Blog

Update៖ ក្រុមហ៊ូទី យេម៉ែន ប្រកាសដោះលែងអ្នកទោសជាង១០០នាក់ ក្នុងលក្ខខណ្ឌមនុស្សធម៌! 

ក្រុម Houthi យេម៉ែន បានប្រកាសដោះលែងអ្នកទោសជាង100 នាក់កាលពីថ្ងៃសៅរ៍ ក្នុងគំនិតផ្តួចផ្តើមមនុស្សធម៌ ទោះបីជារដ្ឋាភិបាលស្របច្បាប់ មិនបានបញ្ជាក់ពីវិធានការនេះក៏ដោយ។

ចំនួនអ្នកស្លាប់ដោយសារ បាក់ដីនៅប្រទេសប៉ាពួញូហ្គីណេ បានកើនដល់ជាង៣០០នាក់ហើយ!

សមាជិកសភាម្នាក់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដីដ៏ធំនៅក្នុងតំបន់ដាច់ស្រយាល នៅភាគខាងជើង Papua New Guinea នៃប្រទេសប៉ាពួញូហ្គីណេ បានកើនដល់ជាង 300នាក់ហើយ។

Update៖ អនុ​អធិការបតី​អាល្លឺម៉ង់ និយាយថា អ៊ីស្រាអែល បានឆ្លងបន្ទាត់ក្រហម និងបំពាន​ច្បាប់​អន្តរជាតិ!

អនុអធិការបតីអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការការពារអាកាសធាតុ លោក Robert Habeck បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ អ៊ីស្រាអែល បានឆ្លងបន្ទាត់ក្រហម ដោយបំពានច្បាប់អន្តរជាតិ ជាមួយនឹងសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

កូរ៉េ​ខាង​ជើង ថាកូរ៉េ​ខាង​ត្បូង រំលោភចូលដែនសមុទ្ររបស់ខ្លួន និងគំរាមវាយប្រហារ!

ប្រទេសកូរ៉េ​ខាង​ជើង នៅថ្ងៃ​អាទិត្យ​នេះ បាន​ព្រមាន​ថា ខ្លួន​នឹង​ចាត់​វិធាន​ការ​លើ កូរ៉េ​ខាង​ត្បូង ដោយថា កូរ៉េ​ខាង​ត្បូង បានរំលោភ​ព្រំដែន​សមុទ្រ​ខាង​លិច។

Bayer Leverkusen ឈ្នះ German Cup ជាពានទី២សម្រាប់រដូវកាលនេះ!

ម្ចាស់ជើងឯក Bundesliga របស់អាល្លឺម៉ង់ Bayer Leverkusen កាលពីថ្ងៃសៅរ៍បានឈ្នះពានរង្វាន់ DFB Pokal (German Cup) ឆ្នាំ 2024 ដើម្បីយកពីរដងក្នុងរដូវកាលបាល់ទាត់ 2023-24 ។

ដំណឹងថ្ងៃទី២៦នេះឆ្លង(អូមីក្រុង)០២នាក់ ជាសះស្បើយម្នាក់ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី២៦.០៥.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២៥.០៥.២០២៤។ ដោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)០២នាក់ជាសះស្បើយក៏០១នាក់ និងគ្មានអ្នកស្លាប់។

ការផ្សងប្រផ្នូល ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លបង្ហាញថា ស្រូវ ពោត សណ្តែក នឹងបានផលល្អនៅឆ្នាំនេះ!

(កំពង់ស្ពឺ)៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។ ព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើ ព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ល្បួងកូនសិស្សអាយុ១២ឆ្នាំ រួមភេទជាច្រើនលើក ជាថ្នូរនឹងផ្ដល់ពិន្ទុល្អចំណាត់ថ្នាក់ខ្ពស!

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចបានឃាត់ខ្លួននាយករងសាលាបឋម សិក្សាថ្មពួក ពាក់ព័ន្ធរំលោភសិស្សស្រីអាយុ១២ឆ្នាំ ថ្នាក់ទី៦សម្រេចរហូត១៣ដង។ ជាថ្នូរនឹងការដាក់ពិន្ទុល្អចំណាត់ ថ្នាក់ខ្ពស់ រួមនិងទឹកប្រាក់ចំនួន៩ម៉ឺនរៀល ។

សម្តេចតេជោ មិនមានការបើកការដ្ឋាន​សាងសង់ព្រែកជីក​ហ្វូណន​តេជោ នៅថ្ងៃ១២ មិថុនានោះទេ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា«ប៉ុន្មានថ្ងៃនេះមានការលើកឡើងថា ខ្ញុំសម្រេចឲ្យបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅថ្ងៃ១២ មិថុនា ២០២៤។