Blog
Update៖ អ៊ីស្រាអែល បដិសេធថាខ្លួនមិនបានបាញ់ប្រហារ លើហ្វូងមនុស្ស ដែលកំពុងរង់ចាំជំនួយនោះឡើយ!
ក្រសួងសុខាភិបាលហ្កាហ្សា នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនានេះ បានលើកឡើងថា កងទ័ពអ៊ីស្រាអែល បានបាញ់សម្លាប់ មនុស្ស២០នាក់ និងរបួស១៥៥នាក់។
មន្ត្រីជំនាញអះអាងថា រណ្តៅរ៉ែមាស នៅស្រុករវៀង ដែលបានផ្សព្វផ្សាយជារូបភាពចាស់!
(ព្រះវិហារ)៖ ថ្មីៗនេះសារព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយដោយចោទប្រកាន់ថា រណ្តៅរ៉ែមាស ត្រង់ចំណុចភូមិរំដឹង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កំពុងធ្វើអាជីវកម្ម ដោយខុសច្បាប់និងអនាធិបតេយ្យ..!។
Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៦៩នាក់!
របាយការណ៍ របស់ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។ បាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៩នាក់ និង ១១០ នាក់ទៀតរងរបួស ។ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១,៣៤១នាក់ និងរបួសដល់៧៣,១៣៤នាក់ ចាប់តាំងពីការផ្ទុះជម្លោះ…
អង់គ្លេសថា រុស្ស៊ីបានរំខានសញ្ញាGPSលើយន្តហោះ ដឹករដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន!
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានរំខានដល់រលកសញ្ញាប្រព័ន្ធ GPS នៃយន្តហោះរបស់កងទ័ពអាកាសរាជវង្ស (RAF) ដែលកំពុងដឹករដ្ឋមន្ត្រីក្រសួងការពារជាតិចក្រភពអង់គ្លេសលោក Grant Shapps ត្រឡប់ទៅចក្រភពអង់គ្លេសវិញ ពីការធ្វើដំណើរការទូតទៅកាន់ប្រទេសប៉ូឡូញ។
Update៖ អ៊ីស្រាអែល វាយប្រហារលើអ្នករង់ចាំជំនួយ នៅតំបន់ហ្គាហ្សា បណ្ដាលឱ្យស្លាប់២០នាក់!
កងទ័ពអ៊ីស្រាអែល បានបើកការបាញ់ប្រហារ ទៅលើប្រជាជនដែលកំពុងរង់ចាំជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍។ ដោយបានសម្លាប់មនុស្ស 20នាក់ និងរបួសយ៉ាងហោចណាស់155 នាក់។
Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៣១,៣៤១នាក់!
ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល បានកើនឡើងដល់ ៣១,៣៤១នាក់។
លោក ថាក់ស៊ីន បង្ហាញមុខជាសាធារណៈលើកដំបូង ចាប់តាំងពីត្រូវបានដោះលែង!
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅទស្សនាប្រាសាទ នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ។ ចាប់តាំងពីត្រូវបានដោះលែង ឱ្យរួចពីពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។
Update៖ សម្ដេចប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ ឧកញ៉ាពីលោកស្រី ឡេង ចាន់ណា!
(ភ្នំពេញ)៖ នៅទីបំផុត.លោកស្រីឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី មើលដ៍ ឯ.ក។ ត្រូវបានប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់បញ្ចប់គោរមងារ ជា«ឧកញ៉ា»។
ចិន ព្រមានអាមេរិក កុំឱ្យបិទកម្មវិធី TikTok របស់ខ្លួន!
ក្រុងប៉េកាំង បានព្រមាន កាលពីថ្ងៃពុធថា ការហាមឃាត់ដែលបានស្នើឡើងលើកម្មវិធីចែករំលែកវីដេអូ TikTok ដែលគ្រប់គ្រងដោយចិន នឹង “ត្រឡប់មកខាំសហរដ្ឋអាមេរិកវិញដោយជៀសមិនរួច” ។
ដំណឹងថ្ងៃទី១៤នេះ ពុំមានឆ្លង(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរ និងគ្មានអ្នកស្លាប់!
(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី១៤.០៣.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី១៣.០៣.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយក៏ពុំមានដែរនិងគ្មានអ្នកស្លាប់។