Blog
ដំណឹងថ្ងៃទី៣១នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៣១.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី៣០.០៥.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់។
បញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍!
(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៨ ដល់ទី៣០.០៥.២០២៤ សិក្ខាកាមប្រុសនិងស្រី បានចូលរួមសិក្សានៃការ«សរសេរដំណឹងទាន់ហេតុការណ៍»នៅទីស្តីការក្រសួងព័ត៌មាន។ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងលោកគ្រូ ដែលមានបទពិសោធជំនាញយកមកធ្វើការបទ បង្ហាញដល់ក្រុមអង្គភាពអ្នកសារព័ត៌មាននឹងសមាគមន៍អ្នកព័ត៌មាន ប្រមាណជិតជាង១០០នាក់ បានមកចូលរួមនៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៤…
សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៤!
(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើ ព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
សម្តេចធិបតី អនុញ្ញាតឱ្យស្តេចប្រដាល់ ម៉ានី ផាកគីអៅ ចូលជួបនិងសម្តែងការគួរសម!
(ភ្នំពេញ)៖ នៅរសៀលទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ បានអនុញ្ញាតឱ្យលោក ម៉ានី ផាកគីអៅ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន…
លោក នេត្រ ភក្ត្រា អញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម នៃវគ្គបណ្តុះបណ្តាល ការសរសេរដំណឹងទាន់ហេតុការណ៍!
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ផ្លាស់ប្ដូរប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ!
(ភ្នំពេញ)៖ យោងប្រកាស របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣.០៥.២០២៤ បានឱ្យដឹងថា លោកវរៈសេនីយ៍ឯក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្ដូរទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
រដ្ឋបាលខេត្តព្រៃវែង ទទួលបានរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុងគ្រុម ចំនួន០៩គ្រឿងបន្ថែមទៀត!
(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋបាលខេត្តព្រៃវែង បានទទួលរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម ចំនួន០៩គ្រឿង (ក្នុងដំណាក់កាលទី៣ ជើងទី៦) ។ ដែលផ្ដល់ជូនរដ្ឋបាលខេត្តព្រៃវែង សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ…
ប្រទេសឥណ្ឌា បាញ់សាកល្បងកាំជ្រួចពីលើអាកាស មកដីដោយជោគជ័យ!
យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ បានឱ្យដឹងថា ប្រទេសឥណ្ឌា បានហោះសាកល្បងដោយជោគជ័យ នូវកាំជ្រួចពីអាកាសមកដី RudraM-II ពីយន្តហោះចម្បាំង Su-30 MK-I របស់កងទ័ពអាកាសឥណ្ឌា។
Update៖ អាមេរិកជំរុញឱ្យអ៊ីស្រាអែល ស៊ើបអង្កេតលើការវាយប្រហារ សម្លាប់មនុស្ស៣០០នាក់ នៅទីក្រុងរ៉ាហ្វា!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា៖ អ៊ីស្រាអែលគួរតែស៊ើបអង្កេតជាបន្ទាន់ នូវឧប្បត្តិហេតុ Rafah ដែលបានសម្លាប់មនុស្សប្រហែល 300នាក់ ។
ដំណឹងថ្ងៃទី៣០នេះ ឆ្លង(អូមីក្រុង)០៦នាក់ ជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៣០.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៩.០៥.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០៦នាក់ជាសះស្បើយ០៣នាក់ និងគ្មានអ្នកស្លាប់។