្សប្រាំបួននាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅកណ្តាលហ្គាហ្សា និង 6 នាក់ទៀតនៅភាគខាងត្បូង។ ការវាយប្រហារដ៏សាហាវនេះបានកើតឡើងនៅពេលដែលកងទ័ពអ៊ីស្រាអែលបានបើកដំណាក់កាលថ្មីនៃការវាយលុកដីរបស់ខ្លួននៅក្នុងទីក្រុង Gaza ដែលជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីកាន់កាប់ទីក្រុងទាំងមូល។ …
Breaking៖ នគរបាលជាតិកម្ពុជានិងថៃ ឯកភាពបង្កើតក្រុមការងារ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន!
(ភ្នំពេញ)៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ឧត្តម សេនីយ៍ ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot…
Breaking៖ អាមេរិក បើកការវាយប្រហារលើទូកគ្រឿងញៀនវ៉េណេស៊ុយអេឡា សម្លាប់មនុស្សបីនាក់!
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា យោធាអាមេរិក បានកម្ទេចកប៉ាល់គ្រឿងញៀនវ៉េណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថា ធ្វើដំណើរក្នុងដែនទឹកអន្តរជាតិ តាមផ្លូវទៅកាន់សហរដ្ឋអាមេរិក។ ប្រភពពី BBC នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥។ លោក Trump និយាយកាលពីថ្ងៃចន្ទថា បុរសបីនាក់ត្រូវបានសម្លាប់…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Breaking៖ ទួរគី ថ្កោលទោសអ៊ីស្រាអែលចំពោះការបើកការវាយប្រហារលើតំបន់ហ្គាហ្សា!
នៅថ្ងៃអង្គារទី១៦ខែកញ្ញា ក្រសួងការបរទេសទួរគី បានចេញសេចក្តីថ្លែងការណ៍ដោយថ្កោលទោសអ៊ីស្រាអែលដែលបើកការវាយប្រហារលើតំបន់ហ្គាហ្សាដោយហៅថា ជាដំណាក់កាលថ្មីនៃផែនការប្រល័យពូជសាសន៍របស់រដ្ឋាភិបាលនេតាន់យ៉ាហ៊ូ។ ប្រភពពីសារព័ត៌មាន Anadolu Agency។ រថក្រោះ និងរថពាសដែកអ៊ីស្រាអែល ត្រូវបានមនុស្សមើលឃើញកំពុងដំណើរតាមបណ្តោយព្រំដែនហ្គាហ្សា ខណៈដែលកងទ័ពអ៊ីស្រាអែលបានបន្តប្រតិបត្តិការ Gideon Chariots 2 ដោយចូលលុកលាន់ក្នុងទីក្រុងជាបន្តបន្ទាប់។ មន្ត្រីយោធាអ៊ីស្រាអែលដែលមិនចង់បង្ហាញឈ្មោះ…